ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រកាស​ហាមឃាត់​ការ​លេងល្បែង​ជះ​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ និង​ការ​វាយ​ដោយ​រំពាត់ អុជ​ផាវ ឬ​ឧបករណ៍​ផ្សេងៗ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ

រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រកាស​ហាមឃាត់​ការ​លេងល្បែង​ជះ​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ និង​ការ​វាយ​ដោយ​រំពាត់ អុជ​ផាវ ឬ​ឧបករណ៍​ផ្សេងៗ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ដើម្បី​រក្សាបាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ក្នុង​រាជធានី​ភ្នំពេញ ក៏ដូចជា​រក្សាបាន​នូវ​ប្រពៃណីជាតិ និង​សេចក្ដីថ្លៃថ្នូរ​ដ៏​ផូរផង់​របស់​ជាតិ​យើង រដ្ឋបាល​រាជធានី​ភ្នំពេញ បានប្រកាស​ហាមឃាត់​ការលេង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ និង​ការ​លេងល្បែង​ជះ​ទឹក ការ​ជះ​ទឹក​មាន​ពណ៌ ឬ​ទឹក​កខ្វក់ គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ និង​ការ​វាយ​ដោយ​រំពាត់ ឬ​ឧបករណ៍​ផ្សេងៗ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ជាពិសេស​ក្មួយៗ ជា​យុវជន​យុវនារី សិស្ស និស្សិត និង​កម្មករ កម្មការិនី​ទាំងអស់​ដូចជា​៖

​ទី​១៖ ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​មិន​ត្រូវ​បើកបរ​ក្នុងស្ថានភាព​ស្រវឹង ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ផ្សេងៗ​។​
​ទី​២៖ ហាម​ដាច់ខាត​ការលេង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​។​
​ទី​៣៖ ហាមឃាត់​ការ​លេងល្បែង​ជះ​ទឹក ការ​ជះ​ទឹក​មាន​ពណ៌ ឬ​ទឹក​កខ្វក់ គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ និង​ការ​វាយ​ដោយ​រំពាត់ ឬ​ឧបករណ៍​ផ្សេងៗ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើដំណើរ​តាម​យានយន្ត ព្រោះ​អាច​នាំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ប៉ះពាល់​ដល់​អាយុជីវិត បង្ក​របួសស្នាម ឬ​ខូចខាត​ទ្រព្យសម្បត្តិ​។​ល​។​
​ទី​៤៖ ហាមឃាត់​ការ​នាំចូល ចែកចាយ ទិញ​លក់ និង​អុជ​ផាវ ព្រមទាំង​គ្រឿងផ្ទុះ​គ្រប់​ប្រភេទ​ដែល​អាច​បង្ក​ឱ្យ មាន​ការភ្ញាក់ផ្អើល បង្ក​អសន្តិសុខ និង​ប៉ះពាល់​សណ្ដាប់ធ្នាប់ ព្រមទាំង​សុវត្ថិភាព​បងប្អូន​ប្រជាពលរដ្ឋ និង​អ្នកដំណើរ​។​
​ទី​៥៖ ចូលរួម​ទប់ស្កាត់​គ្រោះ​អគ្គិភ័យ ដោយ​ប្រុងប្រយ័ត្ន និង​ម្ចាស់ការ​ខ្ពស់​ចំពោះ​ភ្លើងទៀន ធូប ភ្លើងចង្ក្រាន ចរន្ត​អគ្គិសនី ដើម្បី​រក្សាបាន​នូវ​ទ្រព្យសម្បត្តិ អាយុជីវិត​ផ្ទាល់ខ្លួន និង​អ្នក​ដទៃ​។​
​ទី​៦៖ លើកទឹកចិត្ត​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​យុវជន យុវនារី ចូលរួម​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​ឱ្យបាន ច្រើន​កុះករ​៕
​ខាងក្រោម​នេះ​ជា​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​៖

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.