ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់

អបអរសាទរ​ពិធី​ជូនពរ​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ឆ្នាំរោង​ឆស័ក ព​.​ស​២៥៦៨

អបអរសាទរ​ពិធី​ជូនពរ​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ឆ្នាំរោង​ឆស័ក ព​.​ស​២៥៦៨

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ស្វាយរៀង : នៅ​ព្រឹក​ថ្ងៃ​សុក្រ ១២ រោច​ខែ​ផល្គុន ឆ្នាំ ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ០៥ ខែ មេសា​ឆ្នាំ ២០២៤ នេះ​រដ្ឋបាល​ស្រុក​ស្វាយជ្រុំ​បាន​រៀបចំ​ពិធី​ជូនពរ​អបអរសាទ​របុណចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ រោង ឆ​ស័ក ព​.​ស​២៥៦៨ គ​.​ស ២០២៤ អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី លោក ហែម សារិទ្ធ អភិបាល​នៃ​គណៈ​អភិបាលស្រុក​ស្វាយជ្រុំ​និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ស្វាយជ្រុំ លោក ញឹម ឡាស់​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ស្វាយជ្រុំ លោក លោក ស្រី អភិបាលរង​ស្រុក​លោក​នាយក​រដ្ឋបាល​ស្រុក លោក លោក ស្រី​ប្រធាន​អនុប្រធាន​មន្ទីរ​នានា​ជុំវិញ​ស្រុក កងកម្លាំងប្រដាប់អាវុធ​ទាំងបី លោក លោក ស្រី មេឃុំ​លោកនាយ​ប៉ុស្តិ៍​ច្រកទ្វារ​តំបន់​ស្រែ​បារាំង​លោក​មេបញ្ជាការរង​អនុ​សេនា​តូច​លេខ ២ លោកនាយ​ប៉ុស្តិ៍​ការពារ​ព្រំដែន​គ្រួស​មេបញ្ជាការ​កង​អនុស្សា​តូច​លេខ ៣ រួម​និង​គណៈប្រតិភូ​ស្រុក​តឹងហឹង​និង​គណៈប្រតិភូ​ស្រុក វិញ​ហឹង​នាពេលនេះ​

​មានប្រសាសន៍​ស្វាគមន៍​នៅក្នុង​ឱកាស​នោះ​ដែរ លោក ហែម សារិទ្ធ អភិបាល​នៃ​គណៈ​អភិបាលស្រុក​ស្វាយជ្រុំ​បាន​សំដែង​នូវ​ការ​អរគុណ​ចំពោះ​វត្តមាន​ឯកឧត្តម​លោកជំទាវ លោក លោកស្រី​មន្ត្រីរាជការ​ទាំងអស់​ដែល​បាន​អញ្ជើញ​ចូលរួម​កម្មវិធី​នាពេល​នេះ​រួម​ទាំង​គណៈប្រតិភូ​ខាង​ភាគី​វៀតណាម​ដែល​បាន​ផ្ដល់​កិត្តិយស​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ជូនពរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​នៅ​ស្រុក​ស្វាយជ្រុំ​នា​ឱកាស​នេះ​ដែល​បាន​ញ៉ាំ​ឲ្យ​បរិយាកាស​នៃ​ពិធី​ទាំងមូល​កាន់តែ​មាន​ភាព​អធិក​អធម្ម​ប្រកប​ដោយ​ភាតរភាព​មិត្តភាព​និង​ពោរពេញ​ដោយ​ស្នាមញញឹម​និង​ក្តីសង្ឃឹម ត្រៀម​ទទួល​យក​អំណរ​សាទរ​ទទួល​ពរ​ជ័យ​ឆ្នាំ​ថ្មី​ដែល​នឹង​ឈាន​ចូល​មក​ដល់​នា​ពេល​ឆាប់ៗ​ខាងមុខនេះ​។​

​លោក ហែម សារិទ្ធ បាន​មានប្រសាសន៍​បន្ថែម​ថា ជា​រៀងរាល់ឆ្នាំ​នៅពេលដែល​មាន​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​រវាង​ប្រទេស​ទាំង​ពីរ​គឺ​មាន​គណៈប្រតិភូ​ប្រទេស​ទាំង​ពីរ​តែងតែ​ជួន​ពរ​គ្នា​ទៅវិញទៅមក ក្នុងនាម​ប្រទេស​ដែល​មាន​ព្រំដែន​ជួប​គ្នា​ក្នុង​គោលបំណង​មិត្តភាព​រវាង​ថ្នាក់ដឹកនាំ​និង​ថ្នាក់ដឹកនាំ ប្រជាជន​និង​ប្រជាជន ប្រទេស​ទាំង​ពីរ​បន្ត​ថែរក្សា​និង​ពូន​ជ្រុំ​ជា​បន្តបន្ទាប់​ក្រោម​បាវចនា​ភាព​ជា​អ្នក​ជិតខាង​ល្អ​មិត្តភាព​ជា​ប្រពៃណី​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​និរន្តរភាព​យូរអង្វែង ។​

​ជា​ចុងបញ្ចប់​នៃ​ពិធី​នេះ​ផង​ដែរ​ប្រតិភូ​នៃ​ប្រទេស​ទាំង​ពីរ​បាន​ធ្វើ​ការផ្លាស់​ប្ដូរ​វត្ថុ​អនុស្សាវរីយ៍​គ្នា​ទៅវិញទៅមក​ព្រមទាំង​
​ពិ​សាមគ្គី​និង​រាំ​លេង​កម្សាន្ត​ប្រកបដោយ​ភាពសប្បាយ​រីករាយ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.