ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់

​ប្រតិភូ​ខណ្ឌឫស្សីកែវ ខណ្ឌដូនពេញ និង​ខណ្ឌ​ជ្រោយចង្វារ នាំយក​អំណោយ​ចែក​ជូន​កងទ័ព​ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ

​ប្រតិភូ​ខណ្ឌឫស្សីកែវ ខណ្ឌដូនពេញ និង​ខណ្ឌ​ជ្រោយចង្វារ នាំយក​អំណោយ​ចែក​ជូន​កងទ័ព​ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះវិហារ​)៖ មុន​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ចូល​មកដល់​នា​ពេល​ដ៏​ខ្លី​ខាងមុខ និង​ដើម្បី​បង្ហាញ​ពី​ការយកចិត្តទុកដាក់ និង​គាំទ្រ​ពី​សមរភូមិ​ខាងក្រោយ ចំពោះ​សមរភូមិ​ខាងមុខ​, រដ្ឋបាល​ខណ្ឌ​ដែល​ចង​សម្ព័ន្ធមេត្រីភាព​ចំនួន​៣ មាន​ខណ្ឌដូនពេញ និង​ខណ្ឌ​ជ្រោយចង្វារ តំណាង​ដោយ​លោក ជិន ប៊ុនធឿន អភិបាល​ខណ្ឌ​ឫស្សីកែវ បាន​ដឹកនាំ​គណៈប្រតិភូ​ចុះសួរសុខទុក្ខ និង​នាំយក​នូវ​សម្ភារ គ្រឿងឧបភោគ​បរិភោគ និង​ថវិកា​មួយចំនួន ចែកជូន​ដល់​កម្លាំង​យោធា​ឈរជើង​ការពារ​ទឹកដី នៃ​ទីបញ្ជាការដ្ឋាន​កងវរសេនាតូច​អន្តរាគមន៍​លេខ​៣៩១ ចំណុះ​កងពល​អន្ដរាគមន៍​លេខ​៩ ដែល​មាន​ទីតាំង​ស្ថិតក្នុង​ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ នា​ព្រឹក​ថ្ងៃអាទិត្យ ទី​៣១ ខែ​មីនា ឆ្នាំ​២០២៤​។​

​លោក ជិន ប៊ុនធឿន ក្នុង​ឱកាស​នេះ បាន​លើកឡើង​ថា សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៥ ផុត​លេខ និង​ប្រធាន​ក្រុម​ឧត្ដមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាពិសេស​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​តែងតែ​យកចិត្តទុកដាក់​ខ្ពស់ និង​គិតគូរ​អំពី​សុខទុក្ខ​របស់​បងប្អូន ជា​នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់ ចំពោះ​ជីវភាព​រស់នៅ កន្លែង​ស្នាក់អាស្រ័យ និង​តម្រូវការ​ផ្សេងៗ​ជាច្រើន​ទៀត​។​

​លោក ជិន ប៊ុនធឿន បាន​លើកឡើង​ទៀត​ថា ការចុះ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​ពី​សមរភូមិ​ក្រោយ មក​ជួយ​ឧបត្ថម្ភ​សមរភូមិ​មុខ​យ៉ាង​ទៀងទាត់ និង​មិន​ដែល​អាក់ខាន​នេះ​, គឺជា​ការបង្ហាញ​អំពី​ការ​រិត​ចំណង​សម្ព័ន្ធមេត្រីភាព​បន្ថែមទៀត រវាង​ខណ្ឌដូនពេញ ខណ្ឌ​ជ្រោយចង្វារ និង​ខណ្ឌ​ឫស្សីកែវ ជាមួយ​កម្លាំង​យោធា​ឈរជើង​ការពារ​ទឹកដី នៃ​ទីបញ្ជាការដ្ឋាន​កងវរសេនាតូច​អន្តរាគមន៍​លេខ​៣៩១ ចំណុះ​កងពល​អន្ដរាគមន៍​លេខ​៩​។​

​លោក​អភិបាល​ឫស្សីកែវ បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​នឹង​ឈាន​មកដល់​នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ ដោយ​សូម​ផ្ញើ​ក្ដី​នឹករឭក​យ៉ាង​ជ្រាលជ្រៅ​ជាទី​បំផុត​ចំពោះ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​កងវរសេនាតូច​អន្តរាគមន៍​លេខ​៣៩១ ដែល​បាន​ខិតខំ​ពុះពារ​ជម្នះ​រាល់​ការលំបាក និង​ធ្វើ​ពលិកម្ម​គ្រប់​បែបយ៉ាង​ក្នុង​ការបំពេញ​ភារកិច្ច​ការពារ​ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី ថែរក្សា​សុខសន្តិភាព សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ ក្រៅ​ពី​ការចូលរួម​កសាង និង​អភិវឌ្ឍ​ជាតិ និង​ពង្រឹង​ពង្រីក​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិ​ល្អ​ជាមួយ​ប្រទេស​ជា​មិត្ត ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី ដោយ​សម្រេចបាន​លទ្ធផល​ការងារ​គួរ​ជាទី​មោទនៈ​៕

ដោយ លឹម សាវុធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.