ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់

​អភិបាលខេត្ត​ព្រះសីហនុ​៖ រាជរដ្ឋាភិបាល​កម្ពុជា តែងតែ​យកចិត្តទុកដាក់​ផ្តល់​សេរីភាព លើ​ជំនឿ​សាសនា​យ៉ាង​ទូលំទូលាយ​

​អភិបាលខេត្ត​ព្រះសីហនុ​៖ រាជរដ្ឋាភិបាល​កម្ពុជា តែងតែ​យកចិត្តទុកដាក់​ផ្តល់​សេរីភាព លើ​ជំនឿ​សាសនា​យ៉ាង​ទូលំទូលាយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះសីហនុ​)៖ លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​លើកឡើង​ថា ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​ប្រកបដោយ​ថាមពល ស្វាហាប់ ឈ្លាសវៃ ម៉ត់ចត់ និង​ប៉ិនប្រសប់​របស់ សម្តេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​, សម្តេច​តែងតែ​យកចិត្តទុកដាក់​ផ្តល់​សេរីភាព លើ​ជំនឿ​សាសនា​យ៉ាង​ទូលំទូលាយ ដល់​ប្រជាជន​ទូទៅ ដោយ​ឈរ​លើ​មូលដ្ឋាន នៃ​ការពង្រឹង​សុខដុម​នីយកម្ម​សាសនិក នៃ​គ្រប់​និកាយ​សាសនា ប្រឆាំង​នូវ​រាល់​ទង្វើ​រើសអើង​សំដៅ​ទប់ស្កាត់ ការ​យក​សាសនា​ទៅធ្វើ​អាជីវកម្ម ដែល​អាច​បង្ក​វិបត្តិ​សាសនា​នៅ​កម្ពុជា​។​

​ការលើកឡើង​របស់​លោក គួច ចំរើន ធ្វើឡើង​នា​ល្ងាច​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០២៤ ក្នុងឱកាស​អញ្ជើញ​ចូលរួម​ជាមួយ​បងប្អូន​សាសនិក​ឥស្លាម ក្នុង​ពិធី​ពិសារ​អាហារ​ស្រាយ​បួស​ខែ​រ៉ា​ម៉ា​ឌន របស់​សាសនា​ឥស្លាម​កម្ពុជា ខេត្ត​ព្រះសីហនុ​ជា​លើក​ទី​២ នៅ​ភូមិ​អូរ​ត្រាវ ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​លោក​បាន​គូសបញ្ជាក់​ទៀត​ថា កម្ពុជា​ពិតជា​មាន​មោទកភាព ចំពោះ​ប្រជាពលរដ្ឋ​របស់​ខ្លួន ដែល​គោរព​កាន់​សាសនា​ផ្សេងៗ​គ្នា ប៉ុន្តែ​ការ​កាន់សាសនា​ផ្សេង​គ្នា​នេះ គឺ​មិន​បាន​ធ្វើអោយ​មាន​ភាព​ច្របូក​ប្របល់ ឬ​មាន​ការឈ្លោះប្រកែក​គ្នា​នោះ​ទេ ផ្ទុយទៅវិញ​បែ​មក​ជា​មាន​ភាព​សាមគ្គី​គ្នា យ៉ាង​ល្អប្រសើរ​។​

​ក្នុងឱកាស​នោះ លោក យូ​សុះ សូ​ឡៃ​ម៉ាន អភិបាលរង​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា ឆ្នាំ​នេះ​គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា បានកំណត់​ចូល​បួស​ខែ​រ៉ា​ម៉ា​ឌន ថ្ងៃទី​១ ខែ​រ៉ា​ម៉ា​ឌន ឆ្នាំ​១៤៤៥ មូ​ហាំ​ម៉ាត់​សករាជ (​ហិ​ជ្ជ​រ៉ា​) ត្រូវ​នឹង​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០២៤ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០២៤ មាន​រយៈពេល​១​ខែ​។​

​ខែ​រ៉ា​ម៉ា​ឌន មានន័យ​អត្ថន័យ​ធំធេង​សម្រាប់​ជន​មូស្លីម​។ រ៉ា​ម៉ា​ឌន គឺជា​ខែ​ដែលអ​ល់​ឡោះ​ជា​ម្ចាស់ បាន​បង្គាប់​ឱ្យ​ជន​មូស្លីម ត្រូវ​បង្កើន​ការធ្វើ​អំពើ​កុសល ឱ្យបាន​កាន់តែ​ខ្លាំងក្លា​ទ្វេដង ទាំង​ការប្រតិបត្តិ​ថ្វាយបង្គំ ការ​បួស​តម​អាហារ និង​ការបរិច្ចាគ​ទាន​ផ្ទាល់ខ្លួន ដើម្បី​ជួយ​ដល់​អ្នក​ខ្វះខាត​។​

