ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

សមរភូមិ​ក្រោយ តែង​គាំទ្រ​សមរភូមិ​មុខ​! ឯកឧត្តម ចាន់ យុ​ត្ថា នាំ​អំណោយ​របស់​រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក ជូន​កងទ័ព​ដែល​កំពុង​ឈរជើង​ការពារ​ទឹក​ដី​នៅ​ភូមិសាស្ត្រ​ខេត្ត​ព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី

សមរភូមិ​ក្រោយ តែង​គាំទ្រ​សមរភូមិ​មុខ​! ឯកឧត្តម ចាន់ យុ​ត្ថា នាំ​អំណោយ​របស់​រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក ជូន​កងទ័ព​ដែល​កំពុង​ឈរជើង​ការពារ​ទឹក​ដី​នៅ​ភូមិសាស្ត្រ​ខេត្ត​ព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះវិហារ​)៖ នៅ​ថ្ងៃ​អង្គារ​ទី​២ ខែ​មេសា ឆ្នាំ​២០២៤ ឯកឧត្តម ចាន់ យុ​ត្ថា រដ្ឋលេខាធិការ​តំណាង​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​នាំយក​អំណោយ​ជា​ថវិកា និង​គ្រឿងឧបភោគ​បរិភោគ​មួយចំនួន ជូន​ដល់​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ព្រះវិហារ អង្គភាព​វរៈ​សេនា​តូច​ការពារ​ព្រំដែន​លេខ​៤០៥ (​ហៅ​តំបន់​ថ្ម​ធំ និង​អានសេះ​) ដែល​កំពុង​ឈរជើង​ការពារ​ព្រំដែន​ប្រាសាទ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​។​

​សូមជម្រាបថា អំណោយ​ទាំងនោះ​មានដូចជា​៖ អង្គរ​២​តោន ត្រីខ​៥០​យួរ ទឹកត្រី និង​ទឹកស៊ីអ៊ីវ​២៤​យួរ មី​៥០​កេស អំបិល ៥០​គីឡូក្រាម និង​ទឹកបរិសុទ្ធ​៥០​កេស​។​

​ក្នុង​ឱកាស​នេះ​ឯកឧត្តម ចាន់ យុ​ត្ថា បាន​ពាំនាំ​នូវ​ការសាកសួរ​សុខទុក្ខ និង​ក្តី​នឹករលឹកដ៏​ស្មោះ​អស់ពី​ចិត្ត​ពី​សំណាក់​រដ្ឋ​មន្ត្រី ថោ ជេដ្ឋា និង​លោកស្រី ជូន​ចំពោះ​មេបញ្ជាការ មេបញ្ជាការរង​ពលទាហាន ពលទាហាន​រង​ទាំងអស់ ដែល​កំពុង​ឈរជើង​ការពារ​តាម​ព្រំដែន​កម្ពុជា​ថៃ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ ដែល​ជានិច្ចកាល​ប្រកាន់ខ្ជាប់​នូវ​គោល​ជំហរ​ការពារ​ទឹកដី មាតុភូមិ ឱ្យបាន​គង់វង្ស​។​ ​ជាមួយគ្នានេះ​ដែរ​ឯកឧត្តម ថោ ជេដ្ឋា ក៏​បាន​ឧបត្ថម្ភ​ថវិកា​ជូន​កងកម្លាំង​ចំនួន​៣៤៣​នាក់ ដែល​ក្នុង​ម្នាក់ៗ ទទួល​បាន​ចំនួន​១០​ម៉ឺន​រៀល​។​

​មេបញ្ជាការ នៃ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ព្រះវិហារ អង្គភាព​វរៈ​សេនា​តូច​ការពារ​ព្រំដែន​លេខ​៤០៥ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល​បាន​ចាត់​គណៈប្រតិភូ អញ្ជើញ​មក​ជួប​សំណេះសំណាល និង​នាំយក​ថវិកា​មក​ឧបត្ថម្ភ​ដល់​ទីបញ្ជាការ​ផ្ទាល់ បាន​ឆ្លុះបញ្ចាំង​ពី​ការយកចិត្តទុកដាក់​ខ្ពស់ ពី​សុខទុក្ខ និង​ការរស់នៅ​ប្រចាំថ្ងៃ​របស់​កងទ័ព​។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម ចាន់ យុ​ត្ថា ក៏​បាន​នាំមក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដោយ​សម្តែង​នូវ​ការគោរព​កោតសរសើរ ដោយ​ស្មោះ​អស់ពី​ដួងចិត្ត ចំពោះ​ការលះបង់​គ្រប់បែបយ៉ាង របស់​កងទ័ព ក្នុង​បុព្វហេតុ​រក្សា​ការពារ​បូរណភាព​ទឹកដី និង​ប្រជាពលរដ្ឋ ដែល​ជា​ចំណែក​មួយ​យ៉ាង​ធំធេង បាន​នាំមក​នូវ​សុខសន្តិភាព​។​

​ឯកឧត្តម​បន្តថា ទំនាក់ទំនង​រវាង​សមរភូមិ​ក្រោយ និង​សមរភូមិ​មុខ នៅតែ​ជា​ចំណង​មិន​អាច​កាត់ផ្តាច់​បាន​ទេ ហើយ​ទស្សនៈវិស័យ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៧ នៃ​រដ្ឋសភា​ព បាន​ដាក់ចេញ​នូវ​កម្មវិធី​នយោបាយ​ជាច្រើន ដោយ​បាន​ខិតខំ​កៀងគរ​អ្នកវិនិយោគ​ចូលមក​កម្ពុជា ជាពិសេស​នៅក្នុង​ខេត្តពោធិ៍សាត់​បន្ថែមទៀត ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ មាន​ការងារ​ធ្វើ​កាន់តែច្រើន និង​មាន​ជីវភាព​កាន់តែ​ធូរធារ​។ ទន្ទឹមនឹងនោះ កងទ័ព​របស់​យើង ក៏​ត្រូវ​មាន​គោលជំហរ​ស្មោះត្រង់​ចំពោះ «​ជាតិ សាសនា ព្រះមហាក្សត្រ​» និង​គាំទ្រ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​កើតឡើង​ពី​ការបោះឆ្នោត​ផងដែរ​។ ពិត​ណាស់​បងប្អូន​កង​ទ័ព មិន​ត្រឹមតែ​ការពារជាតិ និង​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​ប៉ុណ្ណោះ​ទេ បងប្អូន​ក៏​ជា​បង្អែក​យ៉ាងសំខាន់ ក្នុង​ការជួយ​ថែរក្សា​ធនធានធម្មជាតិ​ឱ្យ​នៅ​ឋិត​ស្ថេរ​គង់វង្ស​យូរអង្វែង ដើម្បី​ជា​ប្រយោជន៍​របស់​ប្រទេសជាតិ និង​ប្រជាជន​ទាំងមូល​៕
​ដោយ លឹម សាវុធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.