ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «ក្នុងពិភពលោកមិនប្រាកដប្រជា កម្ពុជាត្រូវខ្លាំង ដើម្បីការពារសន្តិភាព» ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មករនិយោជិតជាង ៣,៦លាននាក់ បានចូលជាសមាជិក ប.ស.ស. ត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ==> សម្តេចតេជោ ហ៊ុន សែន កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក ==> លោក ឃួង ស្រេង ដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ បង្កើតទំព័រហ្វេសប៊ុកដាច់ដោយឡែកពីទំព័រហ្វេសប៊ុកផ្លូវការ របស់អង្គភាពខ្លួន ដើម្បីត្រៀមលក្ខណៈឆ្លើយតបជូនសាធារណជន ==> រដ្ឋបាលខេត្តប៉ៃលិន ប្រកាសច្រានចោលទាំងស្រុងចំពោះការផ្សាយព័ត៌មានបំភ្លៃខុសពីការពិតតាមបណ្តាញសង្គម ដែលចោទថា «ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន» ==> ព័ត៌មាន​ក្ដៅៗ  តើមានអាថ៌កំបាំងអ្វីនៅពីក្រោយ? ទំនិញគេចពន្ធឆ្លងដែនទៅថៃយ៉ាងរលូន ខណៈសមត្ថកិច្ចប្រចាំការបែរជាបាត់ដានសូន្យឈឹង!

​លោកតា លោកយាយ ជនពិការ ក្រីក្រ​ក្នុង​សហគមន៍ ចំនួន ៥៤០​នាក់ នៅ​ស្រុក​សា លា​ក្រៅ បាន​ទទួល​ប្រាក់​របប​គោល​ន​យោ បាយ​ពី​រាជរដ្ឋាភិបាល​

​លោកតា លោកយាយ ជនពិការ ក្រីក្រ​ក្នុង​សហគមន៍ ចំនួន ៥៤០​នាក់ នៅ​ស្រុក​សា លា​ក្រៅ បាន​ទទួល​ប្រាក់​របប​គោល​ន​យោ បាយ​ពី​រាជរដ្ឋាភិបាល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន​៖ ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០២៤ មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​ប៉ៃលិន បាន បើក ផ្តល់ប្រាក់​របប​គោលនយោបាយ ជូន​ដល់​ជនពិការ​ក្រីក្រ​ក្នុង​សហគមន៍ ចំនួន ៥៤០​នាក់ មកពី​ឃុំ​ទាំង​បួន ក្នុងស្រុក សលា​ក្រៅ ស្ថិតក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន និង ជា ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​របប​គោល​នយោបាយ​ចំពោះ​ជនពិការ​ភាពក្រីក្រ​ក្នុង​សហគមន៍​ខេត្ត ។​

​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​លើកឡើងថា​៖ ការបើក ផ្តល់ប្រាក់​របប​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល តាមរយៈ​មន្ទីរ​សង្គម​កិច្ច​អតីតយុទ្ធជន និង​និតិ​សប្ប​ទា​នាពេលនេះ គឺ​ដើម្បី​ចូលរួមចំណែក​ដោះស្រាយ លើក​កំពស់​ជីវភាព​របស់​បង​ប្អូន​អតីតយុទ្ធជន​បាន​មួយកំរិត តែ​មិន​បាន​បំពេញ​តាម តំរូវការ​ខ្វះខាត​របស់​បងប្អូន​ទាំងអស់ទេ ហើយ​អ្វី​ដែល​សំខាន់​គឺ បងប្អូន​ទាំងអស់​ត្រូវ​ខិតខំ​ប្រឹង​ប្រែង​ប្រកប មុខរ​បរចិញ្ជឹម ជីវិត ដោយ​ខ្លួនឯង ដោយ​ត្រូវ​ខិតខំ​បង្កបង្កើន​ផល ដាំ​ដំណាំ ចិញ្ចឹមសត្វ និង​ប្រកប​មុខរបរ​អ្វី​ផ្សេងៗ​ទៀត​តាម​ចំណេះ ជំនាញ​របស់​បងប្អូន ដើម្បី​បង្កើន​ជីវភាព​គ្រួសារ​អោយបាន​ប្រសើ​ឡើង​។​

