ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការយល់ដឹងច្បាស់ពីសិទ្ធិ និងទំនួលខុសត្រូវមានសារៈសំខាន់ណាស់ក្នុងវិជ្ជាជីវៈសារព័ត៌មាន ដែលចាំបាច់ត្រូវមានលិខិតបទដ្ឋាន និងវិធានជាគ្រឹះនៃសេរីភាពពិតប្រាកដ វាមិនមែនជាការដាក់សំពាធឡើយ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កោតសរសើរសមាគមនារី ដែលយកចិត្តទុកដាក់លើស្រ្តី ជាមន្ត្រីចូលនិវត្តន៍ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយផលិតមាតិកា និងផ្សព្វផ្សាយខ្លឹមសារមានគុណភាព ក្រមសីលធម៌ ដើម្បីឱ្យពលរដ្ឋយល់ច្បាស់ ពីផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងមានផ្ទៃពោះនៅវ័យជំទង់ ==> អនុមោទនា ថ្ងៃបុណ្យវិសាខបូជា ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា

លោកតា លោកយាយ​ចាស់ជរា​គ្មាន​ទីពឹង​ក្នុង​ខេត្ត​ប៉ៃលិន​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ ពី​មូលនិធិ​ចាស់ជរា​របស់​លោកជំទាវ បាន ស្រីមុំ , អ៊ី ឈាន​

លោកតា លោកយាយ​ចាស់ជរា​គ្មាន​ទីពឹង​ក្នុង​ខេត្ត​ប៉ៃលិន​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ ពី​មូលនិធិ​ចាស់ជរា​របស់​លោកជំទាវ បាន ស្រីមុំ  , អ៊ី ឈាន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ប៉ៃលិន​៖ ព្រឹក​ថ្ងៃ​ទី​០៥ ខែ​មេសា ឆ្នាំ​២០២៤ ឯកឧត្តម ហុក សុផល ក្នុងនាម​លោក​ជំទាវ​បាន ស្រីមុំ ប្រធាន មូល​នីធិ ចាស់ជរា និង​ជា​អភិបាលខេត្ត​ប៉ៃលិន​បាន​ដឹកនាំ យុវជន សស​យក យុវជន​កាកបាទក្រហម និង ក្រុម ការងា​រមូល នីធិ អញ្ជើញ​សំណេះសំណាល សួរ សុខ ទុក្ខ ជាមួយ លោកយាយ​លោកតា​ចាស់ជរា​គ្មាន​ទីពឹង និង​មាន ជីវភាព​ខ្វះខាត​ទូទាំង ខេត្ត ប៉ៃលិន ដែល​មក ទទួល ប្រាក់ឧបត្ថម្ភ ប្រចាំខែ ពី​ក្រុមការងារ​របស់​មូលនិធិ ។​

​ឯកឧត្តម ហុក សុផល បាន​មានប្រសាសន៍​នាំមក​នូវ​បណ្តាំ​ផ្ញើ​សាកសួ​រសុខ ទុក្ខ​ពី​សំណាក់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន និង​លោកជំទាវ​បាន ស្រីមុំ ប្រធាន​មូល​នីធិ ជូន​ដល់ លោក យាយ លោកតា​ចាស់ជរា​ទាំងអស់ ដែល​ជា​និច្ច កាល​ឯកឧត្តម និង​លោកជំទាវ តែងតែ​គិតគូ​ពី សុខទុក្ខ​របស់ ប្រជា ពល រដ្ឋ គ្រប់រូប គ្រប់ កាលៈទេសៈ និង​គ្រប់​ទី​កន្លែង​នៅ​ទូទាំង​ខេត្ត​ប៉ៃលិន ។​

