ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ផ្តល់​អំណោយ​ដល់​សមាជិក​មូលនិធិ​ត្រីចក្រយាន​កម្ពុជា​ចំនួន ២៩៦ នាក់ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​

លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ផ្តល់​អំណោយ​ដល់​សមាជិក​មូលនិធិ​ត្រីចក្រយាន​កម្ពុជា​ចំនួន ២៩៦ នាក់ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​នា​ព្រឹក​ថ្ងៃទី​៦ ខែ​មេសា ឆ្នាំ​២០២៤ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អគ្គស្នងការ​សមាគម​កាយឫទ្ធិ​នារី​កម្ពុជា និង​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា ប្រធាន​ក្រុមប្រឹក្សា​មូលនិធិ​ត្រីចក្រយាន​កម្ពុជា បាន​អញ្ជើញ​សួរសុខទុក្ខ និង​ជូនអំណោយ​ជា​គ្រឿងឧបភោគ​បរិភោគ​និង​ថវិកា ដល់​សមាជិក​មូលនិធិ​ត្រីចក្រយាន​កម្ពុជា​ចំនួន ២៩៦ នាក់ នៅ​បរិវេណ​សាលា​រាជធានី​ភ្នំពេញ ។

​មានប្រសាសន៍​នៅក្នុង​ឱកាស​នោះ ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​លើកទ្បើង​ថា ការរៀបចំ​កម្មវិធី​សប្បុរសធម៌​នេះ គឺ​ដើម្បី​ចែករំលែក​សេចក្តីស្រលាញ់​របស់​ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃ​សមាគម​កាយឫទ្ធិ​នារី​កម្ពុជា ដល់​សមាជិក​មូលនិធិ​ត្រីចក្រយាន​កម្ពុជា ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​នឹង​ខិត​ដល់​នាពេល​ឆាប់ៗ​ខាងមុខនេះ និង​ជា​ការចូលរួម​លើកកម្ពស់​សកម្មភាព​សប្បុរសធម៌​នៅក្នុង​សង្គម​កម្ពុជា ផងដែរ ។​

​សូមបញ្ជាក់​ថា មូលនិធិ​ត្រីចក្រយាន​កម្ពុជា ត្រូវបាន​បង្កើតឡើង​នា​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០១៨ ជា​គំនិត​ផ្តួចផ្តើម​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា សំដៅ​អភិរក្ស​ត្រីចក្រយាន​(​ស៊ីក្លូ​) ដែល​មាន​ដើមកំណើត​តាំងពី​ឆ្នាំ ១៩៣៦ មក​ម្លេះ ។ សមាជិក​មូលនិធិ​ត្រីចក្រយាន​កម្ពុជា​ទាំង ២៩៦ នាក់​នេះ ទទួលបាន​ប្រាក់ខែ​ជា​ទៀងទាត់ ដោយ​ក្នុង​មួយ​ខែ​ពួកគាត់​អាច​បើក​បាន​ចំនួន ៣​ដង ដើម្បី​ជួយ​សម្រួល​ការលំបាក​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ។ ការបង្កើត​មូលនិធិ​នេះ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ នៃ​ការចូលរួម​អនុវត្ត​ប្រព័ន្ធ​គាំពារ​សង្គម តាមរយៈ​ការជួយ​សម្រាល​ទុក្ខ​លំបាក និង​រួមចំណែក​គិតគូរ​អំពី​សុខភាព និង​ជីវភាព​របស់​ប្រជាពលរដ្ឋ ដែលជា​អ្នក​ប្រកប​របរ​ធាក់​ស៊ីក្លូ ឱ្យ​ទទួលបាន​សេវា​សង្គមកិច្ច សុខាភិបាល និង​ការរស់នៅ​ប្រកបដោយ​ភាពថ្លៃថ្នូរ ជាពិសេស​រួមគ្នា​អភិរក្ស និង​អភិវឌ្ឍ​មុខរបរ​ធាក់​ស៊ីក្លូ ស្របតាម​គោលនយោបាយ កាត់បន្ថយ​ភាពក្រីក្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ៕

 

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.