ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

អភិបាលខេត្ត​ពោធិ៍សាត់ ស្នើ​ដល់​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត រៀបចំ​តុបតែង​សោ​ភណ្ឌ​ភាព តាម​បណ្តា​អង្គភាព​របស់​ខ្លួន​ឱ្យ​បាន​លឿន និង​ចូលរួម​ឱ្យបាន​ច្រើន​កុះករ ក្នុង​ព្រឹត្តិការណ៍​មហាសង្ក្រាន្ត «​កោះ​សំពៅ​មាស​»

អភិបាលខេត្ត​ពោធិ៍សាត់ ស្នើ​ដល់​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត រៀបចំ​តុបតែង​សោ​ភណ្ឌ​ភាព តាម​បណ្តា​អង្គភាព​របស់​ខ្លួន​ឱ្យ​បាន​លឿន និង​ចូលរួម​ឱ្យបាន​ច្រើន​កុះករ ក្នុង​ព្រឹត្តិការណ៍​មហាសង្ក្រាន្ត «​កោះ​សំពៅ​មាស​»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ ឯកឧត្តម ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត នា​ថ្ងៃ​ទី​០៩ ខែ​មេសា ឆ្នាំ​២០២៤ បាន​ស្នើ​ដល់​រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ និង​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត ត្រូវ​ខិតខំ​រៀបចំ​តុបតែង​លម្អ​សោ​ភណ្ឌ​ភាព នៅតាម​បណ្តា​អង្គភាព​របស់​ខ្លួន​ឱ្យ​បាន​លឿន និង​ចូលរួម​បង្កលក្ខណៈ​ឱ្យ​បាន​ច្រើន​កុះករ ក្នុង​ព្រឹត្តិការណ៍​មហាសង្ក្រាន្ត «​កោះ​សំពៅ​មាស​» ដើម្បី​ចូលរួម​អបអរសាទរ ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ​២៥៦៧ ដែល​នឹង​ខិត​ជិត​មក​ដល់​នាពេល​ឆាប់ៗ​ខាងមុខ​។​

​ឯកឧត្តម ខូ​យ រី​ដា បានស្នើ​បែបនេះ នៅ​សាលប្រជុំ​ក្រុមប្រឹក្សា​ខេត្ត ក្នុងឱកាស​ដឹកនាំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខេត្ត ប្រចាំ​ខែ​មេសា ដោយ​បាន​ការចូលរួម​ពី​លោក លោកស្រី​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត តំណាង​សាលាដំបូង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ អភិបាល​ក្រុង​ស្រុក អធិការ​ក្រុង​ស្រុក មេ​ប៉ុស្តិ៍​រដ្ឋបាល ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ទាំង​៤៩ និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ទៀត​។​

​ឯកឧត្តម ខូ​យ រី​ដា បាន​ថ្លែងថា ស្រប​តាម​អនុ​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​បំផុត របស់​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បាន​ណែនាំ​ឱ្យ​រដ្ឋបាល​រាជធានី​ខេត្ត រៀបចំ​កម្មវិធី​សង្ក្រាន្ត​រៀងៗ​ខ្លួន ដើម្បី​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ និង​ផ្តល់​ភាពសប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ​រៀងៗ​ខ្លួន​នោះ​, សម្រាប់​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ ក៏​បាន​នឹង​កំពុង​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ទទួល​ឆ្នាំ​ថ្មី​នាពេលខាងមុខ ដោយ​មាន​ការរៀបចំ​ភ្លើង​លម្អ តាម​សួនច្បារ​សាធារណៈ និង​រៀបចំ​កម្មវិធី​សប្បាយ​ផ្សេងៗ លេងល្បែង​កម្សាន្ត​ប្រជាប្រិយ​ខ្មែរ នៅលើ​បុរី​វប្បធម៌​កោះ​សំពៅ​មាស ចាប់ពី​ថ្ងៃ​ទី​១៣-១៦ ខែ​មេសា ឆ្នាំ​២០២៤​ផងដែរ​។​

