ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ការពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត នៅ​ខេត្ត​ស្វាយរៀង

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ការពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត នៅ​ខេត្ត​ស្វាយរៀង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ស្វាយរៀង​)៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០២៤ បាន​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ការពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត នៅ​ខេត្ត​ស្វាយរៀង​ដែល​មាន​តម្លៃ​ជាង​៣០​លាន​ដុល្លារ និង​មាន​សមត្ថភាព​អាច​ផ្គត់ផ្គង់​ទឹកស្អាត​បាន ៦.៨០០​ម៉ែត្រគូប​ក្នុង​ថ្ងៃ​។

​ពិធី​បើក​ការដ្ឋាន​នេះ​មាន​ការចូលរួម​ពី​ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាលខេត្ត​ស្វាយរៀង​, លោក UENO Atsushi ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា ព្រមទាំង​លោក លោកស្រី​ប្រតិភូ​អមដំណើរ លោក​អភិបាលរង​ខេត្ត មន្ទីរ​ជុំវិញ​ខេត្ត លោក​អភិបាលស្រុក ក្រុង​,​មន្ត្រីរាជការ ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ផង​ដែរ​។

​លោក UENO Atsushi ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា បាន​ថ្លែងថា គម្រោង​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​នេះ ត្រូវបាន​គាំទ្រ​ដោយ​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ប្រទេស​ជប៉ុន​សរុប​ចំនួន ៣.៩៨ ពាន់​លាន​យ៉េន​ជប៉ុន ដែល​ស្មើនឹង​ប្រមាណ ៣០.៦០​លាន​ដុល្លារ​អាមេរិក​។

​លោក​បាន​បន្ថែមថា ប្រទេស​ជប៉ុន​បាន និង​កំពុង​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​ជាច្រើន ហើយ​លោក​ជឿជាក់ថា ជប៉ុន​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​របស់​កម្ពុជា​។ លើសពី​នេះ​ក៏​សូម​លើក​ឡើង​ពី​សមិទ្ធផល​ដែល​យើង​សម្រេចបាន​ក្នុង​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត​ដោយ​មាន​ប្រវត្តិសាស្ត្រ​យូរអង្វែង​នៃ​កិច្ចសហប្រតិបត្តិការ​នៅក្នុង​តំបន់​នេះ ហើយ​ប្រទេស​ជប៉ុន​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​គុណភាព​នៃ​ការរស់នៅ​របស់​ប្រជាជន​។ នេះ​ជា​ការពិត​ជា​ពិសេស​ទាក់​ទង​នឹង​គម្រោង​ជោគជ័យ​ក្នុង​ទីក្រុង​ភ្នំពេញ ដែល​ត្រូវបាន​គេ​ចង​ចាំ​ថា​ជា «​ភ្នំពេញ​អ​ច្ឆិ​យៈ​»​។

​ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូត​ជប៉ុន សង្ឃឹម​យ៉ាង​មុតមាំ​ថា គម្រោង​ថ្មី​ក្នុង​ខេត្ត​ស្វាយរៀង​នេះ ដែល​បាន​កំណត់​យក​ខែ​ធ្នូ ឆ្នាំ​២០២៥ ជា​កាលបរិច្ឆេទ​បញ្ចប់​ការសាងសង់ នឹង​ត្រូវបាន​អនុវត្ត​យ៉ាង​រលូន និង​ជោគជ័យ ហើយ​នឹង​រួមចំណែក​ដល់​ការរស់នៅ​ឲ្យ​កាន់តែ​មាន​ភាពប្រសើរឡើង​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ស្វាយរៀង ដែល​ជា​ការ​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​របស់​កម្ពុជា​។

