ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ក្រោយ​មាន​ការរិះគន់​! ព្រះអង្គ​ផ្ចាញ់​មារ ក្នុង​វត្ត​វាល ខេត្ត​ពោធិ៍សាត់ ត្រូវបាន​កែសម្រួល​ព្រះភ័ក្ត្រ​សារជាថ្មី និង​ធ្វើ​ពិធី​អភិសេក រួម​ជាមួយ​ពិធី​ឆ្លង​ចូឡា​មុនី​ចេតិយ

ក្រោយ​មាន​ការរិះគន់​! ព្រះអង្គ​ផ្ចាញ់​មារ ក្នុង​វត្ត​វាល ខេត្ត​ពោធិ៍សាត់ ត្រូវបាន​កែសម្រួល​ព្រះភ័ក្ត្រ​សារជាថ្មី និង​ធ្វើ​ពិធី​អភិសេក រួម​ជាមួយ​ពិធី​ឆ្លង​ចូឡា​មុនី​ចេតិយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ ក្រោយ​មាន​ការផ្សព្វផ្សាយ តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក អំពី​ព្រះ​ពុទ្ធរូប​ផ្ចាញ់​មារ ១​ព្រះអង្គ ដែល​មាន​លក្ខណៈ មិន​ស្អាត​ល្អ ស្ថិត​ក្នុង​បរិវេណ​វត្ត​វាល ក្នុងភូមិ​ផ្សារលើ សង្កាត់​លលកស ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​នោះ​, នៅពេល​នេះ​ក្រុម​ជាង​ជំនាញ បាន​ធ្វើ​ការកែសម្រួល​សារជាថ្មី ប្រកប​ដោយ​រចនាបទ​យ៉ាង​រស់​រវើក ស្រប​តាម​ប្រពៃណី​នៃ​ព្រះពុទ្ធសាសនា នឹង​ត្រូវ​ធ្វើ​ពិធី​អភិ​សេក រួម​ជាមួយ​ពិធី​ឆ្លង​ចូឡា​មុនី​ចេតិយ ដែល​មាន​តម្លៃ​សរុប​ប្រមាណ​ជិត​២០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​។​

​សម្រាប់​ពិធី​បុណ្យពុទ្ធាភិសេក ព្រះអង្គ​ផ្ចាញ់​មារ និង​ឆ្លង​ចូឡា​មុនី​ចេតិយ​ដ៏​ស្កឹមស្កៃ​នេះ ត្រូវបាន​ធ្វើឡើង នា​ថ្ងៃ​ទី​២៣-២៤ ខែ​មីនា ឆ្នាំ​២០២៤​នេះ ដោយ​បាន​ការ​និមន្ត និង​អញ្ជើញ​ចូលរួម ពី​ព្រះ​ព្រហ្មា​ភិ​រ័ត្ន កែវ កន ព្រះ​មេគណ​ខេត្ត​, នាយ​ឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរៈភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងទឹក និង​លោកជំទាវ កាន់ ចន្ទ្រា ទៀ​វិញ និង​ឯកឧត្តម ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ ព្រមទាំង​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជា​ថ្នាក់ដឹកនាំ និង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ មួយចំនួនទៀត​។​

​សូម​ជម្រាប​ជូន​ថា ព្រះពុទ្ធ​រូប​ផ្ចាញ់​មារ ត្រូវបាន​កសាងឡើង អំឡុង​ឆ្នាំ​២០០៩​មកម្ល៉េះ ក្រោម​ការផ្តួចផ្តើម របស់​ព្រះចៅអធិការ​វត្ត​វាល​។​

​ព្រះពុទ្ធ​រូបនេះ សាងសង់​ឡើង​មាន​កម្ពស់​២៩​ម៉ែត្រ និង​មាន​ព្រះ​ភ្នែន​២១​ម៉ែត្រ​។ ការកសាង​ព្រះពុទ្ធ​រូប​នេះ បាន​ប្រើប្រាស់​ជាង ដែល​មាន​ចំណេះដឹង​តិចតួច និង​បច្ចេកទេស​សូន្យ​រូប នៅមានកម្រិត ពុំ​មាន​រចនាបថ​បាន​ត្រឹមត្រូវ តាម​ក្បួនខ្នាត​នោះ​នៅឡើយ​ទេ​។ តាម​ការពិនិត្យ​ជាក់ស្តែង បើ​យើង​មើល​ចំ​ពីមុខ ព្រះភ័ក្ត្រ​ព្រះអង្គ ពិតជា​មាន​ទម្រង់​សមរម្យ ជាង​មើល​ពី​ចំហៀង​។​

​ក្រោយ​ផ្ទុះ​ការរិះគន់ តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ព្រះពុទ្ធ​រូប​ផ្ចាញ់​មារ​នេះ ក៏​ត្រូវបាន​កសាង ជួសជុល និង​កែសម្រួល​ព្រះភ័ក្ត្រ​ឡើងវិញ ចាប់ពី​ថ្ងៃ​ទី​០១ ខែ​សីហា ឆ្នាំ​២០២៣ នឹង​បាន​រួចរាល់​ជា​ស្ថាពរ នៅ​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០២៤​នេះ ដែល​ជា​ការឧបត្ថម្ភ របស់​ឯកឧត្តម នាយ​ឧត្តមនាវី ទៀ វិញ និង​លោកជំទាវ កាន់ ចន្ទ្រា ទៀ​វិញ និង​ឯកឧត្តម វណ្ណ ប៊ុន​លៀង និង​លោកជំទាវ កុយ ណា​រុន សរុប​ថវិកា​ចំនួន ១៩,០០០$ (​មួយ​ម៉ឺន​ប្រាំបួន​ពាន់​ដុល្លារ​)​។ ចំពោះ​ចូឡាមណី​ចេតិយ ដែល​កសាង​អំពី​បេតុង មាន​ទំហំ​២២​ម៉ែត្រ​បួន​ជ្រុង និង​កម្ពស់​២៧​ម៉ែត្រ ចាប់ផ្តើម​សាងសង់​ពី​ថ្ងៃ​ទី​០៥ ខែ​ឧសភា ឆ្នាំ​២០២២ រួចរាល់​ជា​ស្ថាពរ នៅ​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០២៤ ដែល​ជា​ការឧបត្ថម្ភ របស់​ឯកឧត្តម នាយ​ឧត្តមនាវី ទៀ វិញ និង​លោកជំទាវ កាន់ ចន្ទ្រា ទៀ​វិញ​, ឯកឧត្តម វណ្ណ ប៊ុន​លៀង និង​លោកជំទាវ កុយ ណា​រុន រួម​ជាមួយ​ពុទ្ធបរិស័ទ និង​សប្បុរសជន​ជិត​ឆ្ងាយ សរុប​ថវិកា​ចំនួន ៦៥៣,៨៤៩,៣០០៛ (​ប្រាំមួយរយ​ហាសិប​បី​លា​ប្រាំបី​សែន​បួន​ម៉ឺន​ប្រាំបួន​ពាន់​បី​រយ​ន​រៀល​)៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.