ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

អភិបាលខេត្ត​ពោធិ៍សាត់ ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ របស់​អនុគណៈកម្មការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ទាំង​១០​ក្រុម​

អភិបាលខេត្ត​ពោធិ៍សាត់ ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ របស់​អនុគណៈកម្មការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ទាំង​១០​ក្រុម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត និង​ជា​ប្រធាន​ក្រុម​ការងារ​ដឹកនាំ​រួម នា​ថ្ងៃ​ទី​០៣ ខែ​មេសា ឆ្នាំ​២០២៤ នៅ​សាលប្រជុំ​ជាន់​ទី​១​សាលាខេត្ត បាន​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ របស់​អនុគណៈកម្មការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ទាំង​១០​ក្រុម ដែល​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ យ៉ាង​ក្តៅគគុក រយៈពេល​មួយ​ខែ​កន្លងមក នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ភ្នំក្រវាញ និង​ស្រុក​វាលវែង នៃ​ខេត្ត​ពោធិ៍សាត់​។​

​ថ្លែង​ក្នុង​ឱកាស​ដឹកនាំ​កិច្ចប្រជុំ ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត និង​ជា​ប្រធាន​ក្រុម​ការងារ​ដឹកនាំ​រួម បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ដល់​អនុគណៈកម្មការ ទាំង​១០​ក្រុម ដែល​បាន​ខិតខំ​បំពេញ​បេសកកម្ម ក្នុង​កិច្ច​ការងារ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​យ៉ាង​សកម្ម ដល់​គ្រប់​គោលដៅ​ទាំងអស់ ដោយ​ទទួលបាន​ជោគជ័យ​។​

​ឯកឧត្តម ​អភិបាលខេត្ត បាន​លើកឡើង​ថា អស់​រយៈពេល​ជាង​មួយ​ខែ​មក​ហើយ ដែល​យើង​ទទួលបាន​បទបញ្ជា​ពី​រាជ​រដ្ឋភិបាល ដែលមាន នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈ​កម្មា ធិ​ការជាតិ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ និង​ដឹកនាំ​បញ្ជា​ផ្ទាល់ ដោយ​គណៈបញ្ជាការ​ឯកភាព រដ្ឋបាលខេត្ត​។ ថ្ងៃនេះ​យើង​ធ្វើការ​បូកសរុប​លទ្ធផល​បណ្តោះអាសន្ន ដែល​យើង​បាន​អនុវត្ត​កន្លងមក ដូច្នេះ​ឯកឧត្តម ​សូម​ឱ្យ​អនុ​ក្រុម​នីមួយៗ បញ្ជាក់​ឱ្យ​ច្បាស់លាស់ អំពី​ផែនទី​បង្ហាញ​ទីតាំង​ដី​ដែល​បាន​ឃ្មុំ​ទុក ដើម្បី​ធ្វើ​របាយការណ៍ ជូន​ក្រសួង​បរិស្ថាន រៀបចំ​ផែនការ​ស្តារឡើងវិញ​។ ជាមួយគ្នា​នោះ ឯកឧត្តម ​សូម​ឱ្យ​អនុគណៈកម្មការ ទាំង​១០ ពិនិត្យឡើងវិញ ដោយ​ធ្វើ​ការសម្អាត​ឱ្យបាន​ស្អាត​ល្អ និង​ឡើង​ផែនទី​ឱ្យបាន​ជាក់ច្បាស់​។​

​បន្ទាប់​ពី​អនុគណៈកម្មការ ទាំង​១០​ក្រុម បាន​លើកឡើង​អំពី លទ្ធផល​ដែល​អនុវត្ត​បាន​កន្លង​មក និង​ធ្វើការ​បន្សំ​គ្នា ដើម្បី​ចៀសវៀង​ស្ទួន​ទិន្នន័យ ដែល​ធ្លាប់​អនុវត្ត​កន្លង​មក កាល​ពី​ជំហាន​ទី​១ រួចហើយនោះ​, ឯកឧត្តម ខូ​យ រី​ដា ក៏​បាន​ដាក់ចេញ​នូវ​ផែនការ និង​កិច្ច​ការងារ​មួយចំនួន ដល់​អនុគណៈកម្មការ​ទាំង​១០ សម្រាប់​អនុវត្តន៍​បន្ត រួមមាន​៖
​ទី​១៖ អនុគណៈកម្មកា​រទាំង​អស់ ត្រូវ​ពិនិត្យ​លម្អិត​ឡើងវិញ អំពី​ទីតាំង​ជាក់ស្តែង និង​ផែនទី​ដែល​បាន​តម្លើង​មក ដើម្បី​កាត់បន្ថយ​ភាពលម្អៀង ឱ្យ​នៅ​សល់​តិច​បំផុត​
​ទី​២៖ សូម​យក​ទិន្នន័យ​វគ្គ​ទី​១ ដកហូត​បាន​ប៉ុន្មាន វគ្គ​ទី​២ បាន​ប៉ុន្មាន យក​មក​បូក​បញ្ចូល​គ្នា ដើម្បី​ឱ្យ​សមមូល​ទិន្នន័យ​ដូចគ្នា​
​ទី​៣៖ ក្រុមការងារ​ត្រូវ​បន្ត​ឈរជើង ដើម្បី​ពិនិត្យ​ការងារ​ធ្វើ​ផែនទី​លម្អិត និង​ចុះ​ដល់​គោលដៅ​គ្រប់​ចំណុច​បន្តទៀត​
​ទី​៤៖ គណៈបញ្ជាការ​ឯកភាព​ខេត្ត ក៏ដូចជា​គ្រប់​អនុគណៈកម្មកា​រទាំង​១០ ត្រូវ​ពិនិត្យ​ឱ្យ​ច្បាស់លាស់ អំពី​ទីតាំង​ណា​ដែល​ត្រូវ​ដកហូត​ជា​សម្បត្តិ​រដ្ឋ ដើម្បី​ដាំ​ស្តារឡើងវិញ​, ទីតាំង​ណា​ដែល​ត្រូវ​ទុក​ឱ្យ​ព្រៃឈើ​ដុះ​ឡើងវិញ និង​ទីតាំង​ណា​ដែល​អាជ្ញាធរ​ភូមិ ឃុំ ស្រុក ក៏​ដូច​សហគម​ធ្លាប់​ស្នើសុំ​កាត់​ឆ្វៀល​ចេញ ជូន​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​កន្លងមក ដើម្បី​សុំ​គោលការណ៍​សម្រេច​ពី​ក្រសួង​បរិស្ថាន​។​
​ទី​៥៖ លោក​ប្រធាន​អង្គប្រជុំ ក៏​បាន​ឧបត្ថម្ភ​ថវិកា និង​គ្រឿងឧបភោគ​បរិភោគ​មួយចំនួន ដល់​អនុគណៈកម្មការ​ទាំង​១០ និង​បញ្ជាការ​ស្រាល​មួយចំនួន​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.