ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ​អញ្ជេីញចូលរួមរៀបចំ និងពិនិត្យកម្មវិធីធ្វើតេស្តកាយសម្បទាបេក្ខជនសិក្ខាកាមចំនួន​ ១០រូប ត្រៀមចេញទៅបណ្ឌិត្យសភាយោធាអូស្រ្តាលី (ADFA/RMC-D) និងមហាវិទ្យាល័យកងទ័ពជើងទឹកភូមិន្ទអូស្រ្តាលី ក្រោមការសហការជាមួយក្រុមសម្របសម្រួលកិច្ចសហប្រតិបត្តិការយោធា (Military Cooperation Coordination Group - MCCG)។ នៅពហុកីឡាដឮដ្ឋានជាតិអូឡាំពិក​ រាជធានីភ្នំពេញ ថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦។ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញចូលរួមទិវា ANZAC Day រំលឹកការចងចាំ ដល់ទាហានអូស្ត្រាលី និងនូវែលសេឡង់ ដែលបានពលីក្នុងសម័យសង្គ្រាម​ ដែលបានរៀបចំនៅ ស្ថានទូតអូស្ត្រាលី រាជធានីភ្នំពេញ។ នាថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦។ ==> ការបំពេញកាតព្វកិច្ចយោធា នឹងត្រូវធ្វើឡើងស្របតាមតម្រូវការយោធាប្រចាំឆ្នាំ ជាមួយគ្នានេះ យុវជនដែលទទួលបានការហ្វឹកហ្វឺនក្នុងការចូលបំពេញកាតព្វកិច្ចយោធា នឹងទទួលបានការបណ្តុះបណ្តាលផ្នែកវិន័យ សីលធម៌ និងការធ្វើការជាក្រុម ដែលជាផលរួមក្នុងសង្គមនៃធនធានមនុស្ស។ ==> អភិបាលខេត្តប៉ៃលិន ដឹកនាំក្រុមការងារចុះពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំក្នុងកាលៈទេសៈដែលស្ថានការណ៍ពិភពលោកកំពុងជួបវិបត្តិនេះ គឺជាផ្លែផ្កានៃផលលាភសុខសន្តិភាព ==> ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ស្នងការនគរបាលខេត្តកំពង់ចាម ត្រូវតែយកចិត្តទុកដាក់ស្រាវជ្រាវ ដើម្បីឈានទៅចាប់ខ្លួនជនពាក់ព័ន្ធចំពោះករណីរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត! ==> ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តត្បូងឃ្មុំ ==> ឃាត់ខ្លួនជនសង្ស័យ៤០នាក់ពាក់ព័ន្ធករណី Online Scams ក្នុងអគារ BAOLI INTER CITY ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ==> អភិបាល​រាជធានីភ្នំពេញ ណែនាំឱ្យមន្ត្រី​ និងកងកម្លាំងចំណុះឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តការងារបន្ថែមទៀត ==> សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខលោកតា ពុត សឿន ឪពុកធម៌របស់សម្តេចតេជោ ហ៊ុន សែន ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជាតិតេជោសន្តិភាព

សម្ដេច​ក្រឡាហោម ស ខេង ណែនាំ​ដល់​រដ្ឋបាល​គ្រប់​ថ្នាក់ និង​អាជ្ញាធរ​សមត្ថកិច្ច ទូទាំង​ខេត្ត​បាត់ដំបង យកចិត្តទុកដាក់​បំពេ​ញ​ការងារ ពាក់ព័ន្ធ​ការបោះឆ្នោត រួមទាំង​ការរក្សា​ការពារ​សន្តិសុខ

