ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

សិស្សជិត២០០នាក់នៅខណ្ឌឬស្សីកែវ បានទទួលការផ្សព្វផ្សាយអប់រំ ដើម្បី​ចូលរួមទប់ស្កាត់សកម្មភាពក្មេងទំនើង

សិស្សជិត២០០នាក់នៅខណ្ឌឬស្សីកែវ បានទទួលការផ្សព្វផ្សាយអប់រំ ដើម្បី​ចូលរួមទប់ស្កាត់សកម្មភាពក្មេងទំនើង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សិស្សសាលាសរុបចំនួន១៩៩នាក់ (ស្រី១០៦នាក់) នៃសាលាអនុវិទ្យាល័យទួលសុវណ្ណារាម ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ បានទទួលការផ្សព្វផ្សាយអប់រំ ផ្សេងៗ ពាក់ព័ន្ធការចូលរួមទប់ស្កាត់សកម្មភាពក្មេងទំនើង ការគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងសិស្សគ្រប់អាយុ១៥ឆ្នាំឡើង អាចទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។

ការចុះអប់រំ និងធ្វើការផ្សព្វផ្សាយតាមវិទ្យាល័យនិមួយៗក្នុងមូលដ្ឋាននេះ ក្រោមការដឹកនាំពីលោក ជិន ប៊ុនធឿន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឬស្សីកែវ និងលោក ឃួង ស្រេង និងជាអភិបាលរាជធានីភ្នំពេញ។

អភិបាលខណ្ឌឬស្សីកែវ បានថ្លែងថា ចំពោះការចុះធ្វើរដ្ឋបាលតាមវិទ្យាល័យនិមួយៗក្នុងមូលដ្ឋានទាំងអស់របស់អាជ្ញាធរនេះ ធ្វើឡើងតាមការណែនាំពីរដ្ឋបាលរាជធានីភ្នំពេញ និងមានកិច្ចសហការល្អពីអធិការដ្ឋាននគរបាលខណ្ឌ, រដ្ឋបាលសង្កាត់, ប៉ុស្ដិ៍រដ្ឋបាល, នាយក, នាយករង, លោកគ្រូ, អ្នកគ្រូ, និងសិស្ស។

យុទ្ធនាការនេះ ក៏ដើម្បីចូលរួមគ្រប់គ្រងលើការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសង្គម នៃការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត របស់រាជរដ្ឋាភិបាលកម្ពុជា៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.