​លោក ប៉េង ពោធិ៍​សា បាន​ថ្លែងថា ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្នុង​នាម​រដ្ឋបាល​ខេត្ត​ស្វាយរៀង ប្រជាពលរដ្ឋ​នៅ​ក្រុង​ស្វាយរៀង សូម​សម្តែង​ការដឹងគុណ​ដ៏​ជ្រាលជ្រៅ​ជូន​ចំពោះ​ប្រជាជន និង​រដ្ឋាភិបាល​ជប៉ុន ដែល​ជា​និច្ច​ជា​កាល​បាន​ផ្តល់​ជំនួយឥតសំណង​ជា​បន្តបន្ទាប់ ដើម្បី​គាំទ្រ​វិស័យ​ទឹកស្អាត​របស់​កម្ពុជា​។ ការគាំទ្រ​ទាំងនេះ​បាន​បន្ត​ចូលរួម​លើកកម្ពស់​វិបុលភាព និង​កាត់បន្ថយ​ភាពក្រីក្រ ព្រមទាំង​បាន​បន្សល់ទុក​នូវ​មរតក​ដែល​មិនអាច​បំភ្លេច​បាន នៅក្នុង​ដំណើរ​អភិវឌ្ឍន៍​សង្គម​- សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ជា​ពិសេស​ប្រជាពលរដ្ឋ​នៅ​ក្រុង​ស្វាយរៀង បាន​ប្រើប្រាស់​ទឹកស្អាត ដែល​ជា​ការលើកកម្ពស់​សុខមាលភាព​ជូន​ពលរដ្ឋ​ផងដែរ​។

​នា​ឱកាស​នោះ​ដែរ​ឯកឧត្តម ហែម វណ្ណឌី បានឱ្យដឹងថា គម្រោង​នេះ​គ្រោង​ចាប់ផ្តើម​ដំណើរការ​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២៤ និង​បញ្ចប់​នៅ​ខែ​ធ្នូ ឆ្នាំ​២០២៥ គម្រោង​នេះ​បង្ហាញ​នូវ​វឌ្ឍនភាព​ថ្មី​មួយ​ដ៏​សំខាន់ នៃ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ទឹកស្អាត​ក្នុង​ខេត្ត​ស្វាយរៀង​។

​ឯកឧត្តម​បាន​បន្តថា ផ្អែក​លើ​ភាពជោគជ័យ​នៃ​កិច្ច​ខិតខំ​កន្លងមក ដូចជា​គម្រោង​កសាង​សមត្ថភាព​អង្គភាព រដ្ឋាករទឹក​សាធារណៈ​ជំហាន​ទី​២ និង​ជំហាន​ទី​៣ ដែល​បាន​បញ្ចប់ និង​គម្រោង​រៀបចំ​ប្រព័ន្ធ​ទិន្នន័យ​គ្រប់គ្រង​បណ្តាញ​ទឹកស្អាត (Mapping System) ដែល​កំពុង​អនុវត្ត​គម្រោង​ថ្មី​នេះ​ត្រូវបាន​រំពឹងថា នឹង​បង្កើន​សមត្ថភាព​ផលិត និង​ផ្គត់ផ្គង់​ទឹកស្អាត​របស់​រដ្ឋាករទឹក​ស្វាយរៀង​ដល់ ៦.៨០០​ម៉ែត្រគូប​ក្នុង​១​ថ្ងៃ​។ នៅ​ឆ្នាំ​២០២៧ ពោល​គឺ ២​ឆ្នាំ​ក្រោយ​ការបញ្ចប់​គម្រោង​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ស្វាយរៀង​ទាំងអស់​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​មាន​ទឹក​ស្អាត​ប្រើប្រាស់ ដែល​នេះ​ជា​ការបោះ​ជំហាន​មួយ​យ៉ាងសំខាន់​ក្នុង​ការលើកកម្ពស់​សុខុមាល​ភាព​សហគមន៍​។

​ជាមួយគ្នានេះ​ឯកឧត្តម​រដ្ឋមន្ត្រី ក៏​សូម​ឱ្យ​ចំណងមិត្តភាព សាមគ្គីភាព និង​ឧត្តមភាព​នៃ​កិច្ចសហប្រតិបត្តិការ​ដ៏​ស្អិតរ​មួ​ត​រវាង​ប្រជាជន និង​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ជប៉ុន រឹងមាំ ស្ថិតស្ថេរ​ជា​អមតៈ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.