​លោកជំទាវ​បណ្ឌិត​អភិបាលខេត្ត បាន​មានប្រសាសន៍​ឱ្យដឹងថា​៖ រាជដ្ឋាភិបាល​កម្ពុជា អណត្តិ​ទី​៧ ដែលមាន សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី បាន​បន្ត​យកចិត្តទុកដាក់​ខ្ពស់​លើ​បញ្ហា​ជីវភាព​រស់នៅ និង​សុខ មាល ភាព​របស់​ប្រជាពលរដ្ឋ ដោយ​មាន​ការកសាង​នូវ​សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ ស្ពាន ថ្នល់ យ៉ាងច្រើន ខ្វាត់ខ្វែង​ទូទាំងប្រទេស ដែល​សម្រួល​ដល់​ការបង្ករ​បង្កើន​ផល ចិញ្ចឹមសត្វ ការធ្វើដំណើរ ការដឹកជញ្ជូន សព្វបែបយ៉ាង ក៏​ដូច ជា ការទាក់ទាញ​អ្នកវិនិយោគ​បរទេស មក​ដាក់ទុន​រកស៊ី​នៅក្នុង​ប្រទេស​កម្ពុជា បង្កើត​មុខរបរ​ជូន​ប្រជាពលរដ្ឋ និង​ធ្វើអោយ ជីវភាព​របស់​ពលរដ្ឋ​មាន​ការរីក​ចំរើន​ជា​លំដាប់​។​

​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ បាន​មានប្រសាសន៍​បញ្ជ​ក់ថា​៖ ចំពោះ​បងប្អូន​ជន​មាន​ពិការភាព រាជរដ្ឋាភិបាល ក៏​បាន​បង្កើត​ច្បាប់ ស្ដីពី​កិច្ចការពារ និង​លើកកម្ពស់​សិទ្ធិ​ជនពិការ ដែល​បង្ហាញ​ពី​ការយកចិត្តទុកដាក់ អំពី​សុខទុក្ខ និង​ធ្វើ ឱ្យ ជីវភាព​រស់នៅ​របស់​បងប្អូន ឱ្យ​មាន​ភាពប្រសើរឡើង ព្រម​ទាំង​ការ​គាំពារ​ផងដែរ ជា​ពិសេស​ខេត្ត​ប៉ៃលិន​យើង​ត្រូវបាន រាជរដ្ឋាភិបាល បាន​អនុញ្ញាតិ​ឲ្យ​សាកល្បង និង​ដំណើរការ​ផ្តល់​ប័ណ្ណ​សង្គមកិច្ច និង​ផ្តល់​របប​គោលនយោបាយ​ជនពិការ ក្រីក្រ​ក្នុង​សហគមន៍​មុន​ខេត្ត​នានា​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ឆ្នាំ ២០១៦​មក ។​

​បើ​តាម​របាយការណ៍រ​បស់​លោក អ៊ិត ពេន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​ប៉ៃលិន បាន អោយដឹងថា​៖ ប្រាក់ឧបត្ថម្ភ​គោលនយោបាយ​ជូន​ដល់​ជនពិការ​ក្រីក្រ​ក្នុង​ក្រុង​ប៉ៃលិន សរុប​ចំនួន ៥៤០​នាក់ ស្រី ១៨២​នាក់ ដែល​ក្នុងនោះ ឃុំ​ស្ទឹងត្រង់ ចំនួន​១៣៥​នាក់ ស្រី​៣៧​នាក់ ជន​មាន​ពិការភាព​ដែល​ត្រូវ ទទួល​ប្រាក់​ឧបត្ថម្ភ ១២​ខែ ចំនួន ៤៧​នាក់ ស្រី ១៤​នាក់ និង ៦​ខែ ចំនួន ៨៨​នាក់ ស្រី ២៣​នាក់ ឃុំ​សាលា​ក្រៅ​ចំនួន ១១៧​នាក់ ស្រី ៥៩​នាក់ ជន​មាន​ពិការភាព​ដែល​ត្រូវ​ទទួល​ប្រាក់​ឧបត្ថម្ភ​១២​ខែ​ចំនួន​៧៥​នាក់ ស្រី​៣៤​នាក់ និង ៦​ខែ ចំនួន ៤២​នាក់ ស្រី​២៥​នាក់ ឃុំ​អូរអណ្ដូង​ចំនួន​១៤​នាក់ ស្រី​៥​នាក់ ជន​មាន​ពិការភាព​ដែល​ត្រូវ​ទទួល​ប្រាក់​ឧបត្ថម្ភ ១២​ខែ ចំនួន ១០​នាក់ ស្រី ៥​នាក់ និង ៦​ខែ ចំនួន ៤​នាក់ និង​ឃុំ​ស្ទឹង​កាច់ ចំនួន ២៧៤​នាក់ ស្រី ៣៧​នាក់ ជន​មាន​ពិការភាព​ដែល​ត្រូវ​ទទួល ប្រាក់ឧបត្ថម្ភ ១២​ខែ ចំនួន ១៥១​នាក់ ស្រី ៤៩​នាក់ និង ៦​ខែ ចំនួន ១២៣​នាក់ ស្រី ៣២​នាក់​។​
​ដោយ​÷​សេន ត​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.