ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

ប្រកាសចូលកាន់មុខតំណែងមេបញ្ជាការអាវុធហត្ថក្រុងបាត់ដំបង, លោកវរសេនីយ៍ត្រី ជួប ណូ ជំនួសលោកវរសេនីយ៍ត្រី សំ វីឡុង ដែលត្រូវផ្លាស់ទៅកាន់ជាមេបញ្ជាការអាវុធហត្ថស្រុកសង្កែ

ប្រកាសចូលកាន់មុខតំណែងមេបញ្ជាការអាវុធហត្ថក្រុងបាត់ដំបង, លោកវរសេនីយ៍ត្រី ជួប ណូ ជំនួសលោកវរសេនីយ៍ត្រី សំ វីឡុង ដែលត្រូវផ្លាស់ទៅកាន់ជាមេបញ្ជាការអាវុធហត្ថស្រុកសង្កែ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បាត់ដំបង)៖ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបងលោកវរសេនីយ៍ត្រី ជួប ណូ ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការជំនួសលោកវរសេនីយ៍ត្រី សំ វីឡុង ដែលត្រូវផ្លាស់ចេញទៅកាន់ជាមេបញ្ជាការអាវុធហត្ថស្រុកសង្កែវិញ។

ពិធីនេះបានធ្វើឡើងនារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅទីបញ្ជារមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង ក្រោមវត្តមានលោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្រុកទាំង១៤ ប្រធានមន្ទីរ អង្គភាព គណ:អភិបាលក្រុង ក្រុមប្រឹក្សាក្រុង អធិការក្រុង មេប៉ុស្តិ៍ អាជ្ញាធរ ក្រុមប្រឹក្សាសង្កាត់ និងមន្រ្តីអាវុធហត្ថជាច្រើនរូបទៀតចូលរួមផងដែរ។

មេបញ្ជាការអាវុធហត្ថថ្មី បានឡើងប្តេជ្ញាចិត្តដោយខិតខំអនុវត្តបទបញ្ជាដែលថ្នាក់លើប្រគល់ឲ្យខំបំពេញការងាររបស់ខ្លួនបម្រើប្រជាពលរដ្ឋបន្តទៀតឲ្យកាន់តែល្អប្រសើថែមទៀត មានទាំងការចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាពជូនពលរដ្ឋយើង
ឲ្យមានប្រសិទ្ធភាពខ្ពស់។

ក្នុងឱកាសនោះលោក លាង វាសនា អភិបាលក្រុងបាត់ដំបង បានសំណេះសំណាលដោយបានបញ្ជាក់ថា លោកសូមស្វាគមន៍ដល់មេបញ្ជាការ អ.ហ ក្រុងថ្មី ត្រូវសហការគ្នាជាមួយកងកម្លាំងទាំង៣ និងអាជ្ញាធរមូលដ្ឋានក្តាប់ឲ្យបាន
គ្រប់បទល្មើសផ្សេងៗ រាល់គ្រប់សភាពការណ៍ ឲ្យបាននិងផ្តល់ព័ត៌មានឲ្យទៅវិញទៅមក ដើម្បីមានវិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលា រដ្ឋបាលក្រុងក្នុងនាមជាគណ:បញ្ជាឯកភាពរដ្ឋបាលក្រុងបាត់ដំបង ព្រោះកងកម្លាំងយើងស្ថិតក្រោម ចំណុះគណ:បញ្ជាការឯកភាពរដ្ឋបាលក្រុងបាត់ដំបងទាំងអស់។

លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានបញ្ជាក់ថា ការប្តូរវេណវិលជុំរបស់ថ្នាក់ដឹកនាំកងកម្លាំង គឺជារឿងធម្មតា ក៏ដូចថ្នាក់ដឹកនាំកងកម្លាំងផ្សេងទៀតទូទៅចឹងដែរ។

លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះលោកមេបញ្ជាការ អ.ហ ក្រុងបាត់ដំបងចាស់ ដែលបានខិតខំដឹកនាំមន្រ្តីក្រោមឱវាទទាំងអស់បានបំពេញភារកិច្ចទៅតាមតួនាទីរបស់ខ្លួន បានល្អប្រសើរ និងបានកសាងស្នាដៃនិងបន្សល់ទុកសមិទ្ធផលជាច្រើនសម្រាប់អង្គភាព៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.