ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ការបំពេញកាតព្វកិច្ចយោធា នឹងត្រូវធ្វើឡើងស្របតាមតម្រូវការយោធាប្រចាំឆ្នាំ ជាមួយគ្នានេះ យុវជនដែលទទួលបានការហ្វឹកហ្វឺនក្នុងការចូលបំពេញកាតព្វកិច្ចយោធា នឹងទទួលបានការបណ្តុះបណ្តាលផ្នែកវិន័យ សីលធម៌ និងការធ្វើការជាក្រុម ដែលជាផលរួមក្នុងសង្គមនៃធនធានមនុស្ស។ ==> អភិបាលខេត្តប៉ៃលិន ដឹកនាំក្រុមការងារចុះពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំក្នុងកាលៈទេសៈដែលស្ថានការណ៍ពិភពលោកកំពុងជួបវិបត្តិនេះ គឺជាផ្លែផ្កានៃផលលាភសុខសន្តិភាព ==> ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ស្នងការនគរបាលខេត្តកំពង់ចាម ត្រូវតែយកចិត្តទុកដាក់ស្រាវជ្រាវ ដើម្បីឈានទៅចាប់ខ្លួនជនពាក់ព័ន្ធចំពោះករណីរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត! ==> ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តត្បូងឃ្មុំ ==> ឃាត់ខ្លួនជនសង្ស័យ៤០នាក់ពាក់ព័ន្ធករណី Online Scams ក្នុងអគារ BAOLI INTER CITY ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ==> អភិបាល​រាជធានីភ្នំពេញ ណែនាំឱ្យមន្ត្រី​ និងកងកម្លាំងចំណុះឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តការងារបន្ថែមទៀត ==> សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខលោកតា ពុត សឿន ឪពុកធម៌របស់សម្តេចតេជោ ហ៊ុន សែន ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជាតិតេជោសន្តិភាព ==> អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចុះជួបសំណេះសំណាលជាមួយ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សា សម្តេចឪ សម្តេចម៉ែ ==> កម្លាំងនគរបាលខេត្តស្វាយរៀង បង្ក្រាបទីតាំង Online Scams នៅក្រុងបាវិត ឃាត់ខ្លួនមនុស្សជិត១០០នាក់ និងវត្ថុតាងប្រព្រឹត្តបទល្មើស

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ពិសារ​អាហារ​ស្រាយ​បួស​ខែ​រ៉ា​ម៉ា​ឌន​លើក​ទី​៨ នៃ​បងប្អូន​ខ្មែរឥស្លាម​កម្ពុជា

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ពិសារ​អាហារ​ស្រាយ​បួស​ខែ​រ៉ា​ម៉ា​ឌន​លើក​ទី​៨ នៃ​បងប្អូន​ខ្មែរឥស្លាម​កម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ១២​កើត ខែ​ផល្គុន ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០២៤ ត្រូវ​នឹង​ថ្ងៃទី​១០ ខែ​រ៉ា​ម៉ា​ឌន ឆ្នាំ​១៤៤៤ មូ​ហាំ​ម៉ាត់​សករាជ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ពិសារ​អាហារ​ស្រាយ​បួស​របស់​ខ្មែរ​ឥស្លាម​។ ពិធី​នេះ​រៀបចំ​ឡើង​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​អន្តរជាតិ​ជ្រោយចង្វារ ដោយ​មាន​ខ្មែរឥស្លាម​ចូលរួម​ប្រមាណ​ជាង​៦​ពាន់​នាក់​។​