សម្ដេច​ក្រឡាហោម ស ខេង ណែនាំ​ដល់​រដ្ឋបាល​គ្រប់​ថ្នាក់ និង​អាជ្ញាធរ​សមត្ថកិច្ច ទូទាំង​ខេត្ត​បាត់ដំបង យកចិត្តទុកដាក់​បំពេ​ញ​ការងារ ពាក់ព័ន្ធ​ការបោះឆ្នោត រួមទាំង​ការរក្សា​ការពារ​សន្តិសុខ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បាត់ដំបង​)៖ នា​រសៀល​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២៤ សម្ដេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស ចុះ​មូលដ្ឋាន​ខេត្ត​បាត់ដំបង បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កិច្ចប្រជុំ ស្តីពី​ការ​បូកសរុប​លទ្ធផល នៃ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ឆ្នាំ​២០២៤ ក្នុង​ខេត្ត​បាត់ដំបង មណ្ឌល​ភូមិភាគ​ទី​៤ និង​លើក​ទិសដៅ​អនុវត្ត​ផែនការ​រួម​ឆ្ពោះទៅកាន់ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក អាណត្តិ​ទី​៤ នៅ​មហោស្រព​សង្កែ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​។​

​បន្ទាប់ពី​លោក សុខ លូ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​បាត់ដំបង បាន​មានមតិ​ស្វាគមន៍ និង​របាយការណ៍ ស្តីពី​ការ​បូកសរុប​លទ្ធផល នៃ​ការអនុវត្ត​ផែនការ​រួម ឆ្ពោះទៅ​កាន់​ការបោះឆ្នោត​ជ្រើសតាំង សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ និង​លើក​ទិសដៅ​អនុវត្ត​ផែនការ​រួម​ឆ្ពោះទៅ​កាន់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក​អាណត្តិ​ទី​៤​ឆ្នាំ​២០២៤ រួចមក អញ្ជើញ​មានប្រសាសន៍ ក្នុងឱកាស​នោះ សម្តេច​ក្រឡាហោម ស ខេង ក្នុងនាម សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ក្នុងនាម​សម្តេច​ផ្ទាល់ សម្តេច​សម្តែង​នូវ​ការគោរព កោតសរសើរ អរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​អស់លោក លោកស្រី​សមាជិក ព្រឹទ្ធសភា សមាជិក​រដ្ឋសភា លោក លោកស្រី អស់លោក​ជា​ថ្នាក់ដឹកនាំ សមាជិក សមាជិកា​ក្រុមការងារ និង​គណបក្ស​គ្រប់​ថ្នាក់ នៃ​ខេត្ត​បាត់ដំបង និង​សមាជិក​ក្រុមប្រឹក្សា ឃុំ សង្កាត់ ក្នុង​មុខតំណែង​ដែល​ជា​អង្គ​បោះឆ្នោត ព្រមទាំង​អ្នកពាក់ព័ន្ធ​ទាំងអស់​នៃ​គណបក្ស​ខេត្ត ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញ​ការងារ​រួមគ្នា​យ៉ាងសកម្ម ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ជុំវិញ​ការដឹកនាំ របស់​គណបក្ស ពុះពារ​ចូលរួម​ដណ្តើម​បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​យើង ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ កាលពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ កន្លងទៅនេះ​។​

​ក្នុងនាម​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​បាត់ដំបង សម្តេច​ក្រឡាហោម បាន​ឯកភាព​និង​គាំទ្រ​ចំពោះ​របាយការណ៍ បូកសរុប​លទ្ធផល​បោះឆ្នោត​ជ្រើសតាំង​សមាជិក ព្រឹទ្ធសភា នីតិកាល​ទី​៥ ដែល​បាន​ឆ្លុះបញ្ចាំង​អំពី​សកម្មភាព និង​បទពិសោធន៍​ដែល​ក្រុមការងារ និង​គណបក្ស​ខេត្ត​ទទួល​បាន​ក្នុង​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​ដ៏​មាន​សារសំខាន់​នេះ​។​

