ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

អ្នកឧកញ៉ា គិត ម៉េង ស្នើឱ្យរដ្ឋាភិបាលហុងគ្រី ពិនិត្យលទ្ធភាពបង្កើតការិយាល័យពាណិជ្ជកម្មហុងគ្រី នៅកម្ពុជា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ

អ្នកឧកញ៉ា គិត ម៉េង ស្នើឱ្យរដ្ឋាភិបាលហុងគ្រី ពិនិត្យលទ្ធភាពបង្កើតការិយាល័យពាណិជ្ជកម្មហុងគ្រី នៅកម្ពុជា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន សម្រាប់កម្ពុជា នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ធីប័រ បល់ឡក (Tibor BALOGHD) ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម ក្នុងឱកាសដែលលោកបំពេញទស្សនកិច្ចនៅកម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង ស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ លោកឯកអគ្គរដ្ឋទូត នៅកម្ពុជានាពេលនេះ និង បានលើកឡើងអំពីទំនាក់ទំនងយូរអង្វែងរបស់ប្រទេសទាំងពី រដែលមានចំណងកាទូតចាប់តាំងពីឆ្នាំ ១៩៥៦ មកម៉្លេះ ហើយប្រទេសទាំងពីរ បានផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ទៅវិញទៅមក។ សម្តេចតេជោ
ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសហុងគ្រី កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ និងចូលរួមកិច្ចប្រជុំកំពូលស្តីពីទឹកនៅទីក្រុងប៊ូដាប៉េស។ ក្នុងឱកាសនោះផងដែរ សភាពាណិជ្ជកម្មកម្ពុជា បានចុះអនុស្សរណៈយោគយល់ជាមួយ សភាពាណិជ្ជកម្មនិងឧស្សាហម្មហុងគ្រី។

អ្នកឧកញ៉ាប្រធាន បានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏ជិតសិទ្ធ រវាងសហគមន៍ធុរកិច្ចប្រទេសទាំងពីរ ដែលបានសហការរៀបចចំវិទិកាធុរកិច្ចរួមគ្នាជាច្រើនលើក និងផ្លាស់ប្តូរព័ត៌មានជំរុញកាលានុវត្តភាពធុរកិច្ចទៅវិញទៅមក។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ទំហំពាណិជ្ជកម្មនិងការវិនិយោគទ្វេភាគីរវាងប្រទេសទាំងពីរនៅមានកម្រិតនៅឡើយ។

អ្នកឧកញ៉ាប្រធាន ស្នើឯកអគ្គរដ្ឋទូត រាយការណ៍ជូនរដ្ឋាភិបាលហុងគ្រី ដើម្បីពិនិត្យលទ្ធភាពបង្កើតការិយាល័យពាណិជ្ជកម្មហុងគ្រីនៅកម្ពុជា ក្នុងគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ហុងគ្រី។

អ្នកឧកញ៉ាប្រធាន ជម្រាបជូនលោកឯកអគ្គរដ្ឋទូត ជំរុញរលើកទឹកចិត្ត ធុរជនហុងគ្រី ពិនិត្យលទ្ធភាពសហការលើវិស័យកសិឧស្សាហកម្ម កម្មន្តសាល កសិកម្ម បច្ចេកវិទ្យាព័ត៌មានវិទ្យា និង ឧស្សាហកម្មពាក់ព័ន្ធនិងបរិស្ថាន និង ទឹក។

លោកឯកអគ្គរដ្ឋទូត ថ្លែងអំណរគុណចំពោះ អ្នកឧកញ៉ា គិត ម៉េង ដែលបានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ ឯកឧត្តម ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា និងបានបញ្ជាក់ថា ក្រុមហ៊ុនហុងគ្រី មានចំណាប់អារម្មណ៍លើទីផ្សារកម្ពុជា ជាពិសេសលើវិស័យទឹក និងថាមពល។

លោកកោតសរសើរ និង អបអរសាទរចំពោះកិច្ចសហប្រតិបត្តិការល្អប្រសើរ រវាងសភាពាណិជ្ជកម្មទាំងពីរ ហើយស្ថានទូតនឹងបន្តជួយគាំទ្រ សកម្មភាពធុរកិច្ច និងការរៀបចំព្រឹត្តិការណ៍រួមគ្នា។ លោកស្វាគមន៍ចំពោះការរៀបចំទស្សនកិច្ច ទៅកាន់ប្រទេសហុងគ្រីនាពេលអនាគត និងពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍និងវប្បធម៌បន្ថែមទៀត។

ជំនួបពិភាក្សាបានបញ្ចប់ទៅប្រកបដោយ លទ្ធផលជាផ្លែផ្កា ក្នុងបរិយាកាសស្និទ្ធស្នាល ជាភាតរៈ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.