ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​រដ្ឋបាល​ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ចេញ​សេចក្តីបំភ្លឺ​ព័ត៌មាន​ជុំវិញ​ករណី​ដាច់​ស្ពាន​តា​ដេះ ដែល​រាំងស្ទះ​ការធ្វើ​ចរាចរណ៍​ទៅ​មក​របស់​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​

​រដ្ឋបាល​ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ចេញ​សេចក្តីបំភ្លឺ​ព័ត៌មាន​ជុំវិញ​ករណី​ដាច់​ស្ពាន​តា​ដេះ ដែល​រាំងស្ទះ​ការធ្វើ​ចរាចរណ៍​ទៅ​មក​របស់​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ រដ្ឋបាល​ស្រុក​ភ្នំក្រវាញ​បាន​ឱ្យដឹងថា ថ្មីៗ​នេះ​បណ្តាញសារព័ត៌មាន​ក្នុង​ហ្វេ​សប៊ុក ឈ្មោះថា «Tyndall Flowers និង​អ្នក​ផ្សព្វផ្សាយ​មាតិកា ក្នុង​ប្រព័ន្ធ​បណ្តាញ​សង្គម​មួយ បាន​ផ្សព្វផ្សាយ ដោយ​មាន​ខ្លឹម សារ​…​មហា​កុដិ​តម្លៃ​ជិត ២​លាន​ដុល្លារ ក៏​ខ្មែរ​អាច​ចូលរួម​ក៏​សាង​បាន តែបើ​ស្ពាន​មួយ​តម្លៃ ១០០០​ដុល្លារ សម្រាប់ សិស្ស​ឆ្លងទៅ​សាលា រៃអង្គាស​ជិត ១០​ឆ្នាំ​ហើយ រៃ​អត់​បាន​…»​។ ខ្លឹមសារ​ខាងលើ​នេះ បរិយាយ​ក្នុង​សកម្មភាព​វីដេអូ ដែល​ក្មេងៗ សិស្សសាលា​កំពុង​ឆ្លង​ទូក​ទៅ​សាលារៀន ស្ថិតក្នុង​ភូមិ​តា​ដេះ ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​។​

​រដ្ឋបាល​ស្រុក​ភ្នំក្រវាញ​បញ្ជាក់​ថា នៅមុន​ខែកញ្ញា ឆ្នាំ​២០២៣ នៅ​ភូមិ​តា​ដេះ​នេះ មាន​ស្ពាន​យោល​មួយ​ប្រវែង ១៣៥​ម៉ែត្រ ដែល​កសាង​ក្រោម​ការជួយ​ឧបត្ថម្ភ ពី​សំណាក់​អាជ្ញាធរ​ដៃគូ​អភិវឌ្ឍន៍ និង​សប្បុរសជន ដើម្បី​ឲ្យ​បងប្អូនព​លរ​ដ្ឋ និង​ក្មួយៗ​សិស្សានុសិស្ស ធ្វើដំណើរ​ឆ្លងកាត់​ស្ទឹង​ពោធិ៍សាត់ (​ស្ទឹង​ធំ​)​។​

​លុះដល់​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២៣ កន្លងទៅ ជំនន់​ទឹកភ្លៀង​តាម​ដងស្ទឹង​ពោធិ៍សាត់ បាន​កើនឡើង​ជា​គំហុក ធ្វើឲ្យ​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួ​ន រង​ការខូចខាត ក្នុងនោះ​ក៏​បណ្តាល​ឱ្យ​ស្ពាន​យោល​តា​ផេះ​នេះ ដួល​រលំ​ខូចខាត​ទាំងស្រុង រាំងស្ទះ​ការធ្វើ​ចរាចរណ៍​ទៅ មក​របស់​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​។

​បន្ទាប់ពី​ហេតុការណ៍​នេះ​ភ្លាម អភិបាលខេត្ត​ពោធិ៍សាត់ ក្រុមការងារ​ចុះ​មូលដ្ឋាន និង​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​បាន​ផ្តល់​ទូក​ស្មាច់ កាណូត អាវ​ពោង និង​ថវិកា​ហើយ ដែល​រដ្ឋបាល​ស្រុក​ភ្នំក្រវាញ និង​ឃុំ​សំរោង បាន​នាំយក​ទៅជូន​ថ្នាក់ដឹកនាំ​ភូមិ និង​លោកគ្រូ​អ្នកគ្រូ ដើម្បី​ដោះស្រាយ​ចម្លង​បងប្អូន​ពលរដ្ឋ និង​សិស្សានុសិស្ស​បណ្តោះអាសន្ន​។​

​ចំពោះ​ប្រជាពលរដ្ឋ ត្រូវ​ធ្វើដំណើរ​មក​ទីរួមស្រុក នៅតែ​អាច​ធ្វើដំណើរ​បាន​ដោយ​ឆ្លងកាត់​ទំនប់​ដំណាក់​សុក្រ​ម ស្ថិតក្នុង​ភូមិ​ព្រែក​២ ឬ​ឆ្លងកាត់​ស្ពាន​អូរ​ព្រា​ល ក្នុង​ភូមិ​អូរ​ព្រា​ល ឃុំ​សំរោង​បាន​ជា​ធម្មតា​។ ថ្នាក់ដឹកនាំ​ខេត្ត និង​ក្រុមការងារ​ចុះ​មូលដ្ឋាន នៅតែ​បន្ត​ជួយ​ដោះស្រាយ ការលំបាក​បងប្អូន​យើង ដោយ​បាន​អោយ​ធ្វើ​ទូក​ចម្លង​ធំ​មាន​សុវត្ថិភាព និង​ផ្តល់​អាវ​ពោង​បន្ថែម​។ ករណី​ដាច់​ស្ពាន​តា​ដេះ​នេះ បើ​គិត​មកដល់ពេលនេះ​មាន​រយៈពេល​៦​ខែ មិន​ដូច​ការផ្សាយ​ព័ត៌មាន​ដែល លើកឡើង​ថា​រៃអង្គាស​ជិត ១០​ឆ្នាំ​ហើយ រៃ​អត់​បាន​នោះទេ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.