​លោក​បន្តថា ម៉ា​រ៉ា​ឌន​ជា​ខែ​នៃ​សេចក្តី​សុខសន្តិភាព ជា​ខែ​នៃ​សេចក្តី​ស្ងប់​ទាំង​ផ្លូវចិត្ត និង​អារម្មណ៍​ជា​ខែ​នៃ​សេចក្តី​ល្អ ធ្វើ​អំពើ​ល្អ​ដល់​មនុស្ស​ទូទៅ ពិសេស​អ្នកទន់ខ្សោយ​អ្នក​ខ្វះខាត ជា​ខែ​នៃ​សេចក្តី​អំណត់​អត់ឱន ជា​ខែ​នៃ​សេចក្តី​មេត្តាករុណា វា​ជា​ខែ​នៃ​សេចក្តី​សប្បុរស និង​បរិច្ចាគ​ទាន ជា​ខែ​នៃ​ការអបអរ​ក្នុងនាម​ជា​ជន​មូស្លីម ដែល​ប្រតិបត្តិ​នូវ​ការអត់ធ្មត់ យើង​ធ្វើ​នូវ​អ្វី​ដែល​អល់​ឡោះ​ជា​ម្ចាស់​ជា​ពិសេស​ជា​ខែ ដែល​គម្ពីរ​អាល់​គួរ​អាន​ដ៏​ពិសិដ្ឋ ត្រូវ​បាន​បញ្ចុះ​សម្រាប់​ជន​មូស្លីម​ផងដែរ​។​

​លោក គួច ចំរើន លើកឡើងថា ការរៀបចំ​កម្មវិធី​នេះ ដើម្បី​បង្ហាញឲ្យឃើញ​ពី​សាមគ្គី​ភាព ការយោគយល់​គ្នា ការរស់នៅ​ជាមួយ​គ្នា​ប្រកបដោយ​ក្ដី​មេត្តា ករុណា រវាង​សហគមន៍​ឥស្លាម​ខេត្ត​ព្រះសីហនុ ក្រោម​ម្លប់​នៃ​សន្តិភាព ហើយក៏​ជា​ការផ្ដល់​ឱកាស​សម្រាប់​អង្គពិធី​បាន​ជួប​ប្រាស្រ័យ​ទាក់ទង​គ្នា​កាន់តែ​ជិតស្និត ផ្លាស់ប្តូរ​គំនិត​យោបល់ ចែករំលែក​បទពិសោធ​ន៍​ល្អៗ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ ក្នុង​ការរួមចំណែក​ដល់​ការលើកស្ទួយ​សុខ​ដុម​នីយកម្ម វិស័យ​ឥស្លាម​សាសនា​នៅ​កម្ពុជា សំដៅ​រក្សា​នូវ​សុខសន្តិភាព ស្ថិរភាព សុវត្ថិភាព​ទាំង​ផ្លូវកាយ ផ្លូវចិត្ត និង​ស្មារតី នៅក្នុង​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​ជាតិ​។​

​ក្រៅពី​ជួបជុំ​សំណេះសំណាល​ប្រកបដោយ​សេចក្តី​រីករាយ លោក​បាន​សម្ដែង​នូវ​ការកោតសរសើរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​គណៈ​អី​ម៉ាំ​ខេត្ត​-​ក្រុង​ស្រុក គណៈ​អី​ម៉ាំ​ម៉ា​ស្និទ​ហា​កឹម គ្រូបង្រៀន​ឥស្លាម និង​បងប្អូន​សាសនិក​ឥស្លាម នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ ដែល​តែងតែ​ចូលរួមចំណែក​ជាមួយ​អាជ្ញាធរ​ដែនដី គ្រប់​លំដាប់ថ្នាក់ ក្នុង​ការថែរក្សា​បាន​នូវ​សុខសន្តិភាព សុខដុម​នីយកម្ម​ជាតិ​សាសន៍ និង​សាសនា​ក្នុង​មូលដ្ឋាន និង​នៅ​ទូទាំង​ខេត្ត​ជាពិសេស​ចូលរួម​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ ឱ្យមាន​ការរីកចម្រើន ទៅ​មុខជា​លំដាប់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.