​យោងតាម​ការប្រកាស​លទ្ធផល​ជា​ផ្លូវការ​នៃ​ការបោះឆ្នោត ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេង​ឆ្នោត​គាំទ្រ​សរុប​គ្រប់​មណ្ឌល​បោះឆ្នោត​តាម​ភូមិភាគ​ទាំង ៨ ចំនួន ១០,០៥២ នៃ​សំឡេងឆ្នោត​បាន​ការសរុប​ចំនួន ១១,៦៩៩ ស្នើ​នឹង ៨៥,៩% ដោយ​ដណ្តើមបាន​អាសនៈ​ក្នុង​ព្រឹទ្ធសភា​ចំនួន ៥៥ អាសនៈ លើ​អាសនៈ​សរុប​ដែល​ត្រូវ​បោះឆ្នោត​តាម​មណ្ឌល​ភូមិភាគ​ទាំង​៨ ចំនួន ៥៨ អាសនៈ​។​

​ក្នុង​នោះ​ខេត្ត​បាត់ដំបង គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ចំនួន​៧០៦ សំឡេង គឺ​កើន​លើស​អង្គ​បោះឆ្នោត​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ចំនួន ២២ សំឡេង ចូលរួម​ធ្វើ ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​អាសនៈ​ព្រឹទ្ធសភា​ក្នុង​មណ្ឌល​ភូមិភាគ​ទី​៤ ចំនួន ៩ អាសនៈ កើន​លើស​ចំនួន​អាសនៈ​កំណត់​ដោយ​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល​ចំនួន​១​អាសនៈ​។​

​សម្តេច​បាន​បន្តថា ជោគជ័យ​ដ៏​ធំធេង​របស់​គណបក្ស ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក ព្រឹទ្ធសភា នីតិកាល​ទី​៥ បាន​បង្ក​លក្ខណសម្បត្តិ​យ៉ាង​រឹងមាំ​សម្រាប់​គណបក្ស​យើង បន្ត​គ្រប់គ្រង​ព្រឹទ្ធសភា ដែល​ជា​ស្ថាប័ន​កំពូល​ដ៏​មាន​សារសំខាន់រ​បស់​ជាតិ ។​

​សម្តេច​បាន​បន្ថែមថា ជោគជ័យ​របស់​គណបក្ស​ក្នុង​ការបោះឆ្នោត ដោយ​សេរី​តាម​គោលការណ៍ នៃ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ក្នុង​ការបោះឆ្នោត​ដោយ​ផ្ទាល់ ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៥​ឆ្នាំ​២០២២, ការបោះឆ្នោត​ដោយ​ផ្ទាល់ ដើម្បី​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ នៃ​រដ្ឋសភា ឆ្នាំ​២០២៣ និង​ការបោះឆ្នោត​អសកល ដើម្បី​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ឆ្នាំ​២០២៤​នេះ គឺជា​មូលដ្ឋាន​នយោបាយ​ដ៏​រឹងមាំ សម្រាប់​គណបក្ស​យើង​សម្រេចបាន​ជោគជ័យ​ជា​បន្ត​ទៀត ក្នុង​ការបោះឆ្នោត​អសកល ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នា​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៤ ខាងមុខនេះ​។​

​សម្តេច​បាន​ថ្លែង​ទៀតថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​ជោគជ័យ ជា​បន្តបន្ទាប់​ក្នុង​ដំណើរការ បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ទាំង​ការបោះឆ្នោត​សកល និង​អសកល ទាំង​ការបោះឆ្នោត​នៅ​ថ្នាក់​ជាតិ និង​នៅ​ថ្នាក់ក្រោម​ជាតិ​ចំនួន​១៩​ការបោះ​ឆ្នោត​រួច​មក​ហើយ​។​