​សម្ដេច​ធ្វើ​ប​តី ហ៊ុន ម៉ា​ណែ​ត ពិតជា​រីករាយ​ដែល​បាន​ចូលរួម​នៅក្នុង​ពិធី​ពិសារ​អាហារ​ស្រាយ​បួស​ខែ​រ៉ា​ម៉ា​ឌន ជាមួយ​បងប្អូន​ខ្មែរឥស្លាម​នៅពេលនេះ​។ សម្តេច​នឹង​ចូលរួម​ពិធី​ពិសា​អាហារ​ស្រាយ​បួស​ខែ​រ៉ា​ម៉ា​ឌន នៃ​សាសនា​ឥស្លាម​កម្ពុជា ដើម្បី​បន្ត​ភាពសុខដុមរមនា​គ្រប់​ជាតិ​សាសន៍ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​កាន់តែ​ប្រសើរ​នាពេល​ខាងមុខ​ទៀត​។ សម្តេច​សូម​កោតសរសើរ​គណៈកម្មកា​រ​រៀបចំ​ពិធី​ពិសា​អាហារ​ស្រាយ​បួស​ខែ​រ៉​ម៉ា​ឌន​នៃ​សាសនា ឥស្លាម ដែលមាន ឯកឧត្តម អូស្មាន ហាស្សាន់ ទេស​រដ្ឋមន្ត្រី​ជា​ប្រធាន ដែល​បាន​សហការ​រៀបចំ​ពិធី​នេះ​ឡើង ដើម្បី​បង្ហាញ​ឱ្យឃើញ​នូវ​សាមគ្គីភាព ការយោគយល់​គ្នា និង ការរស់នៅ​ជាមួយ​គ្នា​ប្រកបដោយ​ក្តី​មេត្តា ករុណា រវាង​សហគមន៍​ឥស្លាម​នៅ​កម្ពុជា ក្រោម​ម្លប់​សន្តិភាព ហើយក៏​ជា​ការផ្ដល់​ឱកាស​សម្រាប់​អង្គពិធី​បាន​ជួប​ប្រាស្រ័យ​ទាក់ទង​គ្នា កាន់តែ​ជិតស្និទ្ធ ផ្លាស់ប្តូរ​គំនិត យោបល់ ចែករំលែក​បទពិសោធ​ន៍​ល្អៗ និង ពង្រឹង​កិច្ចសហប្រតិបត្តិការ ដើម្បី​រួមចំណែក​ដល់​ការលើកស្ទួយ​សុខដុម​នីយកម្ម​វិស័យ​ឥស្លាម​សាសនា​នៅ​កម្ពុជា សំដៅ​រក្សា​នូវ​សុខសន្តិភាព ស្ថិរភាព និង​សុវត្ថិភាព ទាំង​ផ្លូវកាយ ផ្លូវចិត្ត និង ស្មារតី ក្នុង​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ចជាតិ ។​សម្តេច​ធិបតី​បាន​ផ្ញើ​សារ​ជូនពរ​បងប្អូន​សាសនិក​ឥស្លាម​កម្ពុជា និង​សាសនិក​ឥស្លាម​នៅ​ទូទាំង​ពិភពលោក​ផងដែរ ដោយ​អនុវត្ត​តាម​គន្លង​ដ៏​ប្រពៃ​របស់ សម្ដេច​តេជោ​។

​សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ទៀត​ថា រាជរដ្ឋាភិបាល ក្នុង​បុព្វហេតុ​ប្រទេសជាតិ និង​ប្រជាជន បាន​ខិតខំ​ធ្វើឱ្យ​សាសនា​ទាំងអស់ ទទួល​បាន​ការ​គាំពារ​ធានា និង លើកទឹកចិត្ត សុខដុម​នីយកម្ម​សាសនា ដើម្បី​ឆ្ពោះទៅរក​ការរីក ចម្រើន និង រស់នៅ​ក្នុង​សុខសន្តិភាព និង​ការអភិវឌ្ឍ ។ រាជរដ្ឋាភិបាល​តែងតែ​យកចិត្តទុកដាក់ ផ្តល់​សេរីភាព​ជំនឿ​សាសនា​យ៉ាង​ទូលំទូលាយ​ដល់​ប្រជាជន​ទូទៅ​, ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​ការ ពង្រឹង​សុខដុម​នីយកម្ម​រវាង​សាសនិក​នៃ​គ្រប់​និកាយ​សាសនា​, ប្រឆាំង​រាល់​ទង្វើ​រើសអើង​នានា​, សំដៅ​ទប់ស្កាត់​ការ​យក​សាសនា​ទៅធ្វើ​អាជីវកម្ម ដែល​អាច​បង្ក​វិបត្តិ​សាសនា​នៅ​កម្ពុជា​។ កម្ពុជា​ពិតជា​មាន​មោទនភាព​ចំពោះ​ប្រជាពលរដ្ឋ​របស់​ខ្លួន ដែល​គោរព​កាន់​សាសនា ផ្សេងៗ​គ្នា​, ប៉ុន្តែ មាន​សាមគ្គីភាព​គ្នា​យ៉ាង​ល្អប្រសើរ​។ សម្តេច​បន្ត​ទៀត​ថា រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ដោយ សម្ដេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ បាន​រៀបចំ​ឱ្យមាន​ស្ថាប័ន​កំពូល​ឥស្លាម គឺ​គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា​។ ជាមួយនេះ​, សេរីភាព​នៃ​ការគោរព​សាសនា​ឥស្លាម ត្រូវបាន​រាជរដ្ឋាភិបាល​បើកទូលាយ ដល់​បងប្អូន​ឥស្លាម ដូចជា សិស្ស​និស្សិត​ឥស្លាម អាច​ស្លៀក​សម្លៀកបំពាក់ ប្រពៃណី​ឥស្លាម នៅ តាម​គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត​, បងប្អូន​ជា​ស្ត្រី​អាច​ទទូរ​ក្បាល និង បុរស​អាច​ពាក់​កាតឹប​ថតរូប សម្រាប់ ប្រើប្រាស់​លើ​ឯកសារ​រដ្ឋបាល ដូចជា លិខិតឆ្លងដែន​, អត្តសញ្ញាណ​បណ្ណ ។​ល​។ កន្លែង​ថ្វាយបង្គំ​មាន​នៅ​ព្រលានយន្តហោះ នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ នៅ​តាម​រោងចក្រ សណ្ឋាគារ ផ្សារ​ធំៗ​មួយចំនួន ជាពិសេស នៅ​វិមាន​សន្តិភាព​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ក៏​បាន​រៀបចំ​បន្ទប់​ថ្វាយបង្គំ​ផងដែរ ។​

