ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​ឯកឧត្តម នេត្រ ភ​ក្ត្រា និមន្ត​ព្រះសង្ឃ​រៀបចំ​ពិធីសូត្រមន្ត​ចម្រើន​ព្រះ​បរិត្ត ប្រសិទ្ធិ​ពរ​ជ័យ សិរី​មង្គល ជា​កិច្ច​ជូន​ដំណើរ​ឆ្នាំ​ចាស់ និង​ទទួល​អំណរ​ឆ្នាំ​ថ្មី

​ឯកឧត្តម នេត្រ ភ​ក្ត្រា និមន្ត​ព្រះសង្ឃ​រៀបចំ​ពិធីសូត្រមន្ត​ចម្រើន​ព្រះ​បរិត្ត ប្រសិទ្ធិ​ពរ​ជ័យ សិរី​មង្គល ជា​កិច្ច​ជូន​ដំណើរ​ឆ្នាំ​ចាស់ និង​ទទួល​អំណរ​ឆ្នាំ​ថ្មី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​រសៀល​ថ្ងៃ​អង្គារ ៩​រោច ខែ​ផល្គុន ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​០២ ខែ​មេសា ឆ្នាំ​២០២៤ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​លោកស្រី ទុយ សិរី​រតនៈ ប្រធានកិត្តិយស សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​សាខា​ក្រសួង​ព័ត៌មាន រួម​ជាមួយ​ថ្នាក់ ដឹកនាំ មន្ត្រីរាជការ នៃ​ក្រសួង​ព័ត៌មាន បាន​និមន្ត​ព្រះសង្ឃ​រៀបចំ​ពិធីសូត្រមន្ត​ចម្រើន​ព្រះ​បរិត្ត ប្រសិទ្ធិ​ពរ​ជ័យ សិរី​មង្គល ជា​កិច្ច​ជូន​ដំណើរ​ឆ្នាំ​ចាស់ និង​ទទួល​អំណរ​ឆ្នាំ​ថ្មី ឆ្នាំរោង​ឆស័ក ព​.​ស​.២៥៦៨ ដែល​នឹង​ឈាន​ចូល​មក​ដល់​នៅ​ថ្ងៃទី​១៣ ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០២៤ ខាងមុខនេះ​។​

​នៅ​រសៀល​ថ្ងៃ​ទី​០២ ខែ​មេសា ឆ្នាំ​២០២៤ ឯកឧត្តម នេត្រ ភ​ក្ត្រា និង​លោកស្រី ទុយ សិរី​រតនៈ រួម​ទាំង​ថ្នាក់​ដឹកនាំ មន្ត្រីរាជការ​នៃ​ក្រសួង​ព័ត៌មាន បាន​អញ្ជើញ​ក្រុម​សិល្បៈ​សមាគម​ចលនា​វ​ប្បធ​ម៍​ជាតិ មក​ធ្វើការ​សម្ដែង​របាំ​ត្រុដិ ដើម្បី​បណ្ដេញ​នូវ​ឧបទ្រពចង្រៃ​ក្នុង​ឆ្នាំ​ចាស់ ផ្លាស់​ទទួល​អំណរ​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​២០២៤​។​

​របាំ​ត្រុដិ គឺជា​របាំ​តំណាង​ឲ្យ​ការឆ្លង​ឆ្នាំ​ចាស់​ផ្លាស់​ឆ្នាំ​ថ្មី និង​កម្ចាត់​ឧបទ្រពចង្រៃ និង​ដើម្បី​ប្រសិទ្ធិ​នូវ​សព្ទសាធុការពរ​ជូន​ដល់​អ្នកស្រុក​ក្នុង​ឱកាស​ឆ្នាំ​ថ្មី ។​

​យោង​តាម​សៀវភៅ « របាំ​ប្រជាប្រិយ ខ្មែរ » នៃ​ក្រុម​ជំនុំ​ទំនៀមទម្លាប់​ខ្មែរ លើក ឡើង​ថា របាំ​ត្រុដិ​ដិ ជា​របាំ​ប្រជាប្រិយ មួយបែប​ដែល​សព្វថ្ងៃនេះ​គេ​ឃើញ​មាន នៅ​តែ​ក្នុង​ខេត្តសៀមរាប ហើយ​ជួនកាល គេ​ឃើញ​នៅ ខេត្ត​បាត់ដំបង​ខ្លះ​ដែរ​ត្រង់ ភូមិភាគ​ណា​ដែល​នៅ​ជាប់ នឹង​ខេត្តសៀមរាប​នោះឯង ។ របាំ​ត្រុដិ មាន​លេង​តែ ក្នុង ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ប៉ុណ្ណោះ ដើម្បី​ប្រសិទ្ធពរ​ជ័យ សិរី​សួស្តី ជូន​ដល់​អ្នកស្រុក ក្នុង ឱកាស​ចូលឆ្នាំថ្មី​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.