ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

អភិបាលខណ្ឌឬស្សីកែវ ចាត់ឲ្យមន្រ្តី និងសមត្ថកិច្ចចុះធ្វើរដ្ឋបាលនៅភូមិផ្សារតូច សង្កាត់ទួលសង្កែទី១

អភិបាលខណ្ឌឬស្សីកែវ ចាត់ឲ្យមន្រ្តី និងសមត្ថកិច្ចចុះធ្វើរដ្ឋបាលនៅភូមិផ្សារតូច សង្កាត់ទួលសង្កែទី១

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក លឹម សាម៉ឺឌី នាយករដ្ឋបាលខណ្ឌឬស្សីកែវ តំណាងលោក ជិន ប៊ុនធឿន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានដឹកនាំកម្លាំងចំរុះក្រោមឱវាទ ចុះធ្វើរដ្ឋបាលសម្រង់ស្ថិតិតាមទីតាំងស្មុកស្មាញមួយចំនួន ដើម្បីរៀបចំលើកកម្ពស់សោភ័ណ្ឌភាពឡើងវិញ និងងាយស្រួលគ្រប់គ្រងលើការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងឈានដល់ការទប់ស្កាត់រាល់សកម្មភាពបទល្មើសផ្សេងៗ ជូនប្រជាពលរដ្ឋ។

សកម្មភាព នៃការចុះធ្វើរដ្ឋបាលរបស់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដើម្បីសម្រង់ស្ថិតិត្រៀមរៀបចំកែលម្អរ និងលើកកម្ពស់សោភ័ណ្ឌភាពឲ្យប្រសើរឡើងវិញ និងកាន់តែងាយស្រួលគ្រប់គ្រងលើការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងអាចឈានដល់ការទប់ស្កាត់រាល់សកម្មភាពបទល្មើសផ្សេងៗ បានអនុវត្តឡើងនៅតាមទីតាំងស្មុកស្មាញមួយចំនួន ទាំងនៅតាមច្រាំងទន្លេ និងតាមផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។

លោក លឹម សាម៉ឺឌី បានលើកឡើងថា ក្រោយទទួលបានការដឹកនាំពីលោកអភិបាលខណ្ឌឬស្សីកែវ និងមានការចូលរួមពីមន្ត្រីខណ្ឌ-សង្កាត់ និងសមត្ថកិច្ចខណ្ឌ អាវុធហត្ថខណ្ឌ ចៅសង្កាត់ ប៉ុស្ដិ៍រដ្ឋបាល មេភូមិ និងប្រជាការពារជាច្រើននាក់ទៀត ដែលជាកម្លាំងចំរុះ បានយកចិត្តទុកដាក់លើការអនុវត្តតួនាទីភារកិច្ចនៃការចុះណែនាំ សំខាន់ការសម្រង់ស្ថិតិតាមខ្នងផ្ទះ និងត្រៀមរៀបចំកែលម្អរលើកកម្ពស់សោភ័ណ្ឌភាពឲ្យប្រសើរឡើងវិញ និងកាន់តែងាយស្រួលដល់ការគ្រប់គ្រងលើការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងអាចឈានដល់ការទប់ស្កាត់រាល់សកម្មភាពបទល្មើសផ្សេងៗ ជូនប្រជាពលរដ្ឋ សំដៅក្នុងការឆ្លើយតបបន្តអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព របស់ក្រសួងមហាផ្ទៃ ពិសេសរាជរដ្ឋាភិបាលកម្ពុជា៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.