​សម្តេច​បាន​គូសបញ្ជាក់ថា នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៤ ខាងមុខនេះ ប្រទេស​យើង​នឹង​ចាត់ចែង រៀបចំ​ធ្វើ​ការបោះឆ្នោត​អសកល ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៤ ដើម្បី​បន្ត​ជំរុញ​ដំណើរការ​កំណែទម្រង់ អភិបាលកិច្ច​តាម​បែប​ប្រជាធិបតេយ្យ និង​វិមជ្ឈការ​នៅ​ថ្នាក់ក្រោម​ជាតិ ដែល​ជា​គោលនយោបាយ​កំណែទម្រង់​ផ្តួចផ្តើម ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​បន្ត​បោះជំហាន​ទៅមុខ​សំដៅ​ចូលរួម​អភិវឌ្ឍ​ប្រទេសជាតិ ប្រកបដោយ​ចីរភាព​រយៈពេល​វែង​។​

​សម្តេច បាន​ណែនាំ​ដល់​រដ្ឋបាល​គ្រប់​ថ្នាក់​អាជ្ញាធរ កងកម្លាំង​មាន​សមត្ថកិច្ច ទូទាំង​ខេត្ត​បាត់ដំបង ត្រូវ​យកចិត្តទុកដាក់​បំពេញការងារ ពាក់ព័ន្ធ​ការបោះឆ្នោត រួមទាំង​ការរក្សា​ការពារ​សន្តិសុខ បោះឆ្នោត​ស្របតាម​ច្បាប់ និង​បទបញ្ជា​នីតិវិធី​នៃ​ការបោះឆ្នោត​តម្រូវ​។ សម្តេច បាន​យក​ឱកាស​នេះ គូសបញ្ជាក់​ឡើងវិញ​ជូន លោក លោកស្រី អស់លោក​ជ្រាបថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺជា​ការបោះ​ឆ្នោត​ដ៏​មាន​សារសំខាន់ ដើម្បី​បន្ត​ជំរុញ និង​លើកកម្ពស់​ដំណើរការ នៃ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅ​កម្ពុជា ឲ្យ​បន្ត​អភិវឌ្ឍ​រីក ចម្រើន​សម្រាប់​ចូលរួម​ពង្រឹង​សន្តិភាព​ស្ថេរភាព​នយោបាយ និង​ការអភិវឌ្ឍ​សង្គម​លើ​គ្រប់​វិស័យ​។​

​ទន្ទឹមនេះ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជា​ការធានា​ជំរុញ​ដំណើរការ​កំណែទម្រង់​រដ្ឋបាល​ថ្នាក់​ក្រោម ជាតិ​តាម​គោលនយោបាយ​វិមជ្ឈការ និង​វិសហមជ្ឈការ ដែល​ជា​គោលនយោបាយ និង​កម្មវិធី​កំណែទម្រង់​ផ្តួចផ្តើមឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​បន្ត​បោះជំហាន​ទៅមុខ​ប្រកបដោយ​ចីរភាព សំដៅ​ចូលរួម​លើកកម្ពស់​ការផ្តល់​សេវា សាធារណៈ និង​ការអភិវឌ្ឍ​មូលដ្ឋាន ឆ្លើយតប​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប​ក្នុង​សង្គម​។​

​សម្តេច​បាន​លើកឡើង​ទៀត​ថា គណបក្ស​ប្រជាជន​កម្ពុជា បានកំណត់​ក្នុង​កម្មវិធី​នយោបាយ​របស់​គណបក្ស សម្រាប់​ការបោះឆ្នោត​នៅ​ថ្នាក់​ជាតិ និង​ការបោះឆ្នោត នៅ​ថ្នាក់ក្រោម​ជាតិ អំពី​ការប្តេជ្ញាចិត្ត ខាង​នយោបាយ​យ៉ាង​មុតមាំ របស់​គណបក្ស ក្នុង​ការបន្ត​ជំរុញ​ដំណើរការ កំណែទម្រង់​នេះ ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត ដើម្បី​ពង្រឹង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ឲ្យក្លាយ​ជា​រដ្ឋបាល​ប្រកប​ដោយ​ស​
​ក្តានុ​ពល សំដៅ​ចូលរួម​សម្រេច​ឲ្យបាន​នូវ​ចក្ខុវិស័យ​កម្ពុជា ឆ្នាំ​២០៣០ ជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់ សម្រាប់​ជា​មូលដ្ឋាន​ឈានឆ្ពោះ ទៅ​សម្រេចបាន​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០ ក្លាយជា​ប្រទេស ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​។​

