ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «ក្នុងពិភពលោកមិនប្រាកដប្រជា កម្ពុជាត្រូវខ្លាំង ដើម្បីការពារសន្តិភាព» ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មករនិយោជិតជាង ៣,៦លាននាក់ បានចូលជាសមាជិក ប.ស.ស. ត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ==> សម្តេចតេជោ ហ៊ុន សែន កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក ==> លោក ឃួង ស្រេង ដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស​ជា​ផ្លូវការ ទំនប់​សណ្តរ​ផ្លូវ​ក្រវាត់ក្រុង​ព្រះវិហារ និង​សំណង់​សិល្បការ្យ​មួយចំនួន​! មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច​៖ ខេត្ត​ព្រះវិហារ​មាន​ការអភិវឌ្ឍ​ខ្លាំង មិន​ចាញ់​ខេត្ត​ក្រុង​ដទៃ​នោះ​ទេ

សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស​ជា​ផ្លូវការ ទំនប់​សណ្តរ​ផ្លូវ​ក្រវាត់ក្រុង​ព្រះវិហារ និង​សំណង់​សិល្បការ្យ​មួយចំនួន​! មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច​៖ ខេត្ត​ព្រះវិហារ​មាន​ការអភិវឌ្ឍ​ខ្លាំង មិន​ចាញ់​ខេត្ត​ក្រុង​ដទៃ​នោះ​ទេ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះវិហារ​)៖ ឯកឧត្តម អ៉ឹម សិទ្ធី​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ថ្លែងថា ខេត្តព្រះវិហារ​មានការ​ផ្កាស់​ប្តូរ និង​អភិវឌ្ឍន៍​រីកចម្រើន​ខ្លាំង មិន​ចាញ់​ខេត្ត ក្រុង​ដទៃ​នោះទេ តែ​ត្រឹម​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​កាន់តែ​រីកចម្រើន​ថែម​ទៀត ក្រោម​ការដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​ការ​ថ្លែង​របស់​ឯកឧត្តម អ៉ឹម សិទ្ធី​រ៉ា ក្នុងឱកាស​ដែល​ឯកឧត្តម​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ផ្លូវ​ក្រាល​ដី​ល្បាយ​ថ្ម​(​ក្រួស​ក្រហម​)​ប្រវែង​៦៤០០​ម៉ែត្រ និង​សំណង់​សិល្បការ្យម​យ​យ​ចំនួន​លើ​ទំនប់​សណ្តរ ក្រវាត់ក្រុង​ព្រះវិហារ នា​ព្រឹក​ថ្ងៃទី​៥ ខែ​មេសា ឆ្នាំ​២០២៤ ដោយ​មាន​ការចូលរួម​ពី​ឯកឧត្តម គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ ព្រមទាំង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រធាន​មន្ទីរ អង្គភាព ជុំវិញ​ខេត្ត កងកម្លាំង​ទាំង​៣ អាជ្ញាធរ​ក្រុង​ព្រះវិហារ យុវជន ស​.​ស​.​យ​.​ក យុវជន​កាកបាទក្រហម​កម្ពុជា យុវជន​កាយ​រឹទ្ធ និង​ប្រជាពលរដ្ឋ​ជាច្រើនរូប​ទៀត​។​

​ឯកឧត្តម អ៉ឹម សិទ្ធី​រ៉ា ថ្លែងថា ការសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ទំនប់​សណ្ត​រ​ក្រវាត់ក្រុង​ព្រះវិហារ​នាពេលនេះ សរ​បញ្ជាក់​ឱ្យ​ឃើញ​ពី​ការអភិវឌ្ឍ ពី​វឌ្ឍនភាព និង​ការរីកចម្រើន​របស់​ព្រះរាជា​ចក្រ​កម្ពុជា និយាយ​ជា​រួម និង​និយាយ​ដោយឡែក សម្រាប់​ខេត្ត​ព្រះវិហារ ដែល​ជា​ស្នាដៃ​របស់​ខេត្ត គឺ​ការកសាង​ទំនប់​សណ្តរ​និង​ផ្លូវ​ក្រវាត់ក្រុង​ព្រះវិហារ​។​

