ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

ម្ចាស់ដេប៉ូលក់គ្រឿងសំណង់.យីហោ.ថាស៊ីនាថ.ត្រូវបានចោរចូលប្លន់និងចាក់បណ្តាលឲ្យសម្លាប់បង្កឲ្យមានការភ្ញាក់ផ្អើល

ម្ចាស់ដេប៉ូលក់គ្រឿងសំណង់.យីហោ.ថាស៊ីនាថ.ត្រូវបានចោរចូលប្លន់និងចាក់បណ្តាលឲ្យសម្លាប់បង្កឲ្យមានការភ្ញាក់ផ្អើល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ម្ចាស់ដេប៉ូលក់គ្រឿងសំណង់.យីហោ.ថាស៊ីនាថ.ត្រូវបានចោរចូលប្លន់និងចាក់បណ្តាលឲ្យសម្លាប់បង្កឲ្យមានការភ្ញាក់ផ្អើល
ខេត្តខេត្តឧត្តរមានជ័យ
មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងខណះមានចោរចូលប្លន់និងចាក់បណ្តាលឲ្យសម្លាប់ម្ចាស់ដេប៉ូលក់គ្រឿងសំណង់.យីហោ.ថាស៊ីនាថ.ស្ថិតក្នុងភូមិគោករំដួល.សង្កាត់សំរោង.ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៥ខែឧសភាឆ្នាំ២០២៤វេលាម៉ោង៤ទៀបភ្លឺ។
បើតាមប្រភពពីកម្មករឈ្មោះ.ផុង អាយុ ២៣ឆ្នាំ.ដែលស្នាក់នៅក្នុងដេប៉ូបានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានថា ជារៀងរាល់យប់រូបគាត់បានស្នាក់នៅក្នុងដេប៉ូជាមួយនឹងថៅកែរបស់គាត់ក៏ប៉ុន្តែថៅកែរបស់គាត់ស្នាក់នៅក្នុងបន្ទប់ផ្ទាល់ខ្លួនរបស់គាត់ដាច់ដោយឡែកពីគ្នាចម្ងាយប្រហែល៣០ទៅ៤០ម៉ែត្រ រូបគាត់បានបន្តទៀតថានៅព្រឹកថ្ងៃទី ២៥ ខែឧសភាឆ្នាំ ២០២៤វេលាម៉ោង៧ព្រឹក.ដោយឃើញមានឡានម៉ូយដឹកខ្សាច់យកមកដម្លាក់ក្នុងដេប៉ូ.ថៅកែរបស់គាត់តែងតែចេញមកជួបម៉ូយដឹកខ្សាច់របស់គាត់ក៏ប៉ុន្តែនៅព្រឹកនេះម្ដេចមិនឃើញថៅកែចេញមកជួបទើបធ្វើឱ្យគាត់មានការងឿងឆ្ងល់ក្រោយមកគាត់ក៏បានចុចទូរសព្ទទៅថៅកែតែចុចមិនចូលដោយឃើញនៅមុខបន្ទប់របសថៅកែនៅមានស្បែកជើងគាត់ក៏បានស្រែកហៅពីខាងក្រៅបន្ទប់តែពុំមានសំឡេងឆ្លើយរូបគាត់ក៏បានសម្រេចចិត្តបើកទ្វារបន្ទប់ភ្លាមនោះក៏ស្រាប់តែឃើញថៅកែរបស់គាត់ដេកស្លាប់ផ្កាប់មុខដោយមានឈាមពាសពេញកំរាលពូកធ្វើឱ្យគាត់ស្រែកឆោឡោឡើងរួចក៏បានទូរសព្ទទៅកូនប្រុសរបស់ថៅកែឲ្យមកមើល។ ភ្លាមៗនោះកូនប្រុសរបស់គាត់ដែលស្នាក់នៅភូមិផ្សេងគ្នាក៏បានមកដល់ហើយក៏បានចាប់ផ្ងារខ្លួនឪពុកឡើង ទើបដឹងថាឪពុករបស់ខ្លួនត្រូវចោរប្លន់ចាក់សម្លាប់នៅក្នុងបន្ទប់មិនដឹងតាំងពីពេលណាមក។ ចំណែកកម្លាំងនគបាលនៃអធិការដ្ឋានក្រុងសំរោងដឹកនាំដោយលោកវរសេនីយ៍ឯកហម ភារម្យ បានចុះមកដល់កន្លែងកើតហេតុ ហើយក៏បានធ្វើការស្រាវជ្រាវធ្វើកំណត់ហេតុដើម្បីកំណត់មុខសញ្ញាតាមចាប់ខ្លួនឃាតករយកមកផ្ដន្ទាទោសតាមច្បាប់។សូមបញ្ជាក់ផងដែរថាក្រោយពីសមត្ថកិច្ចធ្វើសកលវិច្ច័យត្រួតពិនិត្យសាកសពនិងទីតាំងជុំវិញកន្លែងកើតហេតុអស់រយៈពេលជាច្រើនម៉ោងមកទើបកំណត់បានថាជាករណីប្លន់យកទ្រព្យសម្បត្តិរួចចាក់សម្លាប់ហើយក៏គេចខ្លួនបាត់ស្រមោលឈឹង.
តាមការលើកឡើងរបស់សមត្ថកិច្ចបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថានៅចន្លោះម៉ោង ៤ ទៅម៉ោង ៤.៣៧នាទីទៀបភ្លឺថ្ងៃទី ២៥ ខែឧសភាឆ្នាំ ២០២៤ ឃាតករបានធ្វើការគាស់ទ្វារកញ្ចក់បន្ទប់ខាងមុខការិយាល័យ។រួចក៏ឆ្លងតាមបង្អួចចូលទៅក្នុងបន្ទប់ដេករបស់ជនរងគ្រោះហើយក៏ធ្វើការចាក់ទៅលើជនរងគ្រោះដោយអាវុធដែកមុតស្រួចចំណុចត្រង់ក.និងចុងដង្ហើមខាងមុខចំនួនពីកាំបិតនិងចាក់ខាងក្រោយកញ្ចឹងកចំនួនពីរកាំបិតសរុបទាំងអស់ចំនួន ០៤កាំបិតហើយក៏បានប្រមូលយកវត្ថុមានតម្លៃរួមមាន÷ ១,ខ្សែកមាសទម្ងន់ ៥ ដំឡឹង៥ជីមួយខ្សែ
២.ចិញ្ចៀនមាសទម្ងន់០១ដំឡឹង ៥ជីមួយវង់
៣,ទូរសព្ទ iphone ១២.មួយគ្រឿងនិងទូរសព្ទអិនចុចពិលមួយគ្រឿងនិងលុយក្នុងកាបូបមួយចំនួនផងដែរ។ រួចហើយក៏ធ្វើការបើករថយន្តរបស់ជនរងគ្រោះ.ម៉ាក់ តូយូតា.CROSS. ពណ៌សពាក់ស្លាកលេខឧត្តរមានជ័យ.2C.1112. យកមកចតចោលនៅចំណុចភូមិឈូកម្ដុំភោជនីយដ្ឋានសាច់អាំងទឹកកាពិស្ថិតក្នុងក្រុងសំរោងខេត្តឧត្តរមានជ័យ។ក្រោយពីសមត្ថកិច្ចធ្វើការត្រួតពិនិត្យរួចរាល់ក៏បានប្រគល់សាកសពទៅឲ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវវែកមុខឃាតករដៃដល់ដើម្បីតាមចាប់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.