ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់

ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​៖ ការផ្សព្វផ្សាយ​ព័ត៌មាន​ត្រឹមត្រូវ​នឹង​ក្លាយទៅជា​មូលដ្ឋាន​យ៉ាងសំខាន់ ក្នុង​ការជួយ​តម្រង់ទិស​ជួយ​កែ​លម្អ​

ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​៖ ការផ្សព្វផ្សាយ​ព័ត៌មាន​ត្រឹមត្រូវ​នឹង​ក្លាយទៅជា​មូលដ្ឋាន​យ៉ាងសំខាន់ ក្នុង​ការជួយ​តម្រង់ទិស​ជួយ​កែ​លម្អ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ស្វាយរៀង​៖ នា​ព្រឹក​ថ្ងៃទី​១០ ខែ​មេសា​ឆ្នាំ​២០២៤ ឯកឧត្តម នេ​ត ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត និង​អ្នកសារព័ត៌មាន​ដែល​កំពុង​អនុវត្ត​ការងារ​នៅ​ខេត្ត​ស្វាយរៀង ។​

​មានប្រសាសន៍​នាឱកាស​នោះ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ថ្លែង​ជំរុញ​ដល់​អ្នកសារព័ត៌មាន​ទាំងអស់​នៅ​ខេត្ត​ស្វាយរៀង​ត្រូវ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​ពិត​មាន​ក្រមសីលធម៌​វិជ្ជាជីវៈ ហើយ​មាន​ប្រយោជន៍​ដល់​សង្គមជាតិ​និង​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។​

​ឯកឧត្តម​ថា ការផ្សព្វផ្សាយ​ព័ត៌មាន​ដែល​ត្រឹមត្រូវ វា​នឹង​ក្លាយទៅជា​មូលដ្ឋាន​យ៉ាងសំខាន់ ក្នុង​ការជួយ​តម្រង់ទិស​ជួយ​កែ​លម្អ ការរិះគន់​ដើម្បី​ស្ថាបនា ប៉ុន្តែ​មិនមែន​ជា​របៀប​ការរិះគន់ ដើម្បី​ជាន់ពន្លិច​នោះ​ទ្បើយ ឬក៏​ដើម្បី​យក​ប្រជាប្រិយភាព​នោះឡើយ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​បន្តថា រាជរដ្ឋាភិបាល​អាណត្តិ​ទី ៧​ដែល​ដឹកនាំ​ដោយ​សម្ដេច​ធិបតី​ហ៊ុន​ម៉ា ណែ​ត​ជា​នាយករដ្ឋមន្ត្រី បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ដើម្បី​បន្ត​អភិវឌ្ឍន៍​ប្រទេសជាតិ​និង​ថែរក្សា​សុខសន្តិភាព ស្ថិរភាព​នយោបាយ ហើយ​រយៈពេល​៧​ខែ​មក​នេះ​រាជរដ្ឋាភិបាល​ដែល​បាន​ប្រសូត​ចេញ ក្រោម​ការដឹកនាំ សម្ដេច​ធិបតី​បានដាក់ចុះ​គោលនយោបាយ​ជា​អតិ​ភាព និង​វិធានការ​គន្លឹះ​ជាច្រើន នូវ​ដំណើរ​ប្រក្រតីភាព​សង្គម​យើង​ក៏​ដូចជា​ការបន្ត​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​រីកចម្រើន បន្ត​ពី​សម្ដេច​តេជោ​ហ៊ុន សែន អតីត​ជា​នាយករដ្ឋមន្ត្រី បច្ចុប្បន្ន​ជា​ប្រធានព្រឹទ្ធសភា​នីតិកាល​ទី​៥​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា អ្នកសារព័ត៌មាន​គឺ​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​នាំសារ​ពី​ថ្នាក់​ជាតិ មក​ថ្នាក់ក្រោម​ជាតិ ពី​ប្រជាពលរដ្ឋ​មក​ថ្នាក់ដឹកនាំ ពី​ថ្នាក់ដឹកនាំ​ទៅកាន់​ប្រជាពលរដ្ឋ​ឲ្យបាន​ដឹង​អំពី​ការអភិវឌ្ឍ​របស់​ប្រទេសជាតិ ក៏ដូចជា​ទុក្ខ​កង្វល់​នានា​នៅ​មូលដ្ឋាន​តាមរយៈ​ប្រពន្ធ័​ផ្សព្វផ្សាយ​ដែល​មាន​នៅក្នុង​ខេត្ត​ស្វាយរៀង​។​ប្រជាពលរដ្ឋ​ក៏ដូចជា​អ្នកសារព័ត៌មាន មន្ត្រីរាជការ​សុទ្ធតែ​ស្នេហា​ជាតិ​គ្មាន​អ្នកណា​មួយ​ក្បត់ជាតិ​នោះទេ ដូច្នេះ​វិជ្ជាជីវៈ​និង​ស្នេហា​ជាតិ​គឺជា​កត្តា​ដ៏​សំខាន់​ដែល​យើង​មិន​អាច​កាត់ផ្ដាច់​មួយ​ណា​បាន​ឡើយ​។​

​បន្ថែម​លើ​ក​ពីនេះ ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​ជំរុញ​ដល់​មន្ទីរ​ព័ត៌មាន ត្រូវ​គ្រប់គ្រង​ប្រពន្ធ័​ផ្សព្វផ្សាយ​ក្នុង​ខេត្ត​ឲ្យបាន​ជាប់​ល្អ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​ការផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយ ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ព្រមទាំង​បន្ត​ពង្រឹង​សាមគ្គីភាព​បំពេញ​កិច្ច​ការងារ​ក្នុង​ក្របខណ្ឌ​មន្ទីរ​ព័ត៌មាន ដោយ​ផ្តោត​សំខាន់​លើ​ការងារ​បណ្តុះបណ្តាល និង​ពង្រឹង​សមត្ថភាព​បន្ត​ដល់​មន្ត្រី ដើម្បី​ត្រៀម​រៀបចំ​អ្នក​បន្តវេន​ជំនួស មន្ត្រី​ដែល​ចូលនិវត្តន៍​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.