ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

ប្រកាសចូលកាន់មុខតំណែង អភិបាលថ្មីស្រុកវាលវែង, លោក ធាង ឡេង ពីអធិការស្រុក មកកាន់តំណែងជាអភិបាលស្រុកវាលវែង ជំនួសលោក វង្ស អេង ដែលត្រូវផ្ទេរទៅបម្រើការងារនៅរដ្ឋបាលខេត្ត

ប្រកាសចូលកាន់មុខតំណែង អភិបាលថ្មីស្រុកវាលវែង, លោក ធាង ឡេង ពីអធិការស្រុក មកកាន់តំណែងជាអភិបាលស្រុកវាលវែង ជំនួសលោក វង្ស អេង ដែលត្រូវផ្ទេរទៅបម្រើការងារនៅរដ្ឋបាលខេត្ត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសឱ្យចូលកាន់មុខតំណែងជាផ្លូវការ អភិបាលនៃគណៈអភិបាលស្រុកវាលវែង នៃខេត្តពោធិ៍សាត់។

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកខាងលើនេះ ត្រូវបានធ្វើឡើង នៅសាលប្រជុំរដ្ឋបាលស្រុកវាលវែង ដោយបានការចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត តំណាងអយ្យការអមសាលាដំបូងខេត្ត ក្រុមការងារចុះជួយស្រុក ឃុំ ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អភិបាលក្រុងស្រុកទាំង៧ ក្រុមប្រឹក្សាឃុំ និងមន្ត្រីអ្នកមុខអ្នកការមួយចំនួនទៀត។

យោងតាមអនុក្រឹត្យ ស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការ របស់រាជរដ្ឋាភិបាល លេខ២៩៤ អនក្រ.តត ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ត្រូវបានសម្រេចផ្ទេរភារកិច្ចលោក វង្ស អេង ឋានន្តរស័ក្តិវរមន្រ្តី ថ្នាក់លេខ២ ពីអភិបាល នៃគណៈអភិបាលស្រុកវាលវែង ឱ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តពោធិ៍សាត់។

ជាមួយគ្នានោះ ត្រូវបានតែងតាំងលោក ធាង ឡេង ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ៤ (អតីតអធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែង) ឱ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកវាលវែង នៃខេត្តពោធិ៍សាត់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.