ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​រដ្ឋមន្ត្រី កែវ រតនៈ និង​អភិបាលខេត្ត​ពោធិ៍សាត់ សម្ពោធ​ឆ្លង​ខ្លោងទ្វារ និង​សមិទ្ធផល​នានា ក្នុង​វត្ត​បន្ទាយ​ដី

​រដ្ឋមន្ត្រី កែវ រតនៈ និង​អភិបាលខេត្ត​ពោធិ៍សាត់ សម្ពោធ​ឆ្លង​ខ្លោងទ្វារ និង​សមិទ្ធផល​នានា ក្នុង​វត្ត​បន្ទាយ​ដី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ នា​ព្រឹក​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០២៤​នេះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល និង​ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ បាន​អញ្ជើញ​សម្ពោធ​ឆ្លង ខ្លោងទ្វារ រួម​ជាមួយ​សមិទ្ធផល​នានា ក្នុង​វត្ត​បន្ទាយ​ដី ស្ថិតក្នុង​សង្កាត់​បន្ទាយ​ដី ក្រុង​ពោធិ៍សាត់ ដោយ​ចំណាយ​ថវិកា ក្នុង​ការស្ថាបនា អស់​ប្រមាណ​ជាង ៥​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​។​

​ឯកឧត្តម​រដ្ឋមន្ត្រី កែវ រតនៈ និង​ឯកឧត្តម​អភិបាលខេត្ត​ពោធិ៍សាត់ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ​ឧបាសិកា ឡាយ ស៊ីណ​យ ព្រមទាំង​បុត្រ រស់​នៅ​រាជធានី​ភ្នំពេញ ដែល​មាន​ដើមកំណើត នៅ​ខេត្ត​ពោធិ៍សាត់ រួមជាមួយ​នឹង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ ដែល​មាន​សទ្ធា​ជ្រះថ្លា ក្នុង​វិស័យ​ព្រះពុទ្ធសាសនា បាន​ចូលរួម​កសាង​ខ្លោងទ្វារ និង​សមិទ្ធផល​នានា​ក្នុង​វត្ត​បន្ទាយ​ដី សង្កាត់​បន្ទាយ​ដី ហើយ​ត្រូវបាន​ប្រារព្ធ​ពិធី​សម្ពោធ​ឆ្លង​នាពេលនេះ​។​

​ថ្នាក់ដឹកនាំ​ទាំង​ពីរ បាន​គូសបញ្ជាក់ថា ទាំងនេះ​គឺជា​សមិទ្ធផល​ថ្មី​មួយទៀត បន្ទាប់​ពី​សមិទ្ធផល​នានា ដែរ​តែងតែ​កើតមាន នៅក្នុង​វត្ត​បន្ទាយ​ដី ក៏​ដូច​បណ្តា​វត្ត​ទូទាំង​ខេត្ត តាមរយៈ​គុណ​តម្លៃ​នៃ​សុខសន្តិភាព ដែលមាន​សម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ធ្វើឱ្យ​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ​ទទួល​បាន​ភាព​រីកចម្រើន​គួរ​ជាទី​មោទនៈ​។​

​លោក​ទាំង​ពីរ បាន​ថ្លែងថា វត្ត​បន្ទាយ​ដី គឺជា​វត្ត​មាន​អាយុកាល​ចាស់​វស្សា ហើយក៏​ជា​វត្ត​ត្រូវ​បាន​របប​កម្ពុជា​ប្រជាធិបតេយ្យ បំផ្លិតបំផ្លាញ និង​រក្សា​ទុក​ស្លាកស្នាម​ឈាម នៅ​តាម​ជញ្ជាំង​ព្រះវិហារ នៅខាងមុខ​ស្រាប់​។ ការកសាង​នូវ​សមិទ្ធផល​ទាំង​វិស័យ​អាណាចក្រ និង​ពុទ្ធចក្រ គឺ​ទាមទា​ជា​ចាំបាច់​ឱ្យមាន​ការចូលរួម​ពី​សំណាក់​ពុទ្ធបរិស័ទ​គ្រប់ទិសទី​។​

​ឯកឧត្តម​រដ្ឋមន្ត្រី កែវ រតនៈ និង​ឯកឧត្តម​អភិបាលខេត្ត​ពោធិ៍សាត់ បាន​បន្ថែមថា វត្ត​បន្ទាយ​ដី ក៏​ដូចជា​បណ្តា​វត្ត​ផ្សេងៗ​ទៀត នៅ​តែ​ទាមទារ​ឱ្យមាន​ការចូលរួម​ពី​ពុទ្ធបរិស័ទ ក្នុង​ការកសាង​បន្តទៀត ដែល​ជា​តម្រូវការ​ចាំបាច់​របស់​ព្រះសង្ឃ គង់​នៅ​រៀនសូត្រ និង​ជា​ទីកន្លែង​សម្រាប់​ធ្វើ​បុណ្យទាន​របស់​ពុទ្ធបរិស័ទ​។ ពិតណាស់ថា ក្រោម​ការដឹកនាំ​ប្រកបដោយ​ថាមពល ស្វាហាប់ ឈ្លាសវៃ និង​ប៉ិនប្រសព្វ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដែលមាន​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា គឺ​មាន​គោល​ការ​ជាក់លាក់ និង​ច្បាស់លាស់​ដោយ​បាន​ដាក់ចេញ​ឱ្យ​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ ដំណាក់កាល​ទី​១ ក្នុងការ​ជម្រុញ​កំណើនសេដ្ឋកិច្ច បង្កើន​ការងារ ធានា​សមធម៌ ប្រសិទ្ធិភាព និង​ចីរភាព ក្នុង​ការកសាង​មូលដ្ឋានគ្រឹះ​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា ជា​ប្រទេស​មាន​ចំណូល​ខ្ពស់ នៅ​ឆ្នាំ​២០៥០ និង​បានកំណត់​អាទិភាព​គន្លឹះ ចំនួន​៥ គឺ «​មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា​»​។​

​ពាក់ព័ន្ធ​ទៅនឹង​យុទ្ធ​ស្ត្រ​នេះ​ទាមទារ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​គាំទ្រ​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​ឱ្យបាន​គ្រប់​អាណត្តិ និង​ជួយ​ជម្រុញ​កូនចៅ​រៀនសូត្រ មានចំណេះដឹង ជំនាញ វិជ្ជាជីវៈ​ពិតប្រាកដ ក្នុង​មួយជីវិត​។ ជាមួយគ្នា​នោះ ឆាប់ៗ​ខាងមុខនេះ ខេត្តពោធិ៍សាត់​នឹង​ទទួល​បាន​សមិទ្ធផល​ថ្មីៗ​ជាច្រើន ជា​ប្រយោជន៍​រួម​សម្រាប់​យើងទាំងអស់គ្នា និង​ជា​ការឆ្លើយតប​ទៅ​នឹង​ការគាំទ្រ​គោល​យោ​បាយ ដែល​ទទួលបាន​លទ្ធផល​ឈ្នះ​ដាច់​ពេញ​ផ្ទៃ​ប្រទេស​។​

​ក្នុងឱកាស​នោះ ឯកឧត្តម កែវ រតនៈ និង​ឯកឧត្តម ខូ​យ រី​ដា ក៏​បាន​ប្រគេន​បច្ច័យ​កសាង ជូន​ព្រះសង្ឃ ចំនួន​៤​លាន​រៀល និង​បាន​ចែក​ជូន​វត្ថុ​កំដរដៃ រួម​នឹង​ថវិកា​មួយចំនួន​ដល់​លោកតា លោកយា សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និង​ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម​ប្រមាណ​ជាង​១​ពាន់​នាក់ ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.