​ឯកឧត្តម បាន​មានប្រសាសន៍​លើកឡើងថា​៖ មូលនិធិ​នេះ​បាន​បង្កើតឡើង​ក្នុង​គោលបំណង និង​ទិស ដៅ ជួយ ដល់ លោកយាយ លោកតា​ចាស់ជរា​គ្មាន​ទីពឹង មាន​ជីវភាព​ខ្សត់ខ្សោយ និង​មាន​អាយុ​ចាប់ពី ៧០​ឆ្នាំ ឡើងទៅ ដែល​ពុំ​មាន​លទ្ធ ភាព អាច​ចេញទៅ​ប្រកប​មុខរបរ​ដើម្បី​ចិញ្ចឹមជីវិត​បាន ក៍​ដូចជា ការជួយ​លើក​កំពស់ កម្រិត ជីវភាព និង​បំប៉ន​ថែ​រទាំ​សុខភាព លោក យាយ​លោកតា ដោយ​មិន ប្រកាន់​បក្សពួក និង​និន្នាការ នយោបាយ ឡើយ ព្រោះ​មនុស្ស​ចាស់ គឺ​មាន​គុណបំណាច់​ធំ ធេង​ណាស់ ក្នុង​ការជួយ​អប់រំ ប្រៀនប្រដៅ ដល់​កូនចៅ​ជំនាន់​ក្រោយៗ ឲ្យ​ប្រព្រឹត្តិតែ អំពើ​ល្អ ។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម ហុក សុផល ក៍​បាន​មានប្រសាសន៍​បញ្ជាក់​ថា​៖ រាជដ្ឋាភិបាល​កម្ពុជា អណត្តិ​ទី​៧ ដែល មាន​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី បាន​បន្ត​យកចិត្តទុកដាក់​ខ្ពស់​លើ​បញ្ហា​ជីវភាព​រស់នៅ និង​សុខមាលភាព​របស់​ប្រជាពលរដ្ឋ ដោយ​មាន​ការកសាង​នូវ​សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ ស្ពាន ថ្នល់ យ៉ាង ច្រើន ខ្វាត់ខ្វែង​ទូទាំងប្រទេស ដែល​សម្រួល​ដល់​ការបង្ករ​បង្កើន​ផល ចិញ្ចឹមសត្វ ការធ្វើដំណើរ ការដឹកជញ្ជូន សព្វ​បែប យ៉ាង ក៏ដូចជា​ការទាក់ទាញ​អ្នកវិនិយោគ​បរទេស មក​ដាក់ទុន​រកស៊ី​នៅក្នុង​ប្រទេស​កម្ពុជា បង្កើត​មុខរបរ​ជូន​ប្រជាពលរដ្ឋ និង​ធ្វើអោយ​ជីវភាព​របស់​ពលរដ្ឋ​មាន​ការរីកចំរើន​ជា​លំដាប់​។​

​លោកយាយ លោកតា ដែល​បាន​ទទួល​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​ពី​មូលនិធិ​ចាស់ជរា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាល ជ្រៅ និង​បាន​ជូនពរ​ស័ព្ទ​សារធុ​ការ ចំពោះ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី អ៊ី ឈាន និង​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ ប្រធាន​មូល និធិ ចាស់ជរា តែង តែ​ជួយឧបត្ថម្ភ​ថវិកា ដល់​ពួកគាត់​ជា​រៀងរាល់​ខែ ដើម្បី​ដោះស្រាយ​បញ្ហា​ជីវភាព​ប្រចាំថ្ងៃ បាន​ធូរស្រាល មួយ​ក​ម្រឹត ធំ ។​

​សូមបញ្ជាក់​ថា​៖ មូលនិធិ​ចាស់ជរា ក្រោម​ការឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី អ៊ី ឈាន និង​លោកជំទាវ បាន ស្រីមុំ បាន​បើក ផ្តល់ ប្រាក់ឧបត្ថម្ភ​ប្រចាំខែ ដល់​លោកយាយ លោកតា ចាស់ជរា ចំនួន ៥៥​នាក់ ដោយ ក្នុង​ម្នាក់ៗ ទទួល បាន ថវិកា ចំនួន ១០​ម៉ឺន​រៀល ហើយ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​នេះ លោក​ជំទាវ​ប្រធាន មូល​នី​ធី ក៍​បាន​រៀបចំ​ម្ហូបអាហារ និង​ជូន​អាវប៉ាក់​សម្រាប់​ទៅ​វត្ត ដល់​លោកយាយ​លោកតា​ផងដែរ ។​ដោយ​÷ សេន ត​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.