ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់

មន្ត្រីរាជការ និង​មន្ត្រី​កិច្ចសន្យា​ចំនួន​២៧៦​នាក់ ធ្វើតេស្ត​ពិនិត្យ​រក​សារធាតុ​ញៀន​នៅ​សាលាខេត្ត​ស្វាយរៀង

មន្ត្រីរាជការ និង​មន្ត្រី​កិច្ចសន្យា​ចំនួន​២៧៦​នាក់ ធ្វើតេស្ត​ពិនិត្យ​រក​សារធាតុ​ញៀន​នៅ​សាលាខេត្ត​ស្វាយរៀង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ស្វាយរៀង​)៖ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០២៤ ឯកឧត្តម ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាលខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ដឹកនាំ​មន្ត្រី​រាជការ និង​មន្ត្រី​កិច្ចសន្យា មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត ទីចាត់ការ និង​អង្គភាព​ចំណុះ​សាលាខេត្ត ធ្វើតេស្ត​ពិនិត្យ​រក​សារធាតុ​ញៀន ស្ថិត​នៅ​សាលប្រជុំ​អាគារ ឃ សាលាខេត្ត សរុប​ចំនួន​២៧៦​នាក់ ដោយ​ចែក​ជា​ពី​ពេល​គឺ ធ្វើតេស្ត​នៅ​ពេល​ព្រឹក និង​នៅ​ពេល​រសៀល​។​

​សូមបញ្ជាក់​ថា រដ្ឋបាល​ខេត្ត​ស្វាយរៀង បាន​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​បទបញ្ជា​របស់​សម្តេច​ម​ហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី ក្នុង​ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នៅតាម​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដោយ​បាន​សហការ​រៀប​ចំ​ជាមួយ​មន្ត្រី​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង ក្នុងការ​ធ្វើ​តេស្ត​ស្វែងរក​សារធាតុ​ញៀន​ខុសច្បាប់ ក្នុង​ជួរ​មន្ត្រី​រដ្ឋបាល​ខេត្ត​ស្វាយរៀង​។​

​ជាមួយគ្នានេះ រដ្ឋបាល​ខេត្ត​សូម​កោតសរសើរ ព្រមទាំង​វាយ​តម្លៃ​ខ្ពស់​ចំពោះ លោក លោកស្រី មន្ត្រីរាជការ និង​មន្ត្រី​កិច្ចសន្យា មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត ទីចាត់ការ និង​អង្គភាព​ចំណុះ​សាលាខេត្ត​ខេត្ត​ស្វាយរៀង ដែល​បាន​ចូលរួម​ធ្វើតេស្ត​រក​សារធាតុ​ញៀន​ខុសច្បាប់ និង​ទទួលបាន​លទ្ធផល​គាប់ប្រសើរ​ដោយ​លទ្ធផល​អវិជ្ជមាន​ទាំងអស់​នៅ​ពេល​ព្រឹក​នេះ ដោយ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​សារធាតុ​ញៀន​ខុសច្បាប់​សូម្បី​ម្នាក់ នេះ​ជា​គំរូ​ដ៏​ប្រសើរ​ក្នុង​សង្គម ដើម្បី​រួមគ្នា​ប្រយុទ្ធប្រឆាំង​នឹង​គ្រឿងញៀន​ខុសច្បាប់ ឱ្យអស់​ចេញពី​សង្គម​កម្ពុជា​យើង​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.