ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ​អញ្ជេីញចូលរួមរៀបចំ និងពិនិត្យកម្មវិធីធ្វើតេស្តកាយសម្បទាបេក្ខជនសិក្ខាកាមចំនួន​ ១០រូប ត្រៀមចេញទៅបណ្ឌិត្យសភាយោធាអូស្រ្តាលី (ADFA/RMC-D) និងមហាវិទ្យាល័យកងទ័ពជើងទឹកភូមិន្ទអូស្រ្តាលី ក្រោមការសហការជាមួយក្រុមសម្របសម្រួលកិច្ចសហប្រតិបត្តិការយោធា (Military Cooperation Coordination Group - MCCG)។ នៅពហុកីឡាដឮដ្ឋានជាតិអូឡាំពិក​ រាជធានីភ្នំពេញ ថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦។ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញចូលរួមទិវា ANZAC Day រំលឹកការចងចាំ ដល់ទាហានអូស្ត្រាលី និងនូវែលសេឡង់ ដែលបានពលីក្នុងសម័យសង្គ្រាម​ ដែលបានរៀបចំនៅ ស្ថានទូតអូស្ត្រាលី រាជធានីភ្នំពេញ។ នាថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦។ ==> ការបំពេញកាតព្វកិច្ចយោធា នឹងត្រូវធ្វើឡើងស្របតាមតម្រូវការយោធាប្រចាំឆ្នាំ ជាមួយគ្នានេះ យុវជនដែលទទួលបានការហ្វឹកហ្វឺនក្នុងការចូលបំពេញកាតព្វកិច្ចយោធា នឹងទទួលបានការបណ្តុះបណ្តាលផ្នែកវិន័យ សីលធម៌ និងការធ្វើការជាក្រុម ដែលជាផលរួមក្នុងសង្គមនៃធនធានមនុស្ស។ ==> អភិបាលខេត្តប៉ៃលិន ដឹកនាំក្រុមការងារចុះពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំក្នុងកាលៈទេសៈដែលស្ថានការណ៍ពិភពលោកកំពុងជួបវិបត្តិនេះ គឺជាផ្លែផ្កានៃផលលាភសុខសន្តិភាព ==> ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ស្នងការនគរបាលខេត្តកំពង់ចាម ត្រូវតែយកចិត្តទុកដាក់ស្រាវជ្រាវ ដើម្បីឈានទៅចាប់ខ្លួនជនពាក់ព័ន្ធចំពោះករណីរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត! ==> ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តត្បូងឃ្មុំ ==> ឃាត់ខ្លួនជនសង្ស័យ៤០នាក់ពាក់ព័ន្ធករណី Online Scams ក្នុងអគារ BAOLI INTER CITY ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ==> អភិបាល​រាជធានីភ្នំពេញ ណែនាំឱ្យមន្ត្រី​ និងកងកម្លាំងចំណុះឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តការងារបន្ថែមទៀត ==> សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខលោកតា ពុត សឿន ឪពុកធម៌របស់សម្តេចតេជោ ហ៊ុន សែន ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជាតិតេជោសន្តិភាព

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នា​ល្ងាច ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២៤ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេ​ពេញ បាន​រៀបចំ​ពិធី​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងមូល ដែល​បាន​លះបង់​កម្លាំងកាយ​កម្លាំង​ចិត្ត​បំពេញ​ភារកិច្ច​យ៉ាង​ហត់​នឿយ ពេញ​មួយ​ឆ្នាំ​កន្លងមក និង​ជា​ការ​បង្កលក្ខណៈ​ឲ្យ​កងកម្លាំង បាន​ចូលរួម​អបអរសាទរ ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ជា​មុន ដើម្បី​ទុក​ពេលវេលា ការពារ​ប្រជាពលរដ្ឋ​ក្នុង​ថ្ងៃ​បុណ្យចូលឆ្នាំ​ជាក់ស្តែង​មកដល់ ដែល​នៅក្នុង​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ជា​កិត្តិយស​យ៉ាងច្រើន​កុះករ ពី​សំណាក់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក​ឧកញ៉ា លោក លោកស្រី អាជីវករ ពាណិជ្ជករ ដែល​តែងតែ​ស្រលាញ់​គាំទ្រ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ផង​ដែរ​។

​ព្រម​ជាមួយ​គ្នា​នោះ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏​បាន​មូលមតិ​គ្នា​ជាមួយ​អតីត​មិត្តភក្តិ​រួម​ជំនាន់​សាលា​បាក់​ទូ​កនា​ទសវត្ស​ឆ្នាំ​១៩៨០ គោរព​អញ្ជើញ អតីត​លោកគ្រូ​អ្នកគ្រូ​សាលា​បាក់​ទូក​ធ្លាប់​បង្រៀន​ជំនាន់​ពួកខ្លួន ដែល​នៅ​មាន​វត្តមាន ចំនួន​៤០​នាក់ មក​ចូលរួម​ជួបជុំ ពិសារ​អាហារ​រួមគ្នា និង​រៀបចំ​អំណោយ​ជូន​ដល់​ពួកគាត់​ទាំង​៤០​នាក់ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន ថវិកា​ចំនួន​៥០​ម៉ឺន​រៀល​, ទឹកក្រូច​ដប ០១​កេស​, ទឹកដោះគោ​បឺត ០១​កេស រួម​ទាំង​ថ្នាំពេទ្យ​០១​ឈុត ។ កាយវិកា​ប្រកបដោយ​គុណធម៌​ចំពោះ​អតីត លោកគ្រូ​អ្នកគ្រូ នា​ឱកាស​នេះ គឺ​ក្រុម​អតីត​មិត្តភក្តិ​រួម​ជំនាន់​សាលា​បាក់​ទូក ផ្តួចផ្តើម​ប្រមូលផ្តុំ​គ្នា​ឡើង ដោយ​លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង តែងតែ​ប្រារព្ធ​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ ចាប់តាំងពី​ឆ្នាំ​២០១៤​មក និង​តែងតែ​បំពេញ​សកម្មភាព​មនុស្សធម៌​រួមគ្នា កសាង​សមិទ្ធិផល​នានា​ក្នុង​សាលា​បាក់​ទូក​រួមគ្នា និង​ជា​ពិសេស គឺ​តែងតែ​រួម​សាមគ្គី ចែករំលែក ធនធាន​ជួយ​គ្នា គ្រប់​ពេល​ដែល អតីត​លោកគ្រូ​អ្នកគ្រូ និង​មិត្ត​ក្នុង​ក្រុម ជួប​ការលំបាក ស្រប​តាម​ពាក្យស្លោក​ប្រចាំ​ក្រុម ដែល​បង្កើត​ឡើង​ថា “​សាមគ្គី​មិត្តភាព បង្កើត​ចិត្តរ​មនា ចែករំលែក​ជួយ​គ្នា គ្រប់​គ្រា​លំបាក​”៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.