ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ស្ពាន​អាកាស​មរតក​តេជោ គឺជា​សមិទ្ធផល​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​មួយ​បន្ថែមទៀត ដែល​នឹង​ដាក់​ឱ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន នា​ថ្ងៃ​ទី​១ មេសា ២០២៤ មុន​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ​

ស្ពាន​អាកាស​មរតក​តេជោ គឺជា​សមិទ្ធផល​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​មួយ​បន្ថែមទៀត ដែល​នឹង​ដាក់​ឱ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន នា​ថ្ងៃ​ទី​១ មេសា ២០២៤ មុន​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ស្ពាន​អាកាស​នេះ មាន​ទីតាំង​ស្ថិតនៅ​ចំណុចប្រសព្វ​រវាង​មហាវិថី​សម្តេច​តេជោ ហ៊ុន សែន មហាវិថី​ព្រះមុនីវង្ស និង​មហាវិថី​យោធពលខេមរភូមិន្ទ (​ផ្លូវ​២៧១) ស្ថិតក្នុង​មូលដ្ឋាន​ខណ្ឌ​មានជ័យ និង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដែល​សាងសង់​ដោយ​ក្រុម​វិស្វករ​ខ្មែរ​នៃ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា (OCIC) ដោយ​ក្នុង​នោះ ស្ពាន​អាកាស​ជាន់​ទី​២ ដែល​ត​ភ្ជាប់​ពី​មហាវិថី​សម្តេច​តេជោ ហ៊ុន សែន មក មហាវិថី​ព្រះមុនីវង្ស ដោយ​បច្ចុប្បន្ន​សាងសង់​សម្រេច​បាន​ប្រមាណ ៨០% ដោយ​គ្រោង​បញ្ចប់​ការសាងសង់​នៅ​ចុង​ខែ​មីនា ឆ្នាំ​២០២៤ ខាងមុខនេះ ហើយ​នឹង​ដាក់​ឱ្យ​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន នៅ​មុនពេល​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ នាពេលខាងមុខ ដើម្បី​ចូលរួម​ចំណែក ក្នុង​ការកាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍ និង​បង្កលក្ខណៈ​ងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ជាពិសេស ជំរុញ​ដល់​ការបែងចែក​ផ្លែផ្កា​សេដ្ឋកិច្ច​ប្រកបដោយ​សមធម៌​ជូន​ប្រជាពលរដ្ឋ ។​

​ផ្លូវ គឺជា​អាទិភាព​គន្លឹះ​ទី​២ នៅក្នុង​អាទិភាព​គន្លឹះ​ទាំង​៥ “​មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា​” នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី ៧ ដោយ​កិច្ចការ​អាទិភាព​ទី​២ ក្នុង​បញ្ច​កោណ​ទី​២ គឺ​ការលើកកម្ពស់​ការតភ្ជាប់ និង​ការបង្កើន​ប្រសិទ្ធភាព​នៃ​វិស័យ​ដឹកជញ្ជូន បាន​ផ្តោត​គោលដៅ​យុទ្ធសាស្ត្រ​លើ​ការបង្កើន​ប្រសិទ្ធភាព​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​, ការកសាង និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី ។ សមិទ្ធផល​នេះ ក៏​នឹង​ជួយ​កាត់បន្ថយ​ចំណាយ​លើ​ឥន្ធនៈ​ដោយសារ​ការកកស្ទះ ចំណេញ​ពេលវេលា និង​សម្រួល​ដល់​ការធ្វើដំណើរ​ប្រកប​ការងារ ជាពិសេស ការជួយ​លើកកម្ពស់​ការកសាង​សេដ្ឋកិច្ច​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ផង​ដែរ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.