ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់

អភិបាលខេត្ត​ប៉ៃលិន បាន​ណែនាំ​ដល់​អាជីវករ​លក់ដូ​នៅ​ជើងភ្នំ​យ៉ាត ត្រូវ​ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន និង​មាន​សណ្តាប់ធ្នាប់​របៀបរៀបរយ​ល្អ​

អភិបាលខេត្ត​ប៉ៃលិន បាន​ណែនាំ​ដល់​អាជីវករ​លក់ដូ​នៅ​ជើងភ្នំ​យ៉ាត ត្រូវ​ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន និង​មាន​សណ្តាប់ធ្នាប់​របៀបរៀបរយ​ល្អ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន​៖ ក្នុងឱកាស​អញ្ចើញ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​អាជីវករ​លក់ដូរ​នៅ​ជើងភ្នំ​យ៉ាត​ក្បែរ អាស្រម លោក យាយ​យ៉ាត នា​រសៀល​ថ្ងៃ​ទី​០៧ ខែ​មេសា​ឆ្នាំ​២០២៤ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល នៃ​គណៈ អភិបាល ខេត្ត ប៉ៃលិន​បាន​មានប្រសាសន៍​ណែនាំ​ដល់​អាជីវករ​លក់ដូ​រទាំង​អស់ ត្រូវ​ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន និង​មាន សណ្តា​ប់ ធ្នា​ប់ របៀបរៀបរយ​ល្អ ដើម្បី​បង្កើន​សោភ័ណភាព​តំបន់​បេតិកភណ្ឌ​វប្បធម៌​ធម្មជាតិ​ប្រវត្តិសាស្ត្រ​ភ្នំ​យ៉ាត ជាពិសេស គឺ​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ មក​កំសាន្ត​ក្នុង​ខេត្ត ឱ្យបាន​កាន់តែ​ច្រើន ដែល​ជា​កត្តា​មួយ​រួម ចំណែក​ក្នុង ការជំរុញ​កំណើន​សេដ្ឋកិច្ច ជីវភាព​របស់​ប្រជាពលរដ្ឋ​ឱ្យបាន​កាន់តែ​ល្អប្រសើរ​ឡើង​។​

​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​លើកឡើងថា​៖ បច្ចុប្បន្ននេះ អាជ្ញាធរ ខេត្ត ប៉ៃលិន បាន​កំពុង​ខិតខំ​រៀបចំ​សណ្តាប់ធ្នាប់​និង​កែរ​លម្អ​សោភ័ណភាព​នៅក្នុង​ខេត្ត​យ៉ាង​សស្រាក់សស្រាំ ត្រៀម សម្រាប់ សង្ក្រាន្ត​ប៉ៃលិន ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​នា​ពេលខាងមុខ ដូចជា​៖​ការកសាង​ហេ​ដ្ឋា​រចនា សម្ព័ន្ធ ការកែរ លម្អ​សួនច្បារ​សាធារណៈ ការដាក់​ភ្លើង​បំភ្លឺ និង​ភ្លើង​លំអ​នាពេល​រាត្រី ការសម្អាត​អនាម័យ​បរិស្ថាន នៅតាម ទីសាធារណៈ និង​តាម​តំបន់​រមណីយ៍ដ្ឋាន​ទេសចរណ៍​នានា ដើម្បី​ឲ្យ​ខេត្ត​ប៉ៃលិន​ប្រែក្លាយ ជា​ខេត្ត​មួយ​មាន​ការរីកចម្រើន និង​មាន​ទេសភាព​ស្រស់បំព្រង បរិស្ថាន​ល្អ ព្រមទាំង​ប្រែក្លាយជា​ខេត្ត​គោលដៅ​ទេសចរណ៍ សម្រាប់​ថ្ងៃ​អនាគត​ផង​ដែរ ។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ លោកជំទាវ​បណ្ឌិត អភិបាលខេត្ត ក៏​បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ដល់ បងប្អូន​អាជីវករ លក់ ដូរ នៅ ជើងភ្នំ​យ៉ាត​ក្បែរ​អាស្រម​លោកយាយ​យ៉ា​ត​ទាំងអស់ ត្រូវ​ចេះ​សហការគ្នា យោគយល់​គ្នា​ទៅវិញទៅមក​បង្កើន សាមគ្គីភាព ឯកភាព ប្រកប​ដោយ​ភាពស្និទ្នស្នាល និង​ការទទួលខុសត្រូវ​ខ្ពស់​ជា​ពិសេស​ត្រូវ​ចូលរួម​សហការ ជាមួយ អាជ្ញាធរ និង​មន្ត្រី ជំ នា​ញ​ពាក់ព័ន្ធ ដើម្បី​ចូល​រួមចំណែក​លើកកម្ពស់​សោភ័ណភាព​សាធារណៈ​ក្នុង​ខេត្ត ក្នុងនាម​ជា ប្រជាពលរដ្ឋ ល្អ ផងដែរ ។​

​សូមបញ្ជាក់​ថា​៖ ភ្នំ​យ៉ាត គឺជា​រមណីយដ្ឋាន​វប្ប​ធម៌​ប្រវត្តិសាស្ត្រ​មួយ​ដ៏​ល្បីល្បាញ​នៅក្នុង​ខេត្ត​ប៉ៃលិន ដោយមាន ទីតាំង ស្ថិតក្នុង​ភូមិ​វត្ត សង្កាត់​ប៉ៃលិន​ក្រុងប៉ៃលិន ជាប់​ផ្លូវជាតិ​លេខ​៥៧ គឺជា​បេះដូង​នៃ​ខេត្ត​ប៉ៃលិន ដែល​ប្រជាពលរដ្ឋ និង​អ្នកដំណើរ​ទាំងឡាយ​ដែល​ចេញ​-​ចូល​មក​ខេត្ត​ប៉ៃលិន តែងតែ​ឆ្លងកាត់​តាម​ជើងភ្នំ​យ៉ាត និង​ឡើង​ទៅលើ​ភ្នំ​គយ គន់ សំណង់ ប្រវត្តិសាស្ត្រ ព្រមទាំង​ចូល​អុជ​ទៀន​ធូប​ដាក់​កម្រងផ្កា ថ្វាយ​ជូន​រូបសំណាក​លោកយាយ​យ៉ាត ដើម្បី​បួងសួង សុំ សេចក្តីសុខ​សេចក្តីចម្រើន និង​សុវត្ថិភាព ក្នុងការ​ធ្វើ​ដំណើរ​ទៅមក ទាំង​ដំណើរ​ទីជិត និង​ទី​ឆ្ងាយ​។​

​ប៉ៃលិន 07-04-2024

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.