ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់

ឯកឧត្តម គីម រិទ្ធី នឹង​ពង្រឹង​ទំនាក់ទំនង​ល្អ រវាង​អ្នកសារព័ត៌មាន ជាមួយ​រដ្ឋបាល​ខេត្ត មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ក៏​ដូច​ជា​រដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់

ឯកឧត្តម គីម រិទ្ធី  នឹង​ពង្រឹង​ទំនាក់ទំនង​ល្អ រវាង​អ្នកសារព័ត៌មាន ជាមួយ​រដ្ឋបាល​ខេត្ត មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ក៏​ដូច​ជា​រដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះវិហារ​)៖ នា​ព្រលប់​ថ្ងៃទី​៩ ខែ​មេសា ឆ្នាំ​២០២៤ ឯកឧត្តម គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ បាន​ថ្លែងថា នឹង​ពង្រឹង​ទំនាក់ទំនង​ល្អ រវាង​អ្នកសារព័ត៌មាន​ជាមួយ​រដ្ឋបាល​ខេត្ត រវាង​អ្នកសារព័ត៌មាន ជាមួយ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត រវាង​អ្នកសារព័ត៌មាន ជាមួយ​រដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ ឲ្យ​កាន់តែ​មាន​ភាព​ស្និទ​ស្នាល​ថែមទៀត​។​

​ការ​ថ្លែង​របស់​ឯកឧត្តម​អភិបាល​ខេត្ត​ព្រះវិហារ ក្នុងឱកាស​ដែល​លោក​អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​អ្នកសារព័ត៌មាន​ប្រចាំ​ខេត្ត​ព្រះវិហារ នៅ​មន្ទីរ​ព័ត៌មាន​ខេត្ត ។​

​ពិធី​នេះ មាន​ការចូលរួម​ពី​លោកស្រី ហែម សុ​គុណ​ពិសី ទីប្រឹក្សា​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តព្រះវិហារ ព្រមទាំង​ថ្នាក់ដឹកនាំ​ខេត្ត ប្រធាន​មន្ទីរ អង្គភាព ជុំវិញ​ខេត្ត លោក​អភិបាល ក្រុង ស្រុក និង​មន្ត្រីរាជការ​បម្រើ​ការងា​រ​នៅ​មន្ទីរ​ព័ត៌មាន និង​អ្នកសារព័ត៌មាន​ប្រចាំ​ខេត្ត​ព្រះវិហារ ជាច្រើន​អង្គភាព​ទៀត​។​

​ឯកឧត្តម គីម រិទ្ធី បាន​ថ្លែងថា រូប​លោក​ស្រឡាញ់ និង​ចូលចិត្ត​គោរព​វិស័យ​ព័ត៌មាន ហើយ​ចង់​ឲ្យ​វិស័យ​ព័ត៌មាន​ដើរតួនាទី​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​តថភាព​នៃ​សង្គម ក៏ដូចជា​ត​ថា​ភាព និង​សកម្មភាព នៃ​មន្ត្រីរាជការ​របស់​យើង​។ ឯកឧត្តម​បន្តថា​អ្នកសារព័ត៌មាន​ជា​កញ្ចក់​ឆ្លុះបញ្ចាំង ក៏ដូចជា​បង្ហាញ​ពី​សិទ្ធ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ផង​ដែរ​។​

​បើ​តាម​ឯកឧត្តម គីម រិទ្ធី សារព័ត៌មាន​មាន​៣​កម្រិត​៖ គឺ​កម្រិត​ទី​១៖ ផ្សាយ​ពី​ព័ត៌មាន​ឆៅ គឺ​ឃើញ​អី​ផ្សាយ​ហ្នឹង ឃើញ​អី​និយាយ​ហ្នឹង កម្រិត​ទី​២៖ ពេលដែល​យើង​ឃើញ​ហើយ យើង​ត្រូវ​វិភាគ ពេល​វិភាគ​ហើយ​ទើប​យើង​ចាប់ផ្តើម​សរសរ​, ចំពោះ​កម្រិត​ទី​៣៖ សិល្បៈ​នៃ​ការសរសេរ យើង​ឃើញ​ហើយ​យើង​វិភាគ យើង​វិភាគ​ហើយ​យើង​ចងក្រង​ជា​អត្ថបទ ដើម្បី​សរសេរ ឲ្យមាន​ការទាក់ទាញ​ជ្រាប ឲ្យដល់​បេះដូង​ប្រជាពលរដ្ឋ​។​

​ឯកឧត្តម គីម រិទ្ធី ក៏​បាន​ថ្លែង​នូវ​ការសប្បាយ​រីករាយ បន្ទាប់ពី​លោក​បាន​ចូលកាន់​តំណែង​ជា​អភិបាល​ខេត្ត​ព្រះវិហារ អស់​រយៈពេល​១​ឆ្នាំកន្លះ​មកនេះ គឺ​បងប្អូន​អ្នកសារព័ត៌មាន​របស់​យើង បាន​ផ្តល់​យុត្តិធម៌​ដល់​រូបលោក ដល់​មន្ត្រី​របស់​លោក​តាំងពី​ថ្នាក់​ខេត្ត ក្រុង ស្រុក នៅតាម​មូលដ្ឋាន​។​

​ឯកឧត្តម​បញ្ជាក់ថា មក​ដល់​ម៉ោង​នេះ លោក​មិន​ដែល​ឈ្លោះ​គ្នា​ជាមួយ​អ្នកកាសែត​យ៉ាង​មិច​ទេ កន្លង​មក​បើ​អ្នកកាសែត​ចុះ​ត្រូវ​យើង​កែតម្រូវ ប៉ុន្តែ​បើ​អ្នកកាសែត​ចុះ​ខុស​យើង​ឲ្យ​គាត់​បំភ្លឺ​ទៅវិញ​។​

​ឯកឧត្តម​អភិបាល​ខេត្ត​ព្រះវិហារ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ទៀតថា ចុងឆ្នាំ​២០២៣ និង​ដើមឆ្នាំ​២០២៤ ឆ្នាំ​ថ្មី​នេះ យើង​នឹង​រៀបចំ​យន្តការ​បន្ថែមទៀត ឲ្យបាន​លឿន​ជាង​មុន ដោយ​យើង​មាន​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត មាន​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត និង​មាន​ក្រុមការងារ​គ្រប់គ្រង​ព័ត៌មាន​៥​នាក់​ទៀត ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ឲ្យបាន​លឿន ទាន់ពេលវេលា​។​

​ពោល​គឺ​អ្វី​ដែល​លោក​ចង់​បាន គឺ​មាន​ព្រឹត្តិការណ៍​អ្វីមួយ​កើតឡើង គឺ​ត្រូវ​ឆ្លើយ​ភ្លាមៗ ឲ្យបាន​លឿន​កុំ​ជំពាក់​ករណី​ដោយ​រង់ចាំ​នៅ​ថ្ងៃស្អែក ជាមួយគ្នានេះ លោក​នឹង​បន្ត​ពង្រឹង​ទំនាក់ទំនង​ល្អ រវាង​អ្នកសារព័ត៌មាន និង​រដ្ឋបាល​ខេត្ត មន្ទីរ​អង្គភាព និង​រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ នៅតាម​មូលដ្ឋាន ឲ្យ​កាន់តែ​ជិតស្និទ្ធ​៕

ដោយ លឹម សាវុធ


 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.