ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់

នាយ​ឧត្តមសេនីយ៍ សៅ សុខា ដឹកនាំ​មន្ដ្រី​ជំនាញ​ពាក់ព័ន្ធ ចុះ​ពិនិត្យ​បទល្មើស​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​រដ្ឋ នៅ​ជម្រក​សត្វ​ព្រៃភ្នំ​ណាំ​លៀរ ខេត្ត​មណ្ឌលគិរី

នាយ​ឧត្តមសេនីយ៍ សៅ សុខា ដឹកនាំ​មន្ដ្រី​ជំនាញ​ពាក់ព័ន្ធ ចុះ​ពិនិត្យ​បទល្មើស​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​រដ្ឋ នៅ​ជម្រក​សត្វ​ព្រៃភ្នំ​ណាំ​លៀរ ខេត្ត​មណ្ឌលគិរី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​មណ្ឌលគិរី​)៖ អនុវត្តតាម​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០២៤​នេះ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ​អញ្ជើញ​ចុះ​ពិនិត្យ​បទល្មើស​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ ដែល​បាននិងកំពុង​កើតមានឡើង​នៅក្នុង​ភូមិសាស្ត្រ ដែល​ជម្រក​សត្វ​ព្រៃភ្នំ​ណាំ​លៀរ ស្ថិតនៅក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី​។​

​គួរ​ជម្រាប​ថា ទាក់ទិន​បទល្មើស​ទន្ទ្រាន​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​នេះ កម្លាំង​សមត្ថកិច្ច​ក៏​កំពុង​បើក​ប្រតិបត្តិការ​បោសសម្អាត និង​ចាត់វិធានការ​ច្បាប់ ចំពោះ​ជន​ខិលខូច​ដែល​ធ្វើ​សកម្មភាព​បែប​នេះ នៅ​ខេត្ត​ពោធិ៍សាត់​ផងដែរ​។​
​នាយ​ឧត្តមសេនីយ៍ សៅ សុខា ធ្លាប់បាន​អះអាង និង​ដាក់បទបញ្ជា​ដល់​កងកម្លាំង​ប្រដាប់អាវុធ​ដែល​ចូលរួម​ប្រតិបត្តិការ​នេះ ត្រូវ​បំពេញ​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​ព្រមាន​ដល់​អ្នក​ដែល​នៅ​ពីក្រោយ​ខ្នង​ត្រូវ​ដកខ្លួន​ចេញពី​បន្ទាន់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.