​ឯកឧត្តម​សូម​ស្នើ​ដល់​រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ និង​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត ត្រូវ​ខិតខំ​រៀបចំ​តុបតែង​លម្អ​សោ​ភណ្ឌ​ភាព នៅតាម​បណ្តា​អង្គភាព​របស់​ខ្លួន​ឱ្យ​បាន​លឿន និង​ចូលរួម​បង្កលក្ខណៈ​ឱ្យ​បាន​ច្រើន​កុះករ ក្នុង​ព្រឹត្តិការណ៍​មហាសង្ក្រាន្ត «​កោះ​សំពៅ​មាស​» ដើម្បី​ចូលរួម​អបអរសាទរ ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ដែល​នឹង​ខិត​ជិត​មក​ដល់​នាពេល​ឆាប់ៗ​ខាងមុខ​។​

​ជាមួយគ្នា​នោះ ឯកឧត្តម ខូ​យ រី​ដា បាន​ដាក់ចេញ​នូវ​ផែនការ​មួយ​ចំនួន សម្រាប់​យកទៅអនុវត្ត​ន៍​បន្ត និង​បង្កលក្ខណៈ ឱ្យ​ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ទទួលបាន​ជោគជ័យ រួមមាន​៖

​ទី​១-​ត្រូវ​ពង្រឹក​កិច្ច​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ជា​អាទិភាព​ខ្ពស់​ទីមួយ​

​ទី​២-​ការងារ​ចរាចរណ៍ ត្រូវ​ដាក់​កម្លាំង​ត្រួតពិនិត្យ ឱ្យបាន​ច្រើន ប៉ុន្តែ​ត្រូវ​អនុវត្តន៍​ដោយ​ឥរិយាបទ​ទន់ភ្លន់​

​ទី​៣-​គ្រប់​មន្ទីរ​អង្គភាព និង​រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវ​ត្រួតពិនិត្យ​ជាបន្ទាន់ ជុំវិញ​អនាម័យ​បរិស្ថាន​

​ទី​៤-​ត្រូវ​បន្ត​បង្ក្រាប និង​ទប់ស្កាត់​ល្បែងស៊ីសង​គ្រប់​ប្រភេទ ពិសេស​បញ្ហា​គ្រឿងញៀន​

​ទី​៥-​សម្រាប់​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​នា​ពេលខាងមុខ ស្នើ​គ្រប់​មន្ទីរ​អង្គភាព ត្រូវ​ខិតខំ​រៀបចំ​តុបតែង​លម្អ​ភ្លើង​ព័ណ៌ និង​ត្រូវ​ណែនាំ​ដល់​គ្រឹះស្ថាន​រដ្ឋ និង​ឯកជន ឱ្យ​ដាក់​ទង់ជាតិ ទង់​ជ្វាលា និង​ទង់សាសនា ឱ្យបាន​សមរម្យ​

​ទី​៦-​ត្រូវ​ត្រៀម​លក្ខណៈ​ឱ្យបាន​គ្រប់​ជ្រង់ជ្រោយ សម្រាប់​ការបាញ់​កាំ​ជ្រួច និង​ឡានទឹក​

​ទី​៧-​រាល់​បទល្មើស គឺ​ជនល្មើស​មិន​គិត​ពី​ពិធី​បុណ្យចូលឆ្នាំ​នោះ​ទេ ដូច្នេះ​សូម​ត្រៀម​ម​កម្លាំង​ល្បាត​ឱ្យ​បាន​ជាប់​ជាប្រចាំ​

​ទី​៨-​គ្រប់​មន្ទីរ​អង្គភាព ត្រូវ​មាន​ការលើកទឹកចិត្ត ដល់​មន្ត្រី​ក្រោម​ឱវាទ ពិសេស​មន្ត្រី​ចូលនិវត្តន៍ និង​ត្រូវ​អញ្ជើញ​ពួកគាត់ ធ្វើការ​សំណេះសំណាល សួរសុខទុក្ខ និង​ចែក​ជូន​វត្ថុ​កំដរ​ដៃ ឱ្យបាន​មុន​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.