ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តម ម៉ៅ ធនិន ​៖ ប្រមុខ​រាជរដ្ឋាភិបាល​តែងតែ​គិតគូ​ជា​និច្ច​ចំពោះ​វិស័យ​អប់រំ ពិសេស​ការអភិវឌ្ឍ​ធនធានមនុស្ស​

ឯកឧត្តម ម៉ៅ ធនិន ​៖ ប្រមុខ​រាជរដ្ឋាភិបាល​តែងតែ​គិតគូ​ជា​និច្ច​ចំពោះ​វិស័យ​អប់រំ ពិសេស​ការអភិវឌ្ឍ​ធនធានមនុស្ស​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​កំពត​÷​ក្នុង​យុទ្ធសាស្ត្រ​បញ្ជ​កោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ការអភិវឌ្ឍ​ធនធានមនុស្ស​គឺ​ជាអាទិ​ភាព​គន្លឹះ​មួយ​ក្នុងចំណោម​អាទិភាព​គន្លឹះ​ទាំង​៥ ដែល​មាន​ការយកចិត្ត​ទុកដាក់​ខ្ពស់ ហើយ​ប្រមុខ​រាជរដ្ឋាភិបាល​តែងតែ​គិតគូ​ជានិច្ច​នូវ​តម្រូវការ​ផ្សេងៗ​ពាក់ព័ន្ធ​និង​វិស័យ​អប់រំ​។ ជាក់ស្តែង​អគារសិក្សា​មួយ​ខ្នង​ពីរ​ជាន់​មាន​ដប់​បន្ទប់​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ផ្តល់ជូន​ដល់​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សាលាបឋមសិក្សា ហ៊ុន សែន វត្ត​កំពត ទៅតាម​សំណូមពរ និង​តម្រូវការ​ចាំបាច់​។​

​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត បាន​អញ្ជើញ​ចុះ​ពិនិត្យ​ផ្ទាល់​ទីតាំង​សម្រាប់​សាងសង់​អគារសិក្សា​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ដល់​សិស្សានុសិស្ស និង​លោកគ្រូ អ្នកគ្រូ ក្នុង​សាលា​បឋមសិក្សា ហ៊ុន សែន វត្ត​កំពត ស្ថិតក្នុង​សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ក្រោយ​ទទួលបាន​សំណូមពរ និង​ពិនិត្យ​ជាក់ស្តែង​ឃើញ​អំពី​ការខ្វះខាត​អគារសិក្សា ក៏ដូចជា​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ក្នុង​ការបណ្តុះបណ្តាល​ធន​ធាន​មនុស្ស​។ ក្នុង​ដំណើរ​ចុះ​ពិនិត្យ​នេះ ឯកឧត្តម​អភិបាលខេត្ត​បាន​លើកឡើង​ថា ក្រោម​ការដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី សម្តេច​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ដើម្បី​អនុវត្តន៍ ដែល​ក្នុងនោះ​រួមមាន​៖ មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា ហើយ​ក្នុងនោះ មនុស្ស គឺ​សំដៅលើ​ការអភិវឌ្ឍ​ធនធានមនុស្ស​ឱ្យមាន​ចំណេះដឹង​ខ្ពង់ខ្ពស់ មាន​គុណភាព ដើម្បី​ចូលរួម​ក្នុង​ការបំរើ​សង្គមជាតិ ដូច្នេះ​រាល់​តម្រូវការ​សម្រាប់​ការងារ​នេះ គឺ​សម្តេច​មហា​បវរ​ធិបតី​តែងតែ​គិតគូ​ជាប់​ជានិច្ច​។ ឯកឧត្តម​បាន​បន្តថា អគារសិក្សា​ដែល​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​មហា​ប​វរ​ធិបតី សម្រាប់​សាលា​បឋមសិក្សា ហ៊ុន សែន វត្ត​កំពត នាពេលនេះ គឺ​មាន​មួយ​ខ្នង​ពីរ​ជាន់​ស្មើ​នឹង​ដប់​បន្ទប់ សម្រាប់​ឱ្យ​លោកគ្រូ អ្នកគ្រូ បាន​បណ្តុះបណ្តាល​សិស្សានុសិស្ស​ទៅតាម​តម្រូវ​រូ​វ​ការ ក៏​ដូចជា​ការកើនឡើង​នៃ​ចំនួន​សិស្សានុសិស្ស​ផងដែរ​។​

​ទន្ទឹមនឹងនោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ក៏​បាន​ផ្តាំផ្ញើ​ដល់​លោកគ្រូ អ្នកគ្រូ ទាំងអស់​ត្រូវធ្វើ​យ៉ាងណា​ខិតខំ​បណ្តុះបណ្តាល​សិស្សានុសិស្ស​ប្រកបដោយ​គុណភាព និង​មាន​ចំណេះដឹង​ខ្ពង់ខ្ពស់​ដើម្បី​ចូលរួម​អភិវឌ្ឍន៍​សង្គម​ជាតិ​ឱ្យមាន​ការរីកចម្រើន ពិសេស​ត្រូវ​បណ្តុះ​នូវ​វប្បធម៌​ក​ត្ត​ញ្ញូ​ដល់​សិសក្សានុសិស្ស​ឱ្យបាន​ដឹង​ពី​គុណបំណាច់​ដ៏​ធំធេង​របស់​សម្តេច​តេជោ ហ៊ុន សែន ដែល​ជា​ស្ថាបនិក​សន្តិភាព ដែល​បាន​លះបង់​គ្រប់បែបយ៉ាង​ដើម្បី​រក​សុខ​សន្តិភាព​ជូន​ប្រទេស​ជាតិ និង​ប្រជាជន​។​

​លោកស្រី ទេព ដា​រ័ត្ន នាយិកា​សាលាបឋមសិក្សា ហ៊ុន សែន វត្ត​កំពត តំណាង​ឱ្យ​លោកគ្រូ អ្នកគ្រូ និង​អាណាព្យាបាល​សិស្ស បាន​សំដែង​នូវ​ការសប្បាយ​រីករាយ និង​ថ្លែងអំណរគុណ​ជា​ពន់ពេក​ចំពោះ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ផ្តល់​អំណោយ​អគារសិក្សា​ជូន​ដល់​សាលា និង​សិស្សានុសិស្ស​នា​ពេល​នេះ ហើយ​នេះ​គឺជា​ការយកចិត្តទុកដាក់​ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុង​វិស័យ​អប់រំ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ក្នុង​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​។ ជាមួយគ្នានេះដែរ លោកស្រី​នាយ​កា​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម ម៉ៅ ធនិន អិបាលខេត្ត​កំពត ដែល​តែងតែ​យកចិត្តទុកដាក់​ចំពោះ​តម្រូវការ ក៏ដូចជា​សំណូមពរ​របស់​ប្រជាពលរដ្ឋ​គ្រប់​មូលដ្ឋាន​ក្នុង​ខេត្ត ពិសេស​ចុះ​ជួប និង​ដោះស្រាយ​ដោយផ្ទាល់​៕

ដោយ សារី សារ៉ាត់

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.