ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវដល់អ្នកសារព័ត៌មាន និងពិធីករទាំងឡាយប្រើប្រាស់សង្ឃសព្ទ រាជសព្ទ រាជសង្ឃសព្ទឱ្យបានត្រឹមត្រូវ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវដល់អ្នកសារព័ត៌មាន និងពិធីករទាំងឡាយប្រើប្រាស់សង្ឃសព្ទ រាជសព្ទ រាជសង្ឃសព្ទឱ្យបានត្រឹមត្រូវ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអំពាវនាវដល់អ្នកសារព័ត៌មាន ពិធីករ ក៏ដូចជាអង្គភាពដែលពាក់ព័ន្ធនឹងផ្សព្វផ្សាយទាំងឡាយ សូមប្រើប្រាស់ពាក្យ៖ សង្ឃសព្ទ រាជសព្ទ រាជសង្ឃសព្ទឱ្យបានត្រឹមត្រូវ ពិសេសក្នុងព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។

ការថ្លែងបែបនេះធ្វើឡើងក្នុងសិក្ខាសាលាស្ដីពីការប្រើសង្ឃសព្ទ រាជសព្ទ រាជសង្ឃសព្ទ និងការស្វែងយល់ពីព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបចំឡើងនៅទីស្ដីការក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។

នាឱកាសនោះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបានអំពាវនាវដល់អ្នកសារព័ត៌មាន ពិធីករ-ពិធីការនីទាំងឡាយសូមប្រើប្រាស់ពាក្យ៖ សង្ឃសព្ទ រាជសព្ទ រាជសង្ឃសព្ទឱ្យបានត្រឹមត្រូវ ពិសេសក្នុងព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស នាពេលខាងមុខ។

ហេតុអ្វីបានជាត្រូវប្រើប្រាស់ពាក្យសង្ឃសព្ទ រាជសព្ទ រាជសង្ឃសព្ទឱ្យបានត្រឹមត្រូវនៅក្នុងការផ្សព្វផ្សាយ? ចំណុចនេះ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការប្រើប្រាស់ពាក្យទាំងនេះឱ្យបានត្រឹមត្រូវ គឺដើម្បីឱ្យមានសង្គតិភាព មានន័យថា ពាក្យពេចន៍តែមួយត្រូវតែមានសំឡេងតែមួយ ជៀសវាងកុំឱ្យប្រជាពលរដ្ឋមានការភ័ន្តច្រឡំ និងមានមន្ទិលថា ហេតុអ្វីពាក្យតែមួយ អ្នកសារព័ត៌មាននិយាយខុសគ្នា?

លោករដ្ឋមន្ត្រីបានបន្តថា ការផ្សព្វផ្សាយអំពីព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា គឺមានតម្លៃជាប្រវត្តិសាស្ត្រ ដែលជាឱកាសសម្រាប់អ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយ ពីព្រោះវីដេអូដែលអ្នកគ្រប់គ្នាធ្វើអត្ថាធិប្បាយនោះ នឹងត្រូវបានថតទុកបន្សល់ជាឯកសារ ពោលនឹងក្លាយជាឯកសារដ៏មានតម្លៃសម្រាប់មនុស្សជំនាន់ក្រោយៗទៀត។

រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ដែរថា ការផ្សព្វផ្សាយត្រឹមត្រូវរបស់អ្នកសារព័ត៌មាន ក៏បានផ្ដល់ជាចំណេះដឹងត្រឹមត្រូវដល់អ្នកស្ដាប់ អ្នកទស្សនា ឬប្រជាពលរដ្ឋទូទៅផងដែរ ខណៈប្រជាជាតិកម្ពុជាមានវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់យ៉ាងសម្បូរបែប មានការប្រើប្រាស់វាក្យសព្ទត្រឹមត្រូវទៅតាមបរិបទ ពេលណាប្រើពាក្យរាជសព្ទ ពេលណាប្រើពាក្យសង្ឃសព្ទ ពេលណាប្រើពាក្យរាជសង្ឃសព្ទ។

បើតាមលោក សាន សម្ផស្ស រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា «រាជសព្ទ​» គឺប្រើប្រាស់ចំពោះព្រះមហាក្សត្រ ព្រះរាជវង្សានុវង្ស ទេវតាជាដើម រីឯ«សង្ឃសព្ទ» គឺប្រើប្រាស់ចំពោះព្រះសង្ឃ ក៏ដូចជាសម្ដេចសង្ឃនានា លើកលែងតែសម្ដេចព្រះមហាសង្ឃរាជ៤ព្រះអង្គ ដែលត្រូវប្រើប្រាស់ «រាជសង្ឃសព្ទ»។

លោក ចាយ បូរិន្ទ រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានបញ្ជាក់ថា ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យតែងតាំង និងព្រះរាជានុញ្ញាតឱ្យប្រើប្រាស់រាជសង្ឃសព្ទចំពោះសម្ដេចព្រះមហាសង្ឃរាជ៤ព្រះអង្គ រួមមាន៖
១. សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា (សោយព្រះទិវង្គតនាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤)
២. សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ប៊ួរ គ្រី សម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា
៣. សម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះមហាសង្ឃរាជនៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា
៤. សម្ដេចព្រះធម្មលិខិត កិត្តិបណ្ឌិត លាស់ ឡាយ សម្តេចព្រះសង្ឃនាយករងទី១នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា (សោយព្រះទិវង្គតកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩)

គួរជម្រាបថា ព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នឹងប្រារព្ធឡើងនាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខ ខណៈស្ថានីយទូរទស្សន៍ វិទ្យុ សារព័ត៌មានមួយចំនួននឹងចូលរួមផ្សាយផ្ទាល់ ផ្សាយបន្តផ្ទាល់ យកព័ត៌មាន សរសេរអត្ថបទ អត្ថាធិប្បាយជាដើម ដែលសុទ្ធតែចាំបាច់ក្នុងការប្រើប្រាស់នូវពាក្យពេចន៍ទាំងឡាយ ពិសេសសង្ឃសព្ទ រាជសព្ទ រាជសង្ឃសព្ទ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.