ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

អភិបាលខេត្តពោធិ៍សាត់ ណែនាំ និងជំរុញមន្ត្រីជំនាញ ធ្វើយ៉ាងណាត្រូវរួមគ្នាសហការបង្ក្រាបបទល្មើសជលផល ទាំងនៅរដូវបើកនេសាទ ក៏ដូចជារដូវបិទនេសាទ

អភិបាលខេត្តពោធិ៍សាត់ ណែនាំ និងជំរុញមន្ត្រីជំនាញ ធ្វើយ៉ាងណាត្រូវរួមគ្នាសហការបង្ក្រាបបទល្មើសជលផល ទាំងនៅរដូវបើកនេសាទ ក៏ដូចជារដូវបិទនេសាទ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ សាលប្រជុំជាន់ទី១ អាគាររដ្ឋបាលសាលាខេត្តពោធិ៍សាត់ បានណែនាំ និងជំរុញដល់មន្ត្រីជំនាញ ធ្វើយ៉ាងណាត្រូវរួមគ្នាសហការបង្ក្រាបបទល្មើសជលផល ទាំងនៅរដូវបើកនេសាទ ក៏ដូចជារដូវបិទនេសាទ ដែលនឹងខិតជិតមកដល់ នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់។

លោកអភិបាលខេត្ត បានណែនាំ និងជំរុញបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំសម្របសម្រួលថ្នាក់ខេត្ត ដើម្បីបង្ហាញលទ្ធផលការអនុវត្តគម្រោង ការអភិរក្សជីវចម្រុះ និងកសាងសមត្ថភាព ដើម្បីសម្របខ្លួនទៅនឹងបញ្ហាប្រឈមនានា ដល់សហគមន៍នេសាទ នៅតំបន់ទន្លេសាប និងលើកទិសដៅអនុវត្តបន្ត ដែលរៀបចំឡើងដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងអង្គការអភិវឌ្ឍន៍នារីខ្មែរ (ANKO) ដោយបានការគាំទ្រពីគម្រោង Critical Ecosystem Partnership Fund និងConservation International។

លោកស្រី ឡូវ ចំណាន នាយិកាអង្គការអភិវឌ្ឍន៍នារីខ្មែរ (ANKO) បានជម្រាបជូនអំពីគោលបំណង នៃកិច្ចប្រជុំគឺ៖

ទី១៖ ដើម្បីបង្ហាញអំពីរបាយការណ៍រីកចម្រើន នៃគម្រោងចាប់ពីខែកក្កដា ឆ្នាំ២០២៣ រហូតមកដល់ខែឧសភា ឆ្នាំ២០២៤ ដែលអង្គការ ANKO បានអនុវត្តកន្លងមក។
ទី២៖ ចែករំលែកពីបទពិសោធន៍ និងកត្តាប្រឈម ដែលនៅសេសសល់ពីថ្នាក់ស្រុក របស់តំណាងសហគមន៍នេសាទ គោលដៅទាំងប្រាំបួន ស្វែងរកដំណោះស្រាយ ពីគ្រប់ភាគីពាក់ពន្ធ័ថ្នាក់ខេត្ត។
ទី៣៖ ប្រកាសផ្តល់ការគាំទ្រ លើសំណើជាអាទិភាព របស់អង្គការមួយចំនួន។
ទី៤៖ បង្ហាញអំពីសហគមន៍នេសាទឈានមុខ ដែលបានទទួលលបណ្ណ័សរសើរពីថ្នាក់ជាតិ ឆ្នាំ២០២៣។

ថ្លែងក្នុងឱកាសនោះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា ធនធានមច្ឆាជាតិ មានលទ្ធភាពកកើត និងរីកធំធាត់ឡើងកាន់តែច្រើន ក៏ដោយសារតែគ្រប់ភាគីពាក់ព័ន្ធ បន្តរក្សាបាននូវជម្រកត្រីពង តាមព្រៃលិចទឹក ពិសេសអភិរក្សបាននូវទីតាំងអភិរក្សត្រីមេពូជជាច្រើន ដែលមាននៅជុំវិញបឹងទន្លេសាប។ លោកបានណែនាំ និងជំរុញដល់មន្ត្រីជំនាញ ធ្វើយ៉ាងណាត្រូវរួមគ្នាសហការបង្ក្រាបបទល្មើសជលផល ទាំងនៅរដូវបើកនេសាទ ក៏ដូចជារដូវបិទនេសាទ ដែលនឹងខិតជិតមកដល់ នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ។

ជាមួយគ្នានោះ លោកក៏សូមគាំទ្រ និងលើកទឹកចិត្ត ដល់អង្គការដៃគូ ដែលបានខិតខំគៀរគររកជំនួយ ក្នុងកិច្ចការងារលើកកម្ពស់សហគមន៍នេសាទ តាមស្រុកគោលដៅ ព្រមទាំងរកដំណោះស្រាយ ពីគ្រប់ភាគីពាក់ព័ន្ធ ធ្វើយ៉ាងឱ្យជីវចម្រុះ ក៏ដូចជាត្រីមេពូជមាននិរន្តរភាព។

ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានប្រគល់វត្ថុអនុស្សាវរីយ៍ ដល់សហគមន៍ឆ្នើមទាំង៦ រួមមាន៖ សហគមន៍នេសាទស្រីចឹក សហគមន៍នេសាទដងទឹកលាច សហគមន៍នេសាទត្រាំព្រែ សហគមន៍នេសាទកំពង់ប្រាក់ សហគមន៍នេសាទដីរនាត និងសហគមន៍នេសាទអូរតាប្រុក ព្រមទាំងបន្តថតរូបជុំគ្នាដោយបរិយាកាសរីករាយផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.