ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់

អភិបាលខេត្តព្រះវិហារ នឹងពង្រឹងទំនាក់ទំនងល្អ រវាងអ្នកសារព័ត៌មាន ជាមួយរដ្ឋបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត ក៏ដូចជារដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់

អភិបាលខេត្តព្រះវិហារ នឹងពង្រឹងទំនាក់ទំនងល្អ រវាងអ្នកសារព័ត៌មាន ជាមួយរដ្ឋបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត ក៏ដូចជារដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងថា នឹងពង្រឹងទំនាក់ទំនងល្អ រវាងអ្នកសារព័ត៌មានជាមួយរដ្ឋបាលខេត្ត រវាងអ្នកសារព័ត៌មាន ជាមួយមន្ទីរអង្គភាពជុំវិញខេត្ត រវាងអ្នកសារព័ត៌មាន ជាមួយរដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ ឲ្យកាន់តែមានភាពស្និទស្នាលថែមទៀត។
ការថ្លែងរបស់លោកអភិបាលខេត្តព្រះវិហារ ក្នុងឱកាសដែលលោកអញ្ជើញជួបសំណេះសំណាល ជាមួយអ្នកសារព័ត៌មានប្រចាំខេត្តព្រះវិហារ នាព្រលប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ នៅមន្ទីរព័ត៌មានខេត្ត។
ពិធីនេះ មានការចូលរួមពីលោកស្រី ហែម សុគុណពិសី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត លោកអភិបាល ក្រុង ស្រុក និងមន្ត្រីរាជការបម្រើការងារនៅមន្ទីរព័ត៌មាន និងអ្នកសារព័ត៌មានប្រចាំខេត្តព្រះវិហារ ជាច្រើនអង្គភាពទៀត។
លោក គីម រិទ្ធី បានថ្លែងថា រូបលោកស្រឡាញ់ និងចូលចិត្តគោរពវិស័យព័ត៌មាន ហើយចង់ឲ្យវិស័យព័ត៌មានដើរតួនាទីជាកញ្ចក់ឆ្លុះបញ្ចាំងពីតថភាពនៃសង្គម ក៏ដូចជាតថាភាព និងសកម្មភាព នៃមន្ត្រីរាជការរបស់យើង។ លោកបន្តថាអ្នកសារព័ត៌មានជាកញ្ចក់ឆ្លុះបញ្ចាំង ក៏ដូចជាបង្ហាញពីសិទ្ធសេរីភាពរបស់ប្រជាពលរដ្ឋផងដែរ។
បើតាមលោក គីម រិទ្ធី សារព័ត៌មានមាន៣កម្រិត៖ គឺកម្រិតទី១៖ ផ្សាយពីព័ត៌មានឆៅ គឺឃើញអីផ្សាយហ្នឹង ឃើញអីនិយាយហ្នឹង កម្រិតទី២៖ ពេលដែលយើងឃើញហើយ យើងត្រូវវិភាគ ពេលវិភាគហើយទើបយើងចាប់ផ្តើមសរសរ, ចំពោះកម្រិតទី៣៖ សិល្បៈនៃការសរសេរ យើងឃើញហើយយើងវិភាគ យើងវិភាគហើយយើងចងក្រងជាអត្ថបទ ដើម្បីសរសេរ ឲ្យមានការទាក់ទាញជ្រាប ឲ្យដល់បេះដូងប្រជាពលរដ្ឋ។
លោក គីម រិទ្ធី ក៏បានថ្លែងនូវការសប្បាយរីករាយ បន្ទាប់ពីលោកបានចូលកាន់តំណែងជាអភិបាលខេត្តព្រះវិហារ អស់រយៈពេល១ឆ្នាំកន្លះមកនេះ គឺបងប្អូនអ្នកសារព័ត៌មានរបស់យើង បានផ្តល់យុត្តិធម៌ដល់រូបលោក ដល់មន្ត្រីរបស់លោកតាំងពីថ្នាក់ខេត្ត ក្រុង ស្រុក នៅតាមមូលដ្ឋាន។
លោកបញ្ជាក់ថា មកដល់ម៉ោងនេះ លោកមិនដែលឈ្លោះគ្នាជាមួយអ្នកកាសែតយ៉ាងមិចទេ កន្លងមកបើអ្នកកាសែតចុះត្រូវយើងកែតម្រូវ ប៉ុន្តែបើអ្នកកាសែតចុះខុសយើងឲ្យគាត់បំភ្លឺទៅវិញ។
លោកអភិបាលខេត្តព្រះវិហារ បានថ្លែងយ៉ាងដូច្នេះទៀតថា ចុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤ ឆ្នាំថ្មីនេះ យើងនឹងរៀបចំយន្តការបន្ថែមទៀត ឲ្យបានលឿនជាងមុន ដោយយើងមានអ្នកនាំពាក្យរដ្ឋបាលខេត្ត មានប្រធានមន្ទីរព័ត៌មានខេត្ត និងមានក្រុមការងារគ្រប់គ្រងព័ត៌មាន៥នាក់ទៀត ដើម្បីផ្សព្វផ្សាយព័ត៌មានឲ្យបានលឿន ទាន់ពេលវេលា។
ពោលគឺអ្វីដែលលោកចង់បាន គឺមានព្រឹត្តិការណ៍អ្វីមួយកើតឡើង គឺត្រូវឆ្លើយភ្លាមៗ ឲ្យបានលឿនកុំជំពាក់ករណីដោយរង់ចាំនៅថ្ងៃស្អែក ជាមួយគ្នានេះ លោកនឹងបន្តពង្រឹងទំនាក់ទំនងល្អ រវាងអ្នកសារព័ត៌មាន និងរដ្ឋបាលខេត្ត មន្ទីរអង្គភាព និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នៅតាមមូលដ្ឋាន ឲ្យកាន់តែជិតស្និទ្ធ៕ដោយ លឹម សាវុធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.