ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់

​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៣ ផ្សព្វផ្សាយ​ទិសដៅ​ការងារ​របស់​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដល់​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​

​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៣ ផ្សព្វផ្សាយ​ទិសដៅ​ការងារ​របស់​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដល់​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ​ ៖​ នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០២៤​នេះ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​អញ្ជើញ​បើក កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៣ និង​ត្រួតពិនិត្យ​សភាពការណ៍​ប្រចាំត្រីមាស​ទី​១ ឆ្នាំ​២០២៤ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ព្រមទាំង​ផ្សព្វផ្សាយ​ទិសដៅ​ការងារ​របស់​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ឆ្នាំ​២០២៤ ដល់​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​។​

​លោក​ឧត្តមសេនីយ៍ត្រី រ៉ែ​ម វីរ​: ស្នងការរង ផែនកា​រងារ​សេនាធិការ បាន​ឡើង​អាន​របាយការណ៍​បូក​សរុប​លទ្ធ​ប្រតិបត្តិការ​ឆ្នាំ​២០២៣ , ផ្សព្វផ្សាយ​ទិសដៅ​ការងារ​របស់​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ឆ្នាំ​២០២៤​។​

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជម្រុញ​ដល់​កម្លាំង​នគរបាល​ទាំងអស់
-​ត្រូវ​ពង្រឹង​ការគ្រប់គ្រង​ការងារ​សន្តិសុខ
-​ទប់ស្កាត់​ករណី​ទន្ទ្រាន ឬ​វិវាទ​ដីធ្លី ការរំលោភ​យក​ដី​រដ្ឋ​ធ្វើ​កម្មសិទ្ធិ ការតវ៉ា​ផ្សេងៗ​
-​នាយប៉ុស្តិ៍​រដ្ឋបាល​ទាំងអស់​ត្រូវ​ពង្រឹង​ការងារ​គ្រប់គ្រង ពលរដ្ឋ​ចំណូល ចំណាកស្រុក​
-​បន្ត​គ្រប់គ្រង​មុខសញ្ញា​ចាស់​/​ថ្មី បង្ក្រាប​រាល់​បទល្មើស និង ក្មេង​ទំនើង
-​ទប់ស្កាត់​ជន​បំពុល​សង្គម និង ព័ត៌មាន​ក្លែងក្លាយ ទាំង​ផ្ទាល់ និង​លើ​បណ្តាញ​សង្គម​
-​គ្រប់គ្រង​រាល់​អាជីវកម្ម​ដែល​មាន​ការ​បំផ្ទុះ និង​ការលក់​ចែកចាយ​រំសេវ ការដុត​កាំជ្រួច ផាវ
-​បង្កា ទប់ស្កាត់ រាល់​បទល្មើស​ព្រហ្មទណ្ឌ និង​បង្កើន​ការ​យាមល្បាត ប្រចាំការ​២៤​ម៉ោង​
-​ត្រូវ​ពង្រឹង​ការផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព
-​ពង្រឹង​ទប់ស្កាត់​មេខ្យល់ និង ពលករ​ឆ្លងដែន​ខុសច្បាប់
-​បន្ត​ស្រាវជ្រាវ​បង្ក្រាប​រាល់​បទល្មើស​ជួញដូរ​ចែកចាយ ដាំ​ដុះ​គ្រឿងញៀន​
-​ទប់ស្កាត់​រាល់​ទំនិញ​គេច​ពន្ធ បទល្មើស​កម្មសិទ្ធិបញ្ញា ឱសថ​ក្លែងក្លាយ និង​អាហារ​ខូច​គុណភាព​
-​បន្ត​ពង្រឹង​ចុះ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដល់​អ្នកដំណើរ​តាម​ដងផ្លូវ និង​សិស្ស​តាម​សាលា
-​កម្លាំង​នគរបាល​ទាំងអស់​ត្រូវ​គោរព​ច្បាប់ គោរព​វិន័យ និង​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​តាម​ឋានានុក្រម​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.