ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មាន បន្តធ្វើការបណ្តុះបណ្តាលពង្រឹងសមត្ថភាព វិជ្ជាជីវៈដល់អ្នកសារព័ត៌មានបន្ថែមទៀត ដើម្បីអោយបងប្អូនសារព័ត៌មាន មានមូលដ្ឋានរឹងមាំក្នុងការប្រកបអាជីពក្នុងវិស័យព័ត៌មាន ប្រកបដោយមោទនភាព គុណភាព សេចក្តីថ្លៃថ្នូរ និងមានតម្លៃសម្រាប់វិជ្ជាជីវៈសារព័ត៌មាន

ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មាន បន្តធ្វើការបណ្តុះបណ្តាលពង្រឹងសមត្ថភាព វិជ្ជាជីវៈដល់អ្នកសារព័ត៌មានបន្ថែមទៀត ដើម្បីអោយបងប្អូនសារព័ត៌មាន មានមូលដ្ឋានរឹងមាំក្នុងការប្រកបអាជីពក្នុងវិស័យព័ត៌មាន ប្រកបដោយមោទនភាព គុណភាព សេចក្តីថ្លៃថ្នូរ និងមានតម្លៃសម្រាប់វិជ្ជាជីវៈសារព័ត៌មាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មាន បន្តធ្វើការបណ្តុះបណ្តាលពង្រឹងសមត្ថភាព វិជ្ជាជីវៈដល់អ្នកសារព័ត៌មានបន្ថែមទៀត ដើម្បីអោយបងប្អូនសារព័ត៌មាន មានមូលដ្ឋានរឹងមាំក្នុងការប្រកបអាជីពក្នុងវិស័យព័ត៌មាន ប្រកបដោយមោទនភាព គុណភាព សេចក្តីថ្លៃថ្នូរ និងមានតម្លៃសម្រាប់វិជ្ជាជីវៈសារព័ត៌មាន

ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មាន បន្តធ្វើការបណ្តុះបណ្តាលពង្រឹងសមត្ថភាព វិជ្ជាជីវៈដល់អ្នកសារព័ត៌មានបន្ថែមទៀត ដើម្បីអោយបងប្អូនសារព័ត៌មាន មានមូលដ្ឋានរឹងមាំក្នុងការប្រកបអាជីពក្នុងវិស័យព័ត៌មាន ប្រកបដោយមោទនភាព គុណភាព សេចក្តីថ្លៃថ្នូរ និងមានតម្លៃសម្រាប់វិជ្ជាជីវៈសារព័ត៌មាន។

នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីបិទ វគ្គបណ្តុះបណ្តាលជំនាញស្តីពី “ការសរសេរដំណឹងទាន់ហេតុការណ៍” រៀបចំឡើងដោយ មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈអ្នកសារព័ត៌មាន និងវិក្រឹត្យការនៃក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន ។
ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានជម្រុញលើកទឹកចិត្តដល់ស្ថាប័ន អង្គភាព សមាគមសារព័ត៌មាន ទាំងអស់ ត្រូវបន្តពង្រឹងការលើកិច្ចការងារបណ្តុះបណ្តាលសមត្ថភាពដល់អ្នកសារព័ត៌មាន ដើម្បីធ្វើអោយការសរសេរព័ត៌មាន និងប្រកបអាជីពជាអ្នកសារព័ត៌មាន បានតែល្អប្រសើរបន្ថែមទៀត ។ តាមរយៈកិច្ចការងារនេះ ក្រសួងព័ត៌មាន បានរៀបចំជាសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន ពិសេសសារព័ត៌មាន អនឡាញ ជាច្រើននាក់ ហើយសម្រាប់វគ្គបណ្តុះបណ្តាលជំនាញស្តីពីការសរសេរដំណឹងទាន់ហេតុការណ៍រយៈពេល៤ព្រឹកមកនេះ បានបង្កើនសមត្ថភាពធនធានមនុស្សក្នុងចំណោមអ្នកសារព័ត៌មានដែលកំពុងប្រកបអាជីពរបស់ខ្លួនឱ្យបានកាន់តែយល់ដឹងសុីជម្រៅអ្វីទៅដែលការគោរព និងអនុវត្តក្រមសីលធម៌ វិជ្ជាសារព័ត៌មាន កុំអោយធ្វើហួសព្រំដែនកំណត់ដោយច្បាប់ ដែលជាកាតព្វកិច្ចផ្សារភ្ជាប់ជាមួយសិទ្ធិក្នុងការធានាសណ្តាប់ធ្នាប់ វិន័យការងារ ភាពត្រឹមត្រូវ ស្របច្បាប់ និងសុចរិតភាពក្នុងសង្គម និងចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីបន្តលើកកម្ពស់ និងការពារសិទ្ធិ សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅកម្ពុជា។

