ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

ឃាត់ខ្លួននាយករងសាលាបឋមសិក្សាថ្មពួក ដែលល្បួងសិស្សយកទៅរំលោភបាន ១៣ដង ជាថ្នូរ នឹងការដាក់ពិន្ទុឲ្យល្អ តែត្រូវបែកការណ៍

ឃាត់ខ្លួននាយករងសាលាបឋមសិក្សាថ្មពួក ដែលល្បួងសិស្សយកទៅរំលោភបាន ១៣ដង ជាថ្នូរ នឹងការដាក់ពិន្ទុឲ្យល្អ តែត្រូវបែកការណ៍

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឃាត់ខ្លួននាយករងសាលាបឋមសិក្សាថ្មពួក ដែលល្បួងសិស្សយកទៅរំលោភបាន ១៣ដង ជាថ្នូរ នឹងការដាក់ពិន្ទុឲ្យល្អ តែត្រូវបែកការណ៍

image

បន្ទាយមានជ័យ៖ នាយករងសាលាបឋមសិក្សាថ្មពួកម្នាក់ត្រូវកម្លាំងនគរបាលឃាត់ខ្លួន ពាក់ព័ន្ធនឹងការល្បួងកូនសិស្សយកទៅរំលោភ បានចំនួន ១៣ដង ជាថ្នូរនឹងការដាក់ពិន្ទុឲ្យល្អ តែត្រូវបែកការណ៍ដល់ជីតាប្តឹងទៅសមត្ថកិច្ច។ ការឃាត់ខ្លួននាយករងសាលារូបនេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៤។
លោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុក ថ្មពួក បានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ មន្ត សុមិត្ត ភេទប្រុស អាយុ ៥៣ឆ្នាំ ជានាយករងនៃសាលាបឋមសិក្សាថ្មពួក រស់នៅភូមិអណ្តូងខ្លុង ឃុំ គំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ ឈឿន គឹមឈុន បានបញ្ជាក់ឲ្យដឹងទៀតថា យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ទឹម ញ៉ាន ភេទប្រុស អាយុ ៦២ឆ្នាំ ត្រូវជាជីតាក្មេងស្រី បានប្តឹង ឈ្មោះ មន្ត សុមិត្ត ភេទប្រុស អាយុ ៥៣ឆ្នាំ មុខរបបជានាយករងសាលាបឋមសិក្សាថ្មពួក ពីបទបានល្បួងចៅស្រីរបស់គាត់មាន អាយុ ១២ឆ្នាំ រៀនថ្នាក់ទី៦ នៃសាលាបឋមសិក្សាថ្មពួក ពេលឪពុក ម្តាយរបស់ក្មេង ស្រី ជនរងគ្រោះទៅធ្វើការនៅប្រទេសថៃ រស់នៅជាមួយលោកតា និងលោកយាយ ក្នុងបណ្តឹងបានរៀបរាប់ថា ជនសង្ស័យបានល្បួងចៅរបស់គាត់យកទៅរំលោភ សេពសន្ទវៈបានសម្រេច ចំនួន ១៣ដង ដែលប្រព្រឹត្តនៅអំឡុង ខែមេសា ឆ្នាំ ២០២៤ រំលោភបាន ចំនួន ៦ដង នៅអំឡុង ខែឧសភា ឆ្នាំ ២០២៤ រំលោភបាន ចំនួន ៧ដង ដោយទូរសព្ទណាត់ជួបទៅរំលោភ ក្នុងបណ្តាល័យសាលាបឋមសិក្សាថ្មពួក ដែលថ្នូរ នឹងផ្តល់ពិន្ទុល្អ ចំណាត់ថ្នាក់ខ្ពស់ និងឲ្យលុយសរុប ៩ម៉ឺនរៀលបន្ថែមទៀត។
លោកវរសេនីយ៍ទោ ឈឿន គឹមឈុន បានបន្តឲ្យដឹងទៀតថា ក្រោយពីឃាត់ខ្លួនជនសង្ស័យ ឈ្មោះ មន្ត សុមិត្ត ភេទប្រុស អាយុ ៥៣ឆ្នាំ ជានាយករងសាលាបឋមសិក្សាថ្មពួករួចមក បានបញ្ជូនមកស្នងការនគរបាលខេត្តដើម្បីចាត់ការបន្ត។

បើតាមលោកស្រី ឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរងទទួលបន្ទុក ការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតជនខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានល្បួងសិស្សស្រីយកទៅរំលោភក្នុងបណ្តាល័យសាលាបឋមសិក្សាថ្មពួកបានចំនួន ១៣លើកមែន។
លោកស្រី បានបញ្ជាក់ថា ពាក្យបណ្តឹង ពីអាណាព្យាបាលជនរងគ្រោះក្នុងនោះ ខាងដើមបណ្តឹងប្តឹងទាមទារសំណងជាទឹកប្រាក់ចំនួន ៦ម៉ឺនដុល្លារ និងឲ្យចាត់ការតាមនីតិវិធីច្បាប់។ ជនសង្ស័យអាចនឹងបញ្ជូនទៅដាក់ពន្ធគារខេត្តបន្ទាយមានជ័យ ដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់ បើបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងនោះ៕
អត្ថបទ៖ លឹម សាវុធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.