ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់

អជ្ញាធរ​ខេត្ត​ប៉ៃលិន កំពុង​បន្ត​កែ​លម្អរ​ម្មណី​យដ្ឋា​ន​ធម្មជាតិ​ទឹក​ធ្លាក់អូ​រតា​វ៉ៅ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​

អជ្ញាធរ​ខេត្ត​ប៉ៃលិន កំពុង​បន្ត​កែ​លម្អរ​ម្មណី​យដ្ឋា​ន​ធម្មជាតិ​ទឹក​ធ្លាក់អូ​រតា​វ៉ៅ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន​៖ ថ្ងៃទី​០៧ ខែ​មេសា ឆ្នាំ​២០២៣ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន អមដំណើរ​ដោយ ក្រុមការងារ បាន​អញ្ជើញ​ពិនិត្យមើល ការរៀបចំ​កែរ​លម្អ សោភ័ណភាព និង​អនាម័យ​បរិស្ថាន នៅ​រមណីយ៍ដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​ភ្នំ​ខៀវ​អូរ​តា​វ៉ៅ ស្ថិតក្នុង​ភូមិ​ខ្លុង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដើម្បី​ត្រៀម ទទួលភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ នាពេលខាងមុខ ។​

​ឯកឧត្តម​បណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​លើកឡើងថា​៖ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម ការដឹកនាំ​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី គឺ​បាន​បន្ត​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​នូវ​រាល់ ការ លំបាក និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​បាន​ខិតខំ​កសាង​អភិវឌ្ឍន៍​ប្រទេសជាតិ​ឱ្យមាន​ការរីកចម្រើន លើ​គ្រប់ វិស័យ ជាពិសេស​ការកសាង​ហេ​ដ្ឋា​រចនាសម័ន្ធ​រូបវ័ន​នានា​ដូចជា​៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម ហើយ​បច្ចុប្បន្ន នេះ រដ្ឋបាល​ខេត្ត​ប៉ៃលិន បាន​ខិតខំ​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ក្នុង​ខេត្ត ជាពិសេស​អភិវឌ្ឍន៍​តំបន់រ​ម្មណី​យដ្ឋា​ន ទេសចរណ៍​នានា ឱ្យបាន​កាន់តែ​ល្អ​ឡើង ដើម្បី​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ មក​កំសាន្ត​ក្នុង​ខេត្ត​ប៉ៃលិន​យើង ឱ្យបាន កាន់ តែ​ច្រើន​ឡើង ដែល​ជា​កត្តា​មួយ​ចូលរួមចំណែក​ក្នុង​ការជំរុញ​កំណើនសេដ្ឋកិច្ច​ជីវភាព​របស់​ប្រជាពលរដ្ឋ​ឱ្យបាន កាន់តែ ប្រសើរឡើង​។​

​លោកជំទាវ​បណ្ឌិត​អភិបាល បាន​មានប្រសាសន៍​បញ្ជាក់​ថា​៖ ដោយ​មើលឃើញ​ពី​សក្តានុពល នៃ​វិស័យ​ទេសចរ ធម្មជាតិ និង​ដើម្បី​លើកកម្ពស់​សោភ័ណភាព រមណីដ្ឋាន​ធម្មជាតិ​ទឹក​ធ្លាក់ភ្នំ​ខៀវ​អូរ​តា​វ៉ៅ អោយ​កាន់តែ​ល្អប្រឡើង​ឡើង លោកជំទាវ បាន​ណែ នាំ អោយ យុវជន សស​យក ខេត្ត សហការ​ជាមួយ​មន្ត្រី​ជំនាញ បន្ត​ធ្វើ​ការរៀបចំ​សណ្តាប់ធ្នាប់ អនាម័យ និង​កែរ​លម្អ​ហេ​ដ្ឋា រចនា សម័​ន្ធ ប្រកបដោយ​សុវត្ថិភាព សម្រាប់​ទទួល​ភ្ញៀវ​ទេសច​រណ៍ ចូល​មក​កម្សាន្ត​នៅ លើ ទឹកដី ដ៏​តូច​ច្រឡឹង​នៃ​ខេត្ត​ត្បូង​ពេជ្រ មួយ​នេះ ជាពិសេស​នៅក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​រោង ឆ​ស័ក ព​.​ស ២៥៦៨ គ​.​ស ២០២៤ នាពេលខាងមុខ​។​

​ឱកាស​នោះ​ផងដែរ លោកជំទាវ បាន ស្រីមុំ ក៍​បាន​ប្រសាសន៍​សំណូមពរ​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍ ទាំង អស់ ដែល​មក​កំសាន្ត​តាមរ​ម្មណី​យដ្ឋា​ន​នានា​ក្នុង​ខេត្ត​ប៉ៃលិន ត្រូវ​រួមគ្នា​សំអាត​អនាម័យ​បរិស្ថាន ដោយ​ត្រូវ​វេច​ខ្ចប់​កាក សំណល់​សំរាម​ឲ្យបាន​ល្អ និង​នាំយកទៅ​ទុកដាក់​ឲ្យបាន​ត្រឹមត្រូ​វ​តាម​ក្បួនខ្នាត ជៀសវាង​ការ​បោះចោល​សំរាម​គ្មាន សណ្តា​ប់ ធ្នា​ប់ ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​សោភ័ណភាព និង​អនាម័យ​សាធារណៈ​។​

​សូមបញ្ជាក់​ថា​៖ រម្មណីយដ្ឋាន​ទឹកធ្លាក់​អូរ​តាវ៉ៅ ជារ​ម្មណី​យដ្ឋា​ន​ធម្មជាតិ​ល្បី​ជាងគេ នៅក្នុង​ខេត្ត​ប៉ៃលិន ដែលមាន ទឹក ធ្លាក់​រហូតដល់ ៩​ជាន់ និង​មាន​ចម្ងាយ​ចេញពី​ផ្លូវជាតិ​លេខ​៥៧ ប្រមាណ​ជាង ៧​គីឡូម៉ែត្រ ស្ថិតនៅក្នុង​ភូមិ​ខ្លុង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ហើយ​បច្ចុប្បន្ន​អាជ្ញាធរខេត្ត បាន​ស្ថាបនា​រួចរាល់​នូវ​ផ្លូវ​បេតុង​អា​មេ ប្រវែង​ជាង ៣​គីឡូម៉ែត្រ ឡើង​ទៅ​កាន់រ​ម្មណី​យដ្ឋា​ន​ទឹក​ធ្លាក់អូរ​តាវ៉ៅ​នេះ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ភ្ញៀវ​ទេសចរណ៍ ជាតិ​+​អន្តរជាតិ​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.