ជាមួយគ្នានេះដែរ នៅក្នុងក្របខណ្ឌក្រសួងព័ត៌មាន ឯកឧត្តម រដ្ឋមន្រ្តី បានគូសបញ្ជាក់ពីកិច្ចការងារសន្តិសុខព័ត៌មាន សំដៅទៅលើការធានាបានសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ ធានាបាននូវគុណភាពព័ត៌មាន និងការពារសុវត្ថិភាពព័ត៌មាន។

ដូចនេះហើយ ទើបក្រសួងព័ត៌មានជម្រុញដល់អ្នកសារព័ត៌មានទាំងអស់ត្រូវតែចូលរួមពង្រឹងសមត្ថភាព និងខ្លឹមសារ ពិសេសសារព័ត៌មានអនឡាញ ត្រូវផ្ដោតសំខាន់ទៅលើខ្លឹមសារនៃអត្ថបទដែលមានគុណភាព និងគោរពក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន សម្រាប់ជាប្រយោជន៍ខ្លួនឯងផ្ទាល់ និងប្រជាពលរដ្ឋ។
ឯកឧត្តម រដ្ឋមន្រ្តី បញ្ជាក់ជូនដល់អ្នកសារព័ត៌មាន ត្រូវចាំថា វិជ្ជាជីវៈត្រូវតែអនុវត្តន៍ ប៉ុន្តែជាតិនិយម និងមនសិកាជាតិក៏ត្រូវតែមាន ។ អ្នកសារព័ត៌មាន គឺជាអ្នកនាំពាក្យពីកន្លែងមួយ ទៅកន្លែងមួយ ប្រកបដោយប្រភពច្បាស់លាស់ ហើយអ្នកកាសែតមិនអាចសរសេរព័ត៌មានបានទេ បើគ្មានប្រភព។

វគ្គបណ្តុះបណ្តាលជំនាញស្តីពី “ការសរសេរដំណឹងទាន់ហេតុការណ៍” រៀបចំឡើងដោយ មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈអ្នកសារព័ត៌មាន និងវិក្រឹត្យការនៃក្រសួងព័ត៌មាននេះ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ មានសិក្ខាកាមជាអ្នកសារព័ត៌មានចូលរួមចំនួន៥០រូប មានវាគ្មិនជំនាញ ដែលមានបទ ពិសោធន៍ ដើម្បីចែករំលែកក្នុងការពង្រឹងគុណភាពធនធានមនុស្សរបស់កម្ពុជាតាមរយៈការផ្តល់ព័ត៌មានពិត រហ័ស និងមានគុណភាព ។ តាមរយៈវគ្គបណ្តុះបណ្តាលនេះដែរ គឺជាការផ្តល់ជូនដល់អ្នកសារព័ត៌មានឯកជន ដែលមានបំណង បំពេញចំណេះ និងជំនាញរបស់ខ្លួន ដែលតម្រូវអោយដើរលើមាគ៌ាត្រឹមត្រូវតាម បទដ្ឋាន ដែលត្រឹមត្រូវមួយ ដែលអាចទទួលស្គាល់ និងទទួលយកបានជាសាធារណៈ។

នៅក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានផ្តល់ជូននូវវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមចំនួន ៥០រូប ព្រមទាំងបានផ្តល់ជូននូវអាវកាក់សុវត្ថិភាព ដែលមានដាក់អក្សរ អ្នកសារព័ត៌មាន PRESS ដែលក្រសួងព័ត៌មាន សហការជាមួយអង្គការ UNESCO ចែកជូនដល់អ្នកសារព័ត៌មាន៕

          

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.