ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​បញ្ចុះ​ខណ្ឌសីមា ពុទ្ធា​ភិ​សេក និង​សម្ពោធ​សមិទ្ធិផល​នានា នៅ​វត្ត​សាល​វនរ​ង្សី តម្លៃ​ជិត​៥២​ម៉ឺន​ដុល្លារ​, តំណាងរាស្ត្រ មាស សុភា ថ្លែងថា ការកសាង​សមិទ្ធិផល​នេះ ជា​ចំណុច​វិជ្ជមាន នៃ​ការរីកចម្រើន​របស់​កម្ពុជា

​បញ្ចុះ​ខណ្ឌសីមា ពុទ្ធា​ភិ​សេក និង​សម្ពោធ​សមិទ្ធិផល​នានា នៅ​វត្ត​សាល​វនរ​ង្សី តម្លៃ​ជិត​៥២​ម៉ឺន​ដុល្លារ​, តំណាងរាស្ត្រ មាស សុភា ថ្លែងថា ការកសាង​សមិទ្ធិផល​នេះ ជា​ចំណុច​វិជ្ជមាន នៃ​ការរីកចម្រើន​របស់​កម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះវិហារ​)៖ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០២៤ សមិទ្ធិផល​នានា នៅ​វត្ត​សាល​វនរ​ង្សី ហៅ​វត្ត​ស្រយង់​កោះ​កេរ ស្ថិតនៅក្នុង​ឃុំ​ស្រ​យង់ ស្រុក​គូលែន ខេត្ត​ព្រះវិហារ ដែល​សាងសង់​អស់​ថវិកា​ចំនួន​៥១,៤៦៥០​ដុល្លារ ត្រូវបាន​រៀបចំ​ពិធី បញ្ចុះ​ខណ្ឌសីមា ពុទ្ធា​ភិ​សេក និង​ឆ្លង​ជា​ផ្លូវការ ក្រោម​វត្តមាន​លោក មាស សុភា អ្នកតំណាងរាស្ត្រ​មណ្ឌល​ព្រះវិហារ និង​ជា​ឧត្តម​ទីប្រឹក្សា​ផ្ទាល់ ព្រះមហាក្សត្រ ដោយ​មាន​ការ ចូលរួម​ពី​លោក ប្រាក់ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ ព្រមទាំង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ​ជាច្រើន អង្គ​/​អ្នក​។​

​នៅក្នុង​ឱកាស​នេះ​ដែរ លោក មាស សុភា បាន​ថ្លែង​ផ្តាំផ្ញើ​នៅ​ការសួរសុខទុក្ខ ដោយ​ក្តី​នឹករលឹក ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​ឧត្តម​ទីប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា សម្តេច​រដ្ឋសភាធិបតី ឃួន សុ​ដា​រី ប្រធានរដ្ឋសភាជាតិ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោកស្រី​បណ្ឌិត នៅក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​រោង ដែល​នឹង​មក​ដល់​នៅ​ពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

​លោក មាស សុភា ក៏​បាន​ថ្លែង​កោតសរសើរ​ដល់​លោក​ចៅអធិការ អាចារ្យ គណៈកម្មាការ អាជ្ញាធរ​ភូមិ ឃុំ ស្រុក តាជី យាយជី សប្បុរសជន និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ទាំងអស់ ដែល​បាន​ចូលរួម កសាង​សមិទ្ធិផល នៅក្នុង​វត្ត​រួមមាន​៖ ព្រះវិហារ​ចំនួន​១ ខ្លោងទ្វា​ផ្លូវ​ចូល និង​គុជ​សា​គុជ​សី​ចំនួន​២ កុដិ​ចំនួន​២​ខ្នង ផ្លូវ​បេតុង​ប្រវែង​៩៥​ម៉ែត្រ របង​បេតុង​ប្រវែង​២៣០​ម៉ែត្រ ភ្លើង​សូ​ឡា​៦០​ដើម អណ្ដូង និង​អាង​ស្តុក​ទឹក​១​កន្លែង ឃ្លាំង​ដាក់​សម្ភារៈ​១​កន្លែង សរុប​ថវិកា​សាងសង់​អស់​៥១,៤៦៥០​ដុល្លារ​។​