​ផ្អែក​លើ​ការប្តេជ្ញាចិត្ត​ខាង​នយោបាយ ដ៏​មុតមាំ​របស់​គណបក្ស រាជរដ្ឋាភិបាល មកពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើ​ការផ្ទេរ​មុខងារ ធនធាន និង​សិទ្ធិ​អំណាច កាន់តែ​ច្រើនឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ទៅឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។ ក្រសួង​ស្ថាប័ន​នានា​នៃ​រាជរដ្ឋាភិបាល ក្នុង​ការផ្តល់​ការគាំទ្រ​ដល់​រដ្ឋបាល​ក្រុង ស្រុក និង​រដ្ឋបាល​ឃុំ សង្កាត់ ក្នុង​ការបំពេញ​ការងា​រ ការផ្តល់សេវា និង​ការអភិវឌ្ឍ​នៅ​មូលដ្ឋាន​។
​រដ្ឋបាល​ក្រុង ស្រុក ក៏​ជា​ថ្នាក់​រដ្ឋបាល​ដែល​មាន​តួនាទី​ផ្តល់​ការគាំទ្រ និង​ការសម្របសម្រួល​ជាមួយ​រដ្ឋបាល​ឃុំ សង្កាត់​សម្រាប់​លើកកម្ពស់​ការផ្តល់​សេវា និង​ការអភិវឌ្ឍ​ទាំង​នៅ​ថ្នាក់ក្រុង ស្រុក និង​នៅតាម ឃុំ សង្កាត់ នានា​ផង​ដែរ​។ ហេតុនេះ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​គ្រប់​ថ្នាក់ បាន​រៀបចំ​ប្រព័ន្ធ​ទំនាក់ទំនង​ផ្សារភ្ជាប់​គ្នា និង​គាំទ្រ​គ្នា​ទៅវិញទៅមក​ក្នុង​ដំណើរការ​បំពេញ​ការងា​រ​របស់ខ្លួន​។​

​គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើ​ការប្តេជ្ញាចិត្ត​ខាង​នយោបាយ ពុះពារ​ដណ្តើម ជោគជ័យ​ឲ្យបាន​ដាច់ខាត ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​គ្រប់​ថ្នាក់​នៅ ថ្នាក់ក្រោម​ជាតិ​ទាំងមូល ដើម្បី​ធានា​ដល់​ការពង្រឹង​រចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ឲ្យក្លាយ​ជា​រដ្ឋបាល​តាម​បែប​ប្រជាធិបតេយ្យ និង​វិមជ្ឈការ​ដ៏​រឹងមាំ និង​ប្រកបដោយ​សក្តានុពល ដើម្បី​ចូលរួម​លើកកម្ពស់​ការផ្តល់​សេវា សាធារណៈ និង​ការអភិវឌ្ឍ​មូលដ្ឋាន ឆ្លើយតប​សំណូមពរ សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​។​

​លើ​មូលដ្ឋាន​នេះ ក្នុងនាម​គណបក្ស​ប្រជាជន​កម្ពុជា សម្តេច​បាន​អំពាវនាវ​ដល់​អង្គ​បោះឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា ឃុំ សង្កាត់ ទាំងអស់ សូម​អញ្ជើញ​ទៅ​បោះឆ្នោត​ឲ្យបាន​គ្រប់ៗ​គ្នា និង​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​គណបក្ស​បន្ត​គ្រប់គ្រង​ដឹកនាំ​ក្រុមប្រឹក្សា​ខេត្ត និង​ក្រុមប្រឹក្សា​ក្រុង ស្រុក ទូទាំង ខេត្តព្រៃវែង​ជា​បន្ត​ទៀត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.