ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់

​កងរាជអាវុធហត្ថ​ខេត្ដ​បន្ទាយមានជ័យ បញ្ជា​ឱ្យ​កងកម្លាំង​អាវុធហត្ថ​ទាំងអស់ ត្រូវខិតខំ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ឱ្យបាន​ល្អ​ប្រសើរ​

​កងរាជអាវុធហត្ថ​ខេត្ដ​បន្ទាយមានជ័យ បញ្ជា​ឱ្យ​កងកម្លាំង​អាវុធហត្ថ​ទាំងអស់ ត្រូវខិតខំ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ឱ្យបាន​ល្អ​ប្រសើរ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​បន្ទាយ​មានជ័យៈ កងរាជអាវុធហត្ថ​ខេត្ដ​បន្ទាយមានជ័យ បញ្ជា​ឱ្យ​កងកម្លាំង​អាវុធហត្ថ​ទាំងអស់ ត្រូវខិតខំ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ឱ្យបាន​ល្អ​ប្រសើរ ដើម្បី​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ ដែល​ចូលរួម​លេង​កម្សាន្ត​ប្រកបដោយ​ភាពសប្បាយ​រីករាយ​។​

​ក្នុង​កិច្ចប្រជុំ ១-​ផ្សព្វផ្សាយ​ផែនការ​ស្តីពី​កិច្ចការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ និង​សង្គ្រោះ​ឧបទ្ទវហេតុ​ផ្សេងៗ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​២០២៤, ២-​សេចក្តីណែនាំ​លេខ ០២៥/២០២៤ ចុះ​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០២៤ ស្តីពី​វិធាន​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ នៅតាម​បណ្តា​កងឯកភាព​ចំណុះ​អគ្គបញ្ជាការ​, ៣-​បទបញ្ជា លេខ ០១៣/​ប​.​ជ ២០២៤ ចុះ​ថ្ងៃ​ទី​០២ ខែ​មេសា ឆ្នាំ​២០២៤ របស់​អគ្គបញ្ជាការដ្ឋាន ស្តី​ពី​ការចាត់តាំង​កម្លាំង​ចូលរួម​ថែរក្សា​ការពារ​តំបន់​អភិរក្ស​ព្រៃឈើ​ធម្មជាតិ​ទូទាំងប្រទេស នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​០៨ ខែ​មេសា ឆ្នាំ​២០២៤ លោក​ឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត បាន​ណែនាំ​ដល់​កងកម្លាំង​អាវុធហត្ថ​ទាំងអស់ ត្រូវខិតខំ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ឱ្យបាន​ល្អ​ប្រសើរ ដោយ​ត្រូវ​ប្រើប្រាស់​សម្ភារ​: មធ្យោបាយ និង​គ្រឿង​បំពាក់ សំដៅ​ធ្វើ​យ៉ាងណា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ជូន​ថ្នាក់ដឹកនាំ ក៏ដូចជា​ភ្ញៀវទេសចរ ដែល​ចូលរួម​លេង​កម្សាន្ត​នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រកបដោយ​ភាពសប្បាយ​រីករាយ និង​ភាព​ទទួលខុសត្រូវ​ខ្ពស់​ផង​ដែរ​។​

​លោក​ឧត្តមសេនីយ៍ត្រី មេបញ្ជាការរង ក៏​បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​នាយ​អាវុធហត្ថ​ទាំងអស់ ដែល​កន្លងមក​បាន​ចូលរួម​ក្នុង​កិច្ចការងារ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ ជាពិសេស​ត្រៀម​ការងារ​ការពា​រ​សន្តិសុខ សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិ​ខ្មែរ​ដែល​នឹង​ឈាន​ចូល​មក​ដល់​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.