ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជេីញជាអធិបតីភាព ប្រកាសមុខតំណែង ផ្ទេរភារកិច្ច និង បំពាក់ឋានន្តរសក្កិ ជូនយោធិន នៃកងរាជអាវុធហត្ថ.

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជេីញជាអធិបតីភាព ប្រកាសមុខតំណែង ផ្ទេរភារកិច្ច និង បំពាក់ឋានន្តរសក្កិ ជូនយោធិន នៃកងរាជអាវុធហត្ថ.

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជេីញជាអធិបតីភាព ប្រកាសមុខតំណែង ផ្ទេរភារកិច្ច និង បំពាក់ឋានន្តរសក្កិ ជូនយោធិន នៃកងរាជអាវុធហត្ថ…
(បន្ទាយមានជ័យ)÷ នៅព្រឹកថ្ងៃអង្គារ៍ ទី២៨ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជេីញជាអធិបតីភាព ក្នុងពិធីប្រកាសមុខតំណែង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរសក្កិ ជូនយោធិន នៃកងរាជអាវុធហត្ថចំនួន៤៦រូប ក្នុងនោះ តម្លេីងឋានន្តរសក្កិចំនួន១៥រូប មានថ្នាក់អនុសេនីយ៍ឯក ចំនួន៦រូប , ថ្នាក់អនុសេនីយ៍ទោចំនួន៥រូប , នាយឯកចំនួន៤រូប។ តម្លេីងឋានន្តរសក្កិ និងផ្លាស់ភារកិច្ច ២៦នាក់ រួមមាន ថ្នាក់អនុសេនីយ៍ឯកចំនួន១៦រូប , ថ្នាក់អនុសេនីយ៍ត្រី ចំនួន១រូប, ថ្នាក់អនុសេនីយ៍ទោចំនួន៦រូប និងផ្ទេរភារកិច្ចចំនួន៥រូប។
ពិធីនេះក៏មានការអញ្ជេីញចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង លោកប្រធានមន្ទីរទាំង៧ លោកមេបញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថក្រុង ស្រុក ទាំង៩ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជឣាវុធហត្ថចូលរួមសរុបចំនួន២៣៣នាក់។ ពិធីនេះដែរប្រារព្ធឡើងធ្វើនៅសាលប្រជុំធំ ជាន់ទី២ អគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។

នាឱកាសនោះដែរលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជាអាវុធហត្ថខេត្ត ក៏បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ ពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថទាំងអស់ដោយក្តីនឹករលឹកផងដែរ។
ក្នុងនោះដែរលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានថ្លែងនូវការកោតសរសើរ ដល់កងកម្លាំងកងរាជអាវុធហត្ថទាំងឣស់ដែលកន្លងមកបានចូលរួមសហការយ៉ាងសកម្មជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ។ ក្នុងស្មារតីនេះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក៏ស្នើឱ្យកងកម្លាំងកងរាជអាវុធហត្ថទាំងអស់ បន្តនូវស្មារតីគោរពស្រឡាញ់ការពារជាតិ ការពារសាសនា និងព្រះមហាក្សត្រនៃយើង ត្រូវរួមគ្នាការពារសន្តិភាព ត្រូវបន្តពង្រឹង និងពង្រីកកិច្ចការទាំងអស់ ដែលយើងសម្រេចបាន ដើម្បីបន្តកសាងប្រទេសជាតិឱ្យកាន់តែមានវឌ្ឍនភាព និងភាពរីកចម្រើនរុងរឿងបន្ថែមទៀត។

ក្នុងឱកាសនោះផងដែរលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានផ្សព្ធផ្សាយសេចក្ដីណែនាំ ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន ឣគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ​ ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជឣាវុធហត្ថផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.