ប្រទេសហុងគ្រីពិនិត្យលទ្ធភាព នឹងផ្តួចផ្តើមឱ្យមានកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន
ការពិនិត្យលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន ដោយផ្តោតលើ ការការពារ បច្ចេកវិទ្យា និងការប្រែប្រួលអាកាសធាតុ គឺជាគោលបំណងចម្បងនៃកិច្ចពិភាក្សាការងារ និងជំនួបសម្តែងការគួរសមរបស់ឯកឧត្តម បណ្ឌីត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាមួយឯកឧត្តមបណ្ឌិត Tibor BALOGHDI ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសហុងគ្រី ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ នៅរសៀលថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន ។




