ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​កម្លាំង​នគរបាល​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង B9 KTV និង ឡាំ​បូ​គី​នី​ក្លឹប ពីរ​កន្លែង​ឃាត់​មនុស្ស​ប្រុស​ស្រី​បាន​រាប់រយ​នាក់ នៅ​ក្រុង​ប៉ោយ​ប៉ែត​

​កម្លាំង​នគរបាល​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង B9 KTV និង ឡាំ​បូ​គី​នី​ក្លឹប ពីរ​កន្លែង​ឃាត់​មនុស្ស​ប្រុស​ស្រី​បាន​រាប់រយ​នាក់ នៅ​ក្រុង​ប៉ោយ​ប៉ែត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​បន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​បាន​ចុះ​បង្ក្រាប​ទីតាំង B9 KTV និង ក្លឹប​កំសាន្ត ឡាំ​បូ​គី​នី ពីរ​កន្លែង និង​ឃាត់​មនុស្ស​ប្រុស​ស្រី​បាន​រាប់រយ​នាក់ នៅ​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ​។ ហេតុការណ៍​នេះ បាន កើតឡើង​នៅ​អំឡុង​ម៉ោង​១​ជាង រំលង​អាធ្រា​តុ ឈានចូល​ថ្ងៃ​ទី​០៥ ខែ​មេសា ឆ្នាំ​២០២៤ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប ខារ៉ាអូខេ យីហោ B9 និង​ក្លឹប​កំសាន្ត ឡាំ​បូ​គី​នី (LAMBORGHINI)​ដឹកនាំ​បញ្ជា​ផ្ទាល់ ពីរ​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល ខេត្ត​បន្ទាយមានជ័យ ។​

​និង​មាន​ការសម្របសម្រួល​ពី​លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា អម​សាលាដំបូង ខេត្ត​បន្ទាយមានជ័យ លោក​ឧត្តមសេនីយ៍ត្រី ធិន ស៊ីន​ដេត ស្នងការរង​ទទួល​ផែន​គ្រឿងញៀន​កម្លាំង​អធិការដ្ឋាន​នគរបាល ក្រុង​ប៉ោយប៉ែត កម្លាំង​ប៉ុស្តិ៍ ទាំង​៥ រួម​ទាំង​កម្លាំង វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​៨៩១​និង​៩១១​ផងដែរ​។​

​សមត្ថកិច្ច​បាន​បញ្ជាក់ ប្រាប់ថា ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ទីតាំង​យីហោ B9 KTV នៅ​ភូមិ​ក្បាលស្ពាន ១ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត​(​ទីតាំង​ថា​ច់ដោ​ន​ចាស់​)​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​បាន​ជាង​៥០​នាក់​។ ចំណែក​ទី​តាំងទី ២ យីហោ ឡាំ​បូ​គី​នី ក្លឹប​(LAMBORGHINI CLUB) ឃាត់ខ្លួន​បាន​មនុស្ស​ប្រុស​ស្រី ជាង​១២៧​នាក់​ស្រី​ខ្មែរ​២៨​នាក់​និង​ស្រី​បរទេស​២៨​ប្រុស​ខ្មែរ​២៦​និង​ប្រុស​បរទេស​៤៥​នាក់ គ្រឿងញៀន​មួយចំនួន​និង​ម៉ូតូ រថយន្ត​រាប់​រយ​គ្រឿង​ផង​ដែរ សមត្ថកិច្ច​បញ្ជាក់បន្ថែម​ទៀតថា ក្នុង​ប្រតិបត្តិការ ឈានដល់ ក្នុង​ការឃាត់ខ្លួន​ភ្ញៀវ និង​បុគ្គលិក ក្នុង​ក្លឹប​និង​ខេ​ធី​វី​ខាងលើនេះ ដើម្បី​យក​ធ្វើតេស្ត រក​សារធាតុ​ញៀន បើ​មាន​ជាប់​ពាក់ព័ន្ធ ត្រូវអនុវត្ត​តាម​នីតិ​វិធី ចំណែក​អ្នក​ដែល​មិន​ពាក់ព័ន្ធ ត្រូវ​ឲ្យ​ត្រឡប់​មក​ផ្ទះ​វិញ​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.