ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ចុះ​ពិនិត្យ និង​វាយតម្លៃ​ដោយ​ផ្ទាល់​លើ​គម្រោង​វិនិយោគ​ទេសចរណ៍​ចំនួន​១៣​កន្លែង ក្នុង​តំបន់ការពារធម្មជាតិ នៅ​ខេត្ត​ពោធិ៍សាត់

​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ចុះ​ពិនិត្យ និង​វាយតម្លៃ​ដោយ​ផ្ទាល់​លើ​គម្រោង​វិនិយោគ​ទេសចរណ៍​ចំនួន​១៣​កន្លែង ក្នុង​តំបន់ការពារធម្មជាតិ នៅ​ខេត្ត​ពោធិ៍សាត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ លោក​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន នា​ថ្ងៃ​អាទិត្យ ទី​២៤ ខែ​មីនា ឆ្នាំ​២០២៤ បាន​ចុះ​ពិនិត្យ និង​វាយតម្លៃ​រកឃើញ​ថា​គម្រោង​វិនិយោគ​១៣​កន្លែង ត្រង់​ចំណុច​ភ្នំ​១៥០០ ស្ថិតនៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស ភូមិសាស្ត្រ​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​។​

​ដែល​ក្នុងនោះ មាន​គម្រោង​ចំនួន​៣ ស្ថិតនៅក្នុង​តំបន់​ស្នូល នៃ​តំបន់ការពារធម្មជាតិ ដែល​ទី​១៖ មាន​ផ្ទៃដី​ទំហំ ៩.៨៦​ហិកតា​,​ទី​២៖ ផ្ទៃដី​៩.៦៧ ហិកតា និង​ទី​៣៖ មាន​ផ្ទៃដី ៨.៦៧​ហិកតា​, គម្រោង​២​កន្លែង​ទៀត នៅជាប់​តំបន់​ស្នូល ដី​ទំហំ​ចំនួន ៨.៦២​ហិកតា​, មាន​ផ្ទៃដី​ទំហំ ៧.០៧៩​ហិកតា ,​និង​៨​គម្រោង​ទៀត​នៅ​តំបន់​ទឹក​ធ្លាក់ ក្រពើ​ពីរ ដែល​មាន​ផ្ទៃដី​ប្រមាណ​ជាង​៦០​ហិកតា​។​

​លោក​បណ្ឌិត អ៊ាង សុផល្លែត បាន​ថ្លែងថា ដោយ​មាន​បទបញ្ជា​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្រសួង​បរិស្ថាន បាន​ដាក់ចេញ​នូវ​វិធានការ​ចុះ​ត្រួតពិនិត្យ​និង​វាយតម្លៃ លើ​ការគោរព​ច្បាប់​និង​ធនធានធម្មជាតិ ចំពោះ​គម្រោង​វិនិយោគ​ទេសចរណ៍​នានា ស្ថិតនៅក្នុង​តំបន់ការពារធម្មជាតិ​។​

​លោក​រដ្ឋមន្ត្រី​បានលើកឡើង​បន្ថែមថា ក្រសួង​នឹង​ដកហូត​មក​វិញ និង​ធ្វើ​ការដាំ​ស្តារ​ព្រៃឈើ​ឡើងវិញ លើ​គម្រោង​វិនិយោគ​ណា ដែល​ត្រូវបាន​ពិនិត្យ​និង​វាយតម្លៃ​ឃើញថា គម្រោង​មិន​បាន​អនុវត្តតាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល និង​ទុក​ចោល មិនបាន​ដំណើរ​ការអភិវឌ្ឍ​ជាច្រើន​ឆ្នាំកន្លងមក​។​

​សូមបញ្ជាក់​ថា អនុលោម​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក្រសួង​បរិស្ថាន បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន ២០២៣-២០២៨ ដែល​បាន​ផ្តោត​លើ​មុំ​ចំនួន​៣ គឺ​ភាព​ស្អាត ភាព​បៃតង និង​ចីរភាព​។​

​លោក​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​លើកឡើង​ថា ដើម្បី​ទទួល​បាន​ភាព​បៃតង​របស់​កម្ពុជា គឺ​យើង​ត្រូវ​រួមចំណែក​ធ្វើយ៉ាងណា​ដាំ​ដុះ​ដើមឈើ ឱ្យបាន​ច្រើន​នៅក្នុង​ប្រទេស​កម្ពុជា ឆ្ពោះទៅ​សម្រេច​បាន​ការបង្កើន​គម្រប​ព្រៃឈើ​ចំនួន​៦០% នៅ​ឆ្នាំ​២០៥០ ហើយ​ដើម្បី​សម្រេច​គោលដៅ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួង​បរិស្ថាន​បាន​ដាក់ចេញ​នូវ​យុទ្ធានាការ ដាំ​ដើមឈើ​យ៉ាងតិច​ចំនួន ១​លាន ដើម​ក្នុង​១​ឆ្នាំ ដោយ ប្រជាពលរដ្ឋ អាច​ទទួលបាន​កូនឈើ​យក​ទៅ​ដាំ ដោយ​ឥតគិតថ្លៃ​ពី​ក្រសួង​បរិស្ថាន ដើម្បី​យក​ទៅ​ដាំ​ស្តារ​ព្រៃ ដាំ​នៅតាម​សហគមន៍ លំនៅឋាន សាលារៀន វត្ត​អារាម​ជាដើម ចាប់ពី​រដូវវស្សា ឆ្នាំ​២០២៤​នេះ​តទៅ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.