ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់

លោក​អភិបាល​ខេត្ត​ព្រះវិហារ អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះវិហារ បាន​រៀបចំ​ពិធី​សំណេះសំណាល និង​សួរសុខទុក្ខ​កម្លាំង​

លោក​អភិបាល​ខេត្ត​ព្រះវិហារ អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះវិហារ បាន​រៀបចំ​ពិធី​សំណេះសំណាល និង​សួរសុខទុក្ខ​កម្លាំង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ព្រះវិហារ ៖ នៅវេលា​ម៉ោង ០៩:០០​នាទី​ព្រឹក ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០២៤ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះវិហារ បាន​រៀបចំ​ពិធី​សំណេះសំណាល និង​សួរសុខទុក្ខ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះវិហារ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោក គីម រិទ្ធី អភិបាល នៃ​គណ​:​អភិបាល​ខេត្ត​ព្រះវិហារ និង​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​ឧត្ដមសេនីយ៍ត្រី កង សៅ​គុណ មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​ព្រះវិហារ ព្រមទាំង​លោក លោកស្រី អភិបាលរង​ខេត្ត ប្រធាន​អង្គភាព មន្ទីរ​ជុំវិញ​ខេត្ត និង​នាយ នាយរង កងរាជអាវុធហត្ថ​ខេត្ត​ព្រះវិហារ សរុប​ចំនួន ៦២​នាក់​។​

​នៅក្នុង​ពិធី​នេះ​ផង​ដែរ លោក គីម រិទ្ធី អភិបាល នៃ​គណ​:​អភិបាល​ខេត្ត​ព្រះវិហារ បាន​ឧបត្ថម្ភ​ដល់​អង្គភាព​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​នូវ​ថវិកា ១០.០០០.០០០​រៀល​, ស្រា​បៀ ៥០​កេស​, ទឹក​សុទ្ធ​អរុណា ៥០​យួរ និង​បាន​ប្រគល់​រថយន្ត​ម៉ាក​ម៉ា​ស្តា ០១​គ្រឿង សម្រាប់​បម្រើ​ការងា​ររ​បស់​អង្គភាព ព្រមទាំង​ផ្តល់​ជូន​ដល់​កម្លាំង​អហ​ខេត្ត​១០០​នាក់ ក្នុង​ម្នាក់​ទទួលបាន​ថិ​កា ៥០.០០០​រៀល​ផង​ដែរ​។​

​លោក គីម រិទ្ធី អភិបាល នៃ​គណ​:​អភិបាល​ខេត្ត​ព្រះវិហារ ជូនពរ​ដល់​កងកម្លាំង​ទាំងអស់ សូម​មាន​សុខភាព​ល្អ ការធ្វើដំណើរ​ប្រកបដោយ​សុខ​សុវត្ថិភាព និង​ជោគជ័យ​គ្រប់​ភារកិច្ច ពិសេស​សូម​ប្រកាន់​ភ្ជាប់​ឲ្យបាន​នូវ​វិន័យ​កងកម្លាំង ដើម្បី​ជា​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​កង​កម្លាំង​កងរាជអាវុធហត្ថ​ដែល​បាន​ខិតខំ​កសាង​ក្នុង​រយៈពេល​ដ៏​យូរ​មក​ហើយ និង​សូម​បន្ត​ឲ្យ​កាន់តែ​ល្អ​បន្ថែមទៀត ដើម្បី​លើក​មុខមាត់​រាជរដ្ឋាភិបាល ក៏ដូចជា កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត និង​លើ​ផ្ទៃ​ប្រទេស ៕
​ដោយ លឹម សាវុធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.