ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

អភិបាលខេត្តពោធិ៍សាត់ ចលនាដាំកូនឈើ នៅបរិវេណតំបន់រដ្ឋបាលប្រមូលផ្តុំ សាលាស្រុកតាលោសែនជ័យ ដែលជាស្រុកទើបនឹងបង្កើតថ្មី 

អភិបាលខេត្តពោធិ៍សាត់ ចលនាដាំកូនឈើ នៅបរិវេណតំបន់រដ្ឋបាលប្រមូលផ្តុំ សាលាស្រុកតាលោសែនជ័យ ដែលជាស្រុកទើបនឹងបង្កើតថ្មី 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ បានដឹកនាំមន្ត្រី និងកងកម្លាំងមានសមត្ថកិច្ច ចលនាដាំកូនឈើ (កូនក្ងោក និងកូនច្រេស) ដើម្បីលម្អសោភណ្ឌភាពបៃតង នៅបរិវេណតំបន់រដ្ឋបាលប្រមូលផ្តុំ សាលាស្រុកតាលោសែនជ័យ ដែលជាស្រុកទើបនឹងបង្កើតថ្មី ស្ថិតក្នុងភូមិថ្លុកដង្កោ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។

នាឱកាសនោះ លោក ខូយ រីដា បានថ្លែងថា ដើមឈើដែលយកមកដាក់ដាំនេះ មានកូនក្ងោក ១០០ដើម និងកូនច្រេស ១០០ដើម សរុបចំនួន២០០ដើម ដោយដាំទុកដើម្បីលម្អសោភណ្ឌភាពបៃតង នៅបរិវេណតំបន់រដ្ឋបាលប្រមូលផ្តុំ សាលាស្រុកតាលោសែនជ័យ ដែលជាស្រុកទើបនឹងបង្កើតថ្មី និងដើម្បីចូលរួមចំណែក ទប់ស្កាត់គ្រោះធម្មជាតិផ្សេងៗ ដូចជាខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ទឹកជំនន់ និងបាតុភូតធម្មជាតិផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ។

លោកបានបញ្ជាក់ថា ទាំងសង្ខាងផ្លូវ ទាំងផ្លូវធំ និងផ្លូវតូច ក្នុងតំបន់រដ្ឋបាលប្រមូលផ្តុំថ្មី សាលាស្រុកតាលោសែនជ័យ គឺត្រូវដាំដើមឈើឱ្យមានសោភណភាព ជាជួរ និងមានសណ្តាប់ធ្នាប់ល្អ នៅក្នុងក្របខ័ណ្ឌទាក់ទាញចំណាប់អារម្មណ៍ ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការ ដែលត្រូវមកទទួល និងផ្តល់សេវារដ្ឋបាល ហាក់មានអារម្មណ៍ត្រជាក់ស្រស់ស្រាយ និងបានហាត់ប្រាណដើម្បីសុខភាព ក្រោមម្លប់ដើមឈើទាំងអស់នេះ។

ជាមួយគ្នានោះដែរ លោកអភិបាលខេត្ត ខូយ រីដា ក៏បានស្នើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលស្រុកតាលោសែនជ័យ សូមចូលរួមថែរក្សាការពារ នូវសមិទ្ធផលទាំងអស់នេះ ឱ្យបានគង់វង្ស និងបានល្អប្រសើរ ដើម្បីឱ្យស្រុកទើបនឹងបង្កើតថ្មីនេះ សាកសមជាស្រុកកូនពៅ និងជាស្រុកគម្រូទៅអនាគត មានពណ៌បៃតង និងស្រស់បំព្រងឡើង យ៉ាងយូរ២ទៅ៣ឆ្នាំខាងមុខ។

គួរជម្រាបជូនថា កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញអនុក្រឹត្យ ដើម្បីបង្កើតស្រុកតាលោសែនជ័យ មួយទៀត នៅក្នុងទឹកដីខេត្តពោធិ៍សាត់។ ស្រុកតាលោសែនជ័យ ទើបនឹងបង្កើតនេះ មានឃុំចំនួន០២ ក្នុងនោះមានឃុំតាលោ ដែលកាត់ចេញពីស្រុកបាកាន និងឃុំផ្ទះរុង ដែលកាត់ចេញពីស្រុកភ្នំក្រវាញ នៃ ខេត្តពោធិ៍សាត់។

ជាមួយគ្នានោះ រាជរដ្ឋាភិបាលក៏បានកាត់យកភូមិចំនួន២ គឺភូមិកោះស្វាយ និងភូមិកោះវត្ត ពីឃុំខ្នារទទឹង នៃស្រុកបាកានឱ្យមកនៅក្នុងឃុំតាលោ នៃស្រុកតាលោសែនជ័យផងដែរ។ ដោយឡែកទីតាំងសាលាស្រុក គឺស្ថិតក្នុងភូមិថ្លុកដង្កោ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ខណៈដែរបច្ចុប្បន្នបានដំណើរការសាងសង់រួចរាល់ហើយ នូវអាគាររដ្ឋបាលស្រុក និងការិយាល័យច្រកចេញចូលតែមួយ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.