ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

អ្នកឧកញ៉ា គិត ម៉េង ជំរុញលើកទឹកចិត្ត ធុរជនកាណាដា ចាប់យកឱកាសវិនិយោគនៅកម្ពុជា ដែលមានទីផ្សារទូលំទូលាយនៅទូទាំងពិភពលោក

អ្នកឧកញ៉ា គិត ម៉េង ជំរុញលើកទឹកចិត្ត ធុរជនកាណាដា ចាប់យកឱកាសវិនិយោគនៅកម្ពុជា ដែលមានទីផ្សារទូលំទូលាយនៅទូទាំងពិភពលោក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចដឹកនាំ ដោយ លោក ម៉ូ ខេវិន ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងម៉ុងរ៉េអាស់ ខេត្តកេប៊ិច ប្រទេសកាណាដា ក្នុងឱកាសបំពេញបេសកកម្មធុរកិច្ចនៅកម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង មានមតិសំណេះសំណាល និង ស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការបំពេញបេសកកម្មធុរកិច្ច មកកាន់ព្រះរាជាណាចក្រកម្ពុជា ដោយគណៈប្រតិភូធុរកិច្ចនៃការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុង
ម៉ុងរ៉េអាល់ និងបានគូបញ្ជាក់អំពីកាតព្វកិច្ចកូនខ្មែរទាំងអស់ ទាំងក្នុងនិងក្រៅប្រទេស ដែលត្រូវចូលរួមកសាងសេដ្ឋកិច្ចជាតិ ជាពិសេស តាមរយៈការជំរុញពាណិជ្ជកម្មនិងវិនិយោគ។

អ្នកឧកញ៉ាប្រធាន បានរំលឹកអំពីប្រវត្តិសាស្ត្រកម្ពុជា ដែលឆ្លងកាត់សង្គ្រាមស៊ីវិល ការបែកបាក់ផ្ទៃក្នុង ការផ្សះផ្សារជាតិ និង នយោបាយឈ្នះឈ្នះ ដែលនាំទៅដល់សុខសន្តិភាពពេញលេញ និងការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃ។ ទន្ទឹមនឹងនេះ អ្នកឧកញ៉ាប្រធាន បានគូសបញ្ជាក់អំពីការរួមចំណែករបស់ប្រទេសកាណាដាក្នុងដំណើរសន្តិភាពនៅកម្ពុជា រួមទាំងកិច្ចព្រមព្រៀងទីក្រុងប៉ារីសផងដែរ និងការជួយគាំទ្រជាបន្តបន្ទាប់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។ កាណាដា គឺជាដៃគូពាណិជ្ជកម្មនិងវិនិយោគដ៏ធំបំផុតមួយរបស់កម្ពុជា ក្នុងនោះទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០២៣ មានប្រមាណ ជាង ១.៥ ពាន់លានដុល្លារ។

អ្នកឧកញ៉ាប្រធាន ជំរុញលើកទឹកចិត្ត ធុរជនកាណាដា ចាប់យកឱកាសវិនិយោគនៅកម្ពុជា ដែលមានទីផ្សារទូលំទូលាយនៅទូទាំងពិភពលោក រួមមាន កាណាដា អាស៊ាន អាសិប ចិន ជប៉ុន កូរ៉េ អេមីរ៉ាត់អារ៉ាប់រួម និងទីផ្សារផ្សេងៗទៀត។

លោក ម៉ូ ខេវិន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា គិត ម៉េង ដែលបានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូធុរកិច្ចកាណាដានាពេលនេះ។

លោក និងគណៈប្រតិភូទាំងអស់ មានសេចក្តីសោមនស្សរីករាយ និង ទទួលយកមតិណែនាំរបស់ អ្នកឧកញ៉ាប្រធាន និងគូសបញ្ជាក់ថា នេះគឺជាពេលដែលកូនខ្មែរត្រូវរួបរួមគ្នា កសាងសេដ្ឋកិច្ច និងប្រទេសជាតិ ក៏ដូចជាបង្ហាញសក្តានុពលកម្ពុជាទៅកាន់ពិភពលោក។

លោកប្រធាន បានលើកឡើងថា គ្រប់ពេលដែលលោកត្រឡប់មកកម្ពុជា លោកតែងសង្កេតឃើញការប្រែប្រួលខ្លាំង ទាំងផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍ ហើយបេសកកម្មធុរកិច្ចនាពេលនេះ គឺជាលើកទីមួយ បន្ទាប់ពីការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងម៉ុងរ៉េអាល់ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២៣។ គណៈប្រតិភូដែលអញ្ជើញចូលរួមក្នុងដំណើរទស្សនកិច្ច គឺរួមមានវិស័យ៖ កសិកម្ម សំណង់ វេជ្ជសាស្ត្រ ម្ហូបអាហារ ទេសចរណ៍ សណ្ឋាគារ អចលទ្រព្យ សំណង់ និង ពាណិជ្ជកម្ម។

ជំនួបពិភាក្សាបានបញ្ចប់ទៅប្រកបដោយលទ្ធផលជាផ្លែផ្កា ដោយបានជជែក និងផ្លាស់ប្តូរបទពិសោធន៍ អំពីគោលនយោបាយលើកទឹកចិត្តវិនិយោគ បរិយាកាសធុរកិច្ច និងកាលានុវត្តភាពទៅវិស័យនីមួយៗ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.