​ក្នុង​ឱកាស​ដ៏​ថ្លៃថ្លា​នេះ​ផងដែរ សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏បាន​ផ្តល់​នូវ​អនុសាសន៍​ណែនាំ​មួយចំនួន​ដូច​ខាងក្រោម ៖

​ទី​១. ថ្នាក់ដឹកនាំ​ឥស្លាម និង​សាសនិក​ឥស្លាម​ទាំងអស់ ត្រូវ​បន្ត​សហការ សាមគ្គី​គ្នា និង មាន​ទំនាក់ទំនង​ល្អ​ជាមួយ​សហគមន៍​សាសនា​ដទៃទៀត ទាំង​ក្នុង​ថ្នាក់ជាតិ និង​អន្តរជាតិ​ដោយ​ឈរ​លើ​គោលការណ៍​សុខដុម​នីយកម្ម​ជាតិ​សាសន៍ ។​
​ទី​២. ត្រូវ​បន្ត​រៀបចំ​ដឹកនាំ កិច្ចការ​សាសនា ក្នុង​សហគមន៍​ខ្មែរ​ឥស្លាម តាមរយៈ កិច្ចសហការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​ធម្មការ និង​សាសនា និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​តាម​លំដាប់​ថ្នាក់​។
​ទី​៣. សូមឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជួយ​សម្រួល​លើ​ការសាងសង់​សាលារៀន វិហារ​ឥស្លាម​ស៊ូ​រ៉ា ជូន​បងប្អូន​ខ្មែរ​ឥស្លាម ដោយ​ត្រូវ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​សេចក្តីជូនដំណឹង ស្តីពី​ការ កំណត់​លើ​ការកសាង​ទីកន្លែង​ប្រតិបត្តិ​សាសនា នៅតាម​បណ្តា​ភូមិ​ដែល​មាន​សាសនិក​ខ្មែរឥស្លាម រស់នៅ ស្រប​តាម​ក្រឹត្យក្រម​ច្បាប់​សាសនា​ឥស្លាម​ដែល​បាន​កំណត់ និង​អនុវត្ត​តាម​បច្ចេកទេស​ទៅ​តាម​សា្ថប័ន​មាន​សមត្ថកិច្ច​។​
​ទី​៤. ត្រូវ​បង្កើន​សកម្មភាព​សង្គម តាមរយៈ កិច្ចការ​មនុស្សធម៌​ការអប់រំ ការអភិវឌ្ឍ និង​សកម្មភាព​សាសនា ដោយ​ឈរ​លើ​គោលការណ៍​នៃ​ជំនឿ​ឥស្លាម និង​គោរព​តាម​រដ្ឋធម្មនុញ្ញ ។​
​ទី​៥. ត្រូវ​មាន​ការជឿជាក់​លើ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល ដែល​បាន​ធានា​សិទ្ធិ​សេរីភាព ខាង​សាសនា​ឥស្លាម​នៅ​កម្ពុជា តាមរយ​: សាមគ្គីភាព ជាមួយ​អ្នក​កាន់​សាសនា​នានា ដើម្បី​ភាព សុខដុម​នីយកម្ម​ផ្នែក​សាសនា ។​
​ទី​៦. ត្រូវ​បន្ត​កិច្ចសហប្រតិបត្តិការ​ជាតិ និង អន្តរជាតិ ដើម្បី​កៀរគរ​ថវិកា និង បច្ចេកទេស សម្រាប់​គាំទ្រ​ដល់​សកម្មភាព​អភិវឌ្ឍ​សហគមន៍​ខ្មែរ​ឥស្លាម ដោយ​ជៀសវាង​ការ​យក​សាសនា សម្រាប់​ធ្វើ​អាជីវកម្ម​, បង្កើត​បញ្ហា​មិន​ល្អ នៅក្នុង​សហគមន៍​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.