​ទំនប់​សណ្តរ​នេះ​មិន​ត្រឹមតែ​ការពារ​បាន​នូវ​ការលិចលង់​ផ្ទះសំបែង​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ព្រះវិហារ នា​រដូវវស្សា​នោះទេ ប៉ុន្តែ​ទំនប់​នេះ​ក្លាយជា​ផ្លូវ​ក្រវាត់ក្រុង ជាមួយ​នឹង​ការកសាង​បន្តបន្ទាប់​ទៀត​នូវ​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា​ចាក់​បេតុង ការ​ក្រាល​ការ៉ូឡា ការដាក់​លូ ការ​ធ្វើ​ទ្វារ​ទឹក​។ ឯកឧត្តម​ថា ទំនប់​នេះ​កសាង​ឡើង​ក្នុង​គោលបំណង​បម្រើ​ប្រយោជន៍​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ព្រះវិហារ ជាពិសេស​ដើម្បី​បញ្ជៀ​ស​ការលិចលង់​ក្នុង​ក្រុង​ប្រមាណ ២៨០​ហិកតា ដែល​មាន​ផ្ទះ​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង​។​

​ឯកឧត្តម គីម រិទ្ធី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្តម អ៉ឹម សិទ្ធី​រ៉ា និង​ថ្នាក់ដឹកនាំ​ក្រសួង ដែល​បាន​វិភាជន៍​ថវិកា​សម្រាប់​ការសាងសង់ កម្រោង​ផ្លុវ​ទំនប់​សណ្តរ​ដ៏​មាន​សារៈសំខាន់​នេះ​។ ឯកឧត្តម​ក៏​ថ្លែង​កោតសរសើរ​ដល់​អាជ្ញាធរ​មូលដ្ឋាន មន្ទីរ​អង្គភាព​ជំនាញ ពិសេស​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត ដែល​បាន​ខិតខំ​កសាង​គម្រោង រៀបចំ​គំនូស​ប្លង់​បច្ចេកទេស ដៅះ​ស្រាយ​ផលប៉ះពាល់ និង​អនុវត្ត​គម្រោង​តាម​ផែនការ រហូត​សម្រេច​បាន​ជោកជ័យ​ទាន់ពេលវេលា និង​មាន​គុណភាព​។​

​ឯកឧត្តម​អភិបាល​ខេត្ត​ព្រះវិហារ​ថ្លែងបន្ត​ថា ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការអនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល រដ្ឋបាល​ខេត្ត​ព្រះវិហារ បានកំណត់​ចក្ខុវិស័យ​ក្នុង​ការអភិវឌ្ឍ​ហេ​ដ្ឋា​រ​ចា​សម្ព័ន្ធ​នានា​ក្នុង​ខេត្ត និង​ត​ភ្ជាប់​ទៅ​តាម​បណ្តាល​ក្រុង ស្រុក ឃុំ សង្កាត់ ដោយ​ប្រែក្លាយ​ពី​ផ្លូវដី​មក​ជា​ផ្លូវ​ក្រាល​ក្រួស​ក្រហម និង​ពី​ផ្លូវ​ក្រួស​ក្រហម មក​ជា​ផ្លូវ​កៅស៊ូ ឫ​ជា​ផ្លូវ​បេតុង ជាពិសេស​គឺ​ប្រែក្លាយ​ផ្លូវ​ក្នុង​ក្រុង​ព្រះវិហារ​ទាំងអស់ ទៅ​ជា​ផ្លូវ​កៅស៊ូ​ឫ​ផ្លុវ​បេតុង សំដៅ​លើកកម្ពស់​សោភ័ណភាព​មុខមាត់​ខេត្ត និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ផងដែរ​។​

​ដោយឡែក​លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ខេត្តព្រះវិហារ បាន​ថ្លែងថា ទំនប់​សណ្តរ​នេះ​ចាប់ផ្តើម​កសាង​នៅ​ថ្ងៃទី​២៧ ខែ​មេសា ឆ្នាំ​២០២២ នឹង​បញ្ចប់​ការសាងសង់​ទាំងស្រុង​នៅ​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២៣ មាន​ប្រវែង​សរុប ៦៤០០​ម៉ែត្រ ដោយ​ក្រាល​ដី​ល្បាយ​ថ្ម មាន​ទទឹង ១០​ម៉ែត្រ មាន​កម្ពស់​ជា​មធ្យម ១០​ម៉ែត្រ​។ គោលបំណង​នៃ​ការសាងសង់​ផ្លូវ​ទំនប់​សណ្តរ​នេះ​ឡើង គឺ​ដើម្បី​បញ្ជៀ​ស​ការលិចលង់​ក្នុង​ក្រុង​ព្រះវិហារ ក្រោយ​ការបិទ​ទំនប់​ទឹក​នៃ​គម្រោង​អភិវឌ្ឍ​អាងទឹក​រក្សា​៕

ដោយ លឹម សាវុធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.