ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ បាននាំគ្នា​វិល​ត្រលប់​មក​កម្ពុជា​វិញ ដើម្បី​ចូលរួម​អបអរ​ពិធី​បុណ្យចូលឆ្នាំថ្មី​ខាងមុខ​នេះ​តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រំ​ប៉ៃលិន ក្រោម​ការយកចិត្តទុកដាក់​ខ្ពស់​ពី​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ខេត្ត​

ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ បាននាំគ្នា​វិល​ត្រលប់​មក​កម្ពុជា​វិញ ដើម្បី​ចូលរួម​អបអរ​ពិធី​បុណ្យចូលឆ្នាំថ្មី​ខាងមុខ​នេះ​តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រំ​ប៉ៃលិន ក្រោម​ការយកចិត្តទុកដាក់​ខ្ពស់​ពី​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ខេត្ត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ប៉ៃលិន​៖ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន កាលពី​ថ្ងៃ​ទី​០៨ ខែ​មេសា ឆ្នាំ​២០២៤ បាន​អញ្ជើញ​ពិនិត្យមើល​ការសម្របសម្រួល​របស់​មន្ត្រី​ជំនាញ​ដោយ​ការយកចិត្តទុកដាក់​ខ្ពស់ ជូន​ដល់​បងប្អូន​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ បាន​វិល​ត្រលប់​ចូលមក​កម្ពុជា​វិញ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ខាងមុខនេះ តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន ស្ថិតនៅក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។ ជាប់​ភូមិ​បាន​ផា​កាត ឃុំ​ខ្លងយ៉ៃ ស្រុក​ពោង​ណាំ​រ៉​ន ខេត្ត​ចាន់​បុរី ព្រះរាជាណាចក្រ​ថៃ​(​ពលករ​ខ្មែរ​ធ្វើ​
​ដំណើរ​បន្តៗ​ៗ​មក​កាន់​កម្ពុជា​ក្នុង​បុណ្យ​
​ចូលឆ្នាំថ្មី​ខាង​មុខ​នេះ​។​

​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​លើកឡើងថា​៖ ជា​ការឆ្លើយតប​តាម​សំណូមពរ​របស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​សម្របសម្រួល​ដល់​ការវិលត្រឡប់​មក​ស្រុកកំណើត​របស់​ពលរដ្ឋ​កម្ពុជា​អំឡុងពេល​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​ខាងមុខនេះ រដ្ឋាភិបាល​ថៃ​តាមរយៈ​ក្រសួង​មហាផ្ទៃ​ថៃ បានអនុញ្ញាត​លើកលែង​តម្លៃ​សេវា​អនុញ្ញាតិ​ចេញ​–​ចូល (Re-Entry Pemit) សម្រាប់​បងប្អូន​ពលក​រ​កម្ពុជា ដែល​ធ្វើដំណើរ​ចេញ​–​ចូល​ប្រទេស​ថៃ​ចាប់​ពី​ថ្ងៃ​ទី​០១ ខែ​មេសា ដល់​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២៤​។​

​លោកជំទាវ​បណ្ឌិត​អភិបាលខេត្ត បាន​មានប្រសាសន៍​បន្ថែម​ថា​៖ ការលើកលែង​តម្លៃ​សេវា​នេះ គឺ​សម្រាប់​ពលករ​កម្ពុជា​ដែល​មាន​លិខិតឆ្លងដែន និង​លិខិត​ធ្វើដំណើរ​ពលករ​កម្ពុជា​ទៅ​ធ្វើការ​នៅ​បរទេស​(TD) និង​មាន​ទិដ្ឋាការ​ការងារ (Nom-immigration L-A Visa ដែល​មាន​សុពលភាព​ក្រោយ​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២៤ រួម​ទាំង​កូន​មាន​អាយុ​ក្រោម ១៨​ឆ្នាំ ដែល​ទទួល​បាន​ការ​វាយ​ត្រា​ប្រភេទ​អ្នក​ក្នុង​បន្ទុក និង​អនុញ្ញាត​ឱ្យ​ស្នាក់នៅ​ក្នុង​ប្រទេស​ថៃ​មាន​សុពលភាព​ក្រោយ​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២៤​។​

​ក្រោម​ការទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល លោកជំទាវ​បណ្ឌិត បាន ស្រីមុំ បាន​មានប្រសាសន៍​ផ្តាំផ្ញើ ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ទាំងអស់ ដែល​កំពុង​បំពេញ​ការងារ​នៅ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រំ ត្រូវ​ខិតខំ​អនុវត្ត​តួនាទី ភារកិច្ច និង​សិទ្ធិ​របស់​ខ្លួន​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ជា​ពិសេស​ត្រូវ​មាន​កិច្ចសហការ​ល្អ ជាមួយ​ស្ថាប័ន​នានា ដែល​បាន​ឈរជើង​នៅ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ ទាំង​កម្ពុជា និង​ថៃ ដើម្បី​សម្របសម្រួល​នូវ​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ ជា​ពិសេស​បងប្អូន​ពល​ករ និង​ភ្ញៀវ​ជាតិ​+​អន្តរជាតិ ដែល​ធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន និង​ការធ្វើ​ពាណិជ្ជកម្ម​ទៅវិញទៅមក ។​

​សូមបញ្ជាក់​ថា​៖ ចាប់ពី​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០២៤ ដល់​ថ្ងៃ​ទី​០៨ ខែ​មេសា ឆ្នាំ​២០២៤ ពលករ​ធ្វើដំណើរ ចេញ​–​ចូល តាមរយៈ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន ចាប់ពី​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០២៤ ដល់​ថ្ងៃ​ទី​០៨ ខែ​មេសា ឆ្នាំ​២០២៤ សរុប​មាន​ចំនួន ៤១៥៥​នាក់ ស្រី ២០០១​នាក់ កុមារ ១៤​នាក់ ដោយ​ក្នុង​នោះ ធ្វើដំណើរ​ចូល ចំនួន ២១៣១​នាក់ ស្រី ១០១៤​នាក់ កុមារ ១៤​នាក់ និង​ធ្វើ​ដំណើរ​ចេញ ២០២៤​នាក់ ស្រី ៩៨៧​នាក់ ៕ សេន ត​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.