​លោក មាស សុភា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ព្រះវិហារ និយាយ​រួម​នៅ​ឃុំ​ស្រ​យង់ ស្រុក​គូលែន ដែល​កាលពី​ខែកក្កដា ឆ្នាំ​២០២៣​កន្លងមកនេះ បាន​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៧ ហើយ​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា រហូត​ឈ្នះឆ្នោត ហើយ​ក្នុងនោះ​រូបលោក បាន​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ ខេត្ត​ព្រះវិហារ ក៏​បាន​ជាប់ឆ្នោត​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តព្រះវិហារ​ផងដែរ​។ ហើយ​ការ​ឈ្នះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា បានអនុញ្ញាត​គណបក្ស​ប្រជាជន​កម្ពុជា រៀបចំ​នៅ​រាជរដ្ឋាភិបាល​ថ្មី អាណត្តិ​ទី​៧ ដែល​ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី​។​

​លោក មាស សុភា បាន​ថ្លែង​បញ្ជាក់ទៀតថា ការកសាង​សមិទ្ធិផល​នៅក្នុង​វត្ត​ថ្ងៃនេះ គឺជា​ចំណុច​វិជ្ជមាន នៃ​ការរីកចម្រើន​របស់​ប្រទេស​កម្ពុជា តាំង​ពុទ្ធចក្រ ទាំង​អាណាចក្រ លើ​មូលដ្ឋាន​នៃ​សុខសន្តិភាព តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ​កន្លងមកនេះ របស់​សម្តេច​តេជោ ហ៊ុន សែន​។ លោក​ថា ផ្នែក​អាណាចក្រ​ទោះបី​ដូរ​នាយករដ្ឋមន្ត្រី ប៉ុន្តែ​យើង​ឃើញថា គោលនយោបាយ​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា គឺ​នៅ​ដដែល គ្រាន់តែ​អាណត្តិ​ទី​៧​នេះ ផ្ទេរ​ពី​ចតុកោណ​មក​បញ្ច​កោ​ណ​។​

​លោក មាស សុភា ក៏​បាន​ថ្លែង​អំពាវនាវ​ឲ្យ​បន្ត​ចូលរួម​ថែ​ក្សា​សុខសន្តិភាព ដែល​ដណ្តើម​បាន​តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ និង​ប្រឆាំង​ដាច់ខាត អ្នក​ដែល​បំផ្លាញ​សុខសន្តិភាព សូម​បន្ត​គាំទ្រ​នូវ​យុទ្ធសាស្ត្រ បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល ដែល​ពេល​នេះ កំពុង​ស៊ីជម្រៅ​ការកែទម្រង់ បន្ត​ចូលរួម​គាំទ្រ​ការអនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព ពិសេស​អំពើ​ហិង្សា​ក្នុង​គ្រួសារ បញ្ហា​គ្រឿងញៀន ល្បែងស៊ីសង​ខុសច្បាប់ និង​បញ្ហា​ផ្សេងៗ​ទៀត ឲ្យបាន​ល្អ​។​

​លោក មាស សុភា ក៏​បាន​ប្រគេន​បច្ច័យ​ព្រះសង្ឃ​ចំនួន​៥,០០០,០០០​រៀល និង​៣០០​ដុល្លារ សិស្សានុសិស្ស​ចំនួន​៦២០​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​សៀវភៅ​២​ក្បាល បិច​២​ដើម និង​ថវិកា​៥០០០​រៀល លោកគ្រូ អ្នកគ្រូ​៥៨​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​សៀវភៅ​២​ក្បាល សា​រ៉ុង​១ បិច​២​ដើម និង​ថវិការ​៣០០០០​រៀល លោកតា លោកយាយ​ចំនួន​១០០​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ក្រណាត់ស​១​ដុំ ថវិកា​១០,០០០​រៀល ប្រជាពលរដ្ឋ​ចំនួន​២០០​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​សា​រ៉ុង​១ និង​ថវិកា​១០,០០០​រៀល ព្រមទាំង​ប្រគេន និង​ជូន​ប័ណ្ណសរសើរ ដល់​សប្បុរសជន​ដែល​បាន​ចំណាយ​ថវិកា ចូលរួម​កសាង​វត្ត​ជាច្រើន​អង្គ​/​អ្នក​ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.