ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ខេត្ត​ព្រះវិហារ ជា​ខេត្ត​ដែល​មាន​សក្តានុពល​ធ្វើ​កសិកម្មសរីរាង្គ និង​ជា​ខេត្ត​ផ្គត់ផ្គង់​កសិផល​សរីរាង្គ​ច្រើន​ជាង​គេ​នៅ​កម្ពុជា

ខេត្ត​ព្រះវិហារ ជា​ខេត្ត​ដែល​មាន​សក្តានុពល​ធ្វើ​កសិកម្មសរីរាង្គ និង​ជា​ខេត្ត​ផ្គត់ផ្គង់​កសិផល​សរីរាង្គ​ច្រើន​ជាង​គេ​នៅ​កម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះវិហារ​)៖ នៅ​រសៀល​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០២៤ ឯកឧត្តម អ៊ុក គឹម​សាន បាន​អញ្ជើញ​ជា​តំណាង​ឯកឧត្តម គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ ចូលរួម​ក្នុង​ពិធី​ពិ​ពណ៍ «​ក​សិ​អេកូឡូស៊ី​ខេត្តព្រះវិហារ​» ដែល​រៀបចំ​ធ្វើឡើង​នៅ​សួន ច្បា​វិមានឯករាជ្យ ស្ថិតនៅ​សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះវិហារ ។ ពិធី​នេះ​មាន​ការចូលរួម​ពី​លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ព្រះវិហារ លោក លោកស្រី មកពី​តាម​មន្ទីរ អង្គភាព​ពាក់ព័ន្ធ អាជ្ញាធរ​ក្រុង ស្រុក លោក លោកស្រី តំណាង​ក្រុមហ៊ុន​ឯកជន តំណាង​ដៃគូ​អភិវឌ្ឍន៍ តំណាង​សហភាព សហគមន៍​កសិកម្ម លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​ជា​ច្រើន​រូប​ទៀត ។​

​នា​ឱកាស​នោះ ឯកឧត្តម អ៊ុក គឹម​សាន អភិបាលរង​ខេត្ត​ព្រះវិហារ បាន​ថ្លែងថា ខេត្ត​ព្រះវិហារ ជា​ខេត្ត​ដែល​មាន​សក្តានុពល​ធ្វើ​កសិកម្មសរីរាង្គ និង​ជា​ខេត្ត​ផ្គត់ផ្គង់​កសិផល​សរីរាង្គ​ច្រើន​ជាង​គេ​នៅ​ប្រទេ​កម្ពុជា ដូចជា ស្រូវ​សរីរាង្គ ដំឡូង​មី​សរីរាង្គ ស្វាយចន្ទី​សរីរាង្គ សណ្តែក​ដីសរីរាង្គ និង​ល្ង​សរីរាង្គ​….​ជាដើម​។​

​ក្នុង​នាម​រដ្ឋបាល​ខេត្ត​ព្រះវិហារ ឯកឧត្តម អ៊ុក គឹម​សាន បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្ត​មាន​ឯកឧត្តម លោកស្រី មកពី​តាម​អង្គភាព​ពាក់ព័ន្ធ ដែល​បាន​ចូលរួម​ក្នុង​ពិ​ពណ៍​ក​សិ​អេកូឡូស៊ី ដ៏​មាន​សារៈសំខាន់ ដែល​ជា​ការរៀបចំ ឡើង​លើក​ទី​១ សម្រាប់​ខេត្ត​ព្រះវិហារ​។​

​ឯកឧត្តម​បាន​ថ្លែងអំណរគុណ​ចំពោះ​គម្រោង​វិវឌ្ឍនាការ​អេកូឡូស៊ី និង​ប្រព័ន្ធ​ស្បៀងអាហារ​សុវត្ថិភាព​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា «​គម្រោង​អា​សិត​» និង​ម្ចាស់ជំនួយ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​ប្រទេស​បារាំង និង​សហគមន៍​អុឺរ៉ុប ជាពិសេស​មន្ទីរ​កសិកម្ម ខេត្ត​ព្រះវិហារ នាយកដ្ឋាន​គ្រប់គ្រង​ធនធាន​ដី​កសិកម្ម សហភាព​សហគមន៍​កសិកម្ម​ព្រះវិហារ​មានជ័យ មជ្ឈមណ្ឌល​ស៊ីរ៉ា​ត អង្គការស្វី​សខន់​ថាក់ និង​ដៃគូ​កម្រោង​ផ្សេងៗ​ទៀត​។​

​ឯកឧត្តម អ៊ុក គឹម​សាន បានបញ្ជាក់​ថា ពិរ​ពណ៍​ក​សិ​អេកូឡូស៊ី ដ៏​មាន​សារសំខាន់​នេះ​បាន​រៀបចំឡើង​ក្នុង​គោលបំណង​ធំៗ​ចំនួន​៣​គឺ​៖
*​ទី​១៖ ដើម្បី​កៀរគរ និង​ផ្តល់​ឱកាស​ឱ្យ​ភាគី​ពាក់ព័ន្ធ​ជា​ពិសេស​អង្គការ​កសិករ និង​ក្រុមហ៊ុន​ឯកជន ចូលរួម​ចែករំលែក​ចំណេះដឹង បទពិសោធន៍ និង​បង្ហាញ​ពី​ផលិតផល និង​ផលិតផល​កែច្នៃ​នៃ​ការអនុវត្ត​កសិកម្ម​ល្អ កសិកម្ម​សរីរាង្គ ដែល​ជា​ផ្នែក​នៃ​ក​សិ​អេកូឡូស៊ី ក៏ដូចជា​ផលប៉ះពាល់​នៃ​ការប្រើប្រាស​ធាតុ​ចូល​គីមី ដល់​សាធារណជន​ជា​ពិសេស​កសិករ និង​អ្នក​ទទួល​ទាន​រួមផ្សំ​ស្ត្រី និង​យុវជន​។​
*​ទី​២៖ ដើម្បី​បង្កើត​ឱកាស​ឱ្យ​ភាគី​ពាក់ព័ន្ធ ជាពិសេស​សហគមន៍​កសិកម្ម​រៀនសូត្រ និង​ផ្លាស់ប្តូរ​បទពិសោធន៍រ​វៀង​គ្នា ទៅវិញទៅមក​ទាក់ទង​នឹង​បញ្ហា​ប្រឈម​នានា និង​ដំណោះស្រាយ​មាន​ប្រសិទ្ធភាព​នៃ​ការ​ធ្វើ​កសិកម្ម ជាពិសេស​ការកាត់បន្ថយ​ថ្លៃដើម និង​រក្សា ឬ​អាច​បង្កើន​ទិន្នផល និង​ប្រាក់​ចំ​ណេង​ដោយ​ផ្អែក​លើកសិ​អេកូឡូស៊ី និង​កសិកម្ម​និរន្តរ៍ភាព​។​
*​ទី​៣៖ ដើម្បី​បង្ហាញជូន​ដល់​ភាគី​ពាក់ព័ន្ធ ពិសេស​សហគមន៍​កសិកម្ម​នូវ​ចំណេះដឹង​បច្ចេកទេស​ថ្មីៗ ដែល​ទទួលបាន​ពី​ការងារ​ស្រាវជ្រាវ ដើម្បី​អភិវឌ្ឍន៍ នៃ​គម្រោង​អា​សីត ក៏​ដូចជា​គម្រោង និង​កម្មវិធី​ដ៏ទៃទៀត​ដើម្បី​ធានា និរន្តរ៍ភាព​ផលិតភាព និង​ប្រាក់​ចំណេញ​ពី​កសិកម្មសរីរាង្គ​ជាពិសេស​ដំណាំ​ស្រូវ​។​

​ឯកឧត្តម​អភិបាលរង​ខេត្ត​ព្រះវិហារ បានបញ្ជាក់​ថា គោលបំណង​ពិរ​ពណ៍​នៅថ្ងៃនេះ ក៏​ដូចជា​គម្រោង​អា​សីត​ដែល​គាំទ្រ និង​ជំរុញ​បន្ត​ការធ្វើ​ប្រពលវប្បកម្ម​ផ្អែកលើ​គោលការណ៍​ក​សិ​អេកូឡូស៊ី ដើម្បី​ឱ្យ​ប្រព័ន្ធ​ស្បៀងអាហារ និង​កសិកម្ម​មាន​និរន្តរ៍ភាព សុវត្ថិភាព និង​បរិយាប័​ន្ន ស្រប​នឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក៏ដូចជា​មន្ទីរ​កសិកម្ម និង​រដ្ឋបាល​ខេត្ត​ក្នុង​ការបង្កើន​ផលិតភាព​ដំណាំ កាត់បន្ថយ​ចំណាយ​បង្កើន​ប្រាក់​ចំណេញ ពង្រឹង​សមត្ថភាព​បន្សាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​ការទទួល​បាន​ទីផ្សារ​ត្រឹមត្រូវ និង​ការក្សា​តម្លៃ​ទីផ្សារ តាមរយៈ​កសិកម្ម​កិច្ចសន្យា ព្រម​ទាំង​ការថែរក្សា​ធនធានធម្មជាតិ និង​បរិស្ថាន​ធានា​ការរស់នៅ​ពី​ភាព​រីកចម្រើន ជីវភាព​របស់​កសិក​រ​៕

ដោយ